Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឆក់ទូរស័ព្ទស្រីបរទេស ជាប់ខ្នោះ២នាក់

ឆក់ទូរស័ព្ទស្រីបរទេស ជាប់ខ្នោះ២នាក់

ភ្នំពេញ ៖ ជនសង្ស័យ ចំនួន២នាក់ បានជិះម៉ូតូដឹកគ្នាធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ មួយគ្រឿង ពីស្ត្រីជាជន បរទេសម្នាក់ ដែលកំពុងធ្វើដំណើរតាមតាមផ្លូវ តែពេលឆក់បានសម្រេចហើយ គាប់ជួនមានសមត្ថកិច្ចល្បាតប្រទះឃើញ ប្រដេញតាមចាប់ឃាត់ខ្លួនបានទាំង២នាក់ នាំយកមកចាត់ការតាមច្បាប់។

ករណីឆក់ទូរស័ព្ទនេះ បានកើតឡើង កាលពីវេលាម៉ោង ១និង១៥នាទីរសៀល ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នៅចំណុចមុខផ្ទះលេខ៥ ផ្លូវ៣៦០ ប្រសព្វផ្លូវលេខ៩៥ ក្រុម១៩ ភូមិ៩ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង។ជនសង្ស័យទាំង២នាក់ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះម៉ៅ វិទូ ភេទប្រុស អាយុ២២ឆ្នាំ  មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវលំ ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ (មានសារធាតុញៀន) និងទី២-ឈ្មោះឡេង បារាំង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវលំ ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ (មានសារធាតុញៀន)។ ចំណែកជនរងគ្រោះ ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិអង់គ្លេស ជាអ្នកទេសចរ ស្នាក់នៅសង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ សមត្ថកិច្ចកម្លាំងជំនាញអធិការដ្ឋាន នគរបាលខណ្ឌបឹងកេងកង និងប៉ុស្តិ៍នគរ បាលរដ្ឋបាលសង្កាត់បឹងកេងកង៣ បានធ្វើការបង្ក្រាបជាក់ស្តែង ពាក់ព័ន្ធនឹងករណីអំពើលួចមានស្ថានទម្ងន់ ទោស (ឆក់ទូរស័ព្ទដៃ ១គ្រឿង) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៥ ផ្លូវ៣៦០ ប្រសព្វផ្លូវលេខ៩៥ ក្រុម១៩ ភូមិ៩ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១និង១៥នាទីរសៀល ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។

ចំពោះវត្ថុតាងចាប់យក រួមមាន ១-ម៉ូតូ ចំនួន១គ្រឿង ម៉ាក SUZUKI NEX ពណ៌សលាយក្រហម ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1GZ-3547 (ជារបស់មធ្យោបាយជនសង្ស័យជិះធ្វើសកម្មភាព) និង២-ទូរស័ព្ទដៃ ១គ្រឿង ម៉ាក iPhone 11 ពណ៌ខ្មៅ (ជារបស់ជនរងគ្រោះ)។ ចំពោះទូរស័ព្ទដៃជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ជូនជនរងគ្រោះវិញតាមការស្នើសុំ។

ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES