Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបើកឡានសុខៗ ភ្លើងឆេះ រត់ចោលឡាន

បើកឡានសុខៗ ភ្លើងឆេះ រត់ចោលឡាន

ខេត្តបាត់ដំបង ៖ រថយន្ត ១គ្រឿង កំពុងបើកបរលើដងផ្លូវសុខៗ ស្រាប់តែកើតមានភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យរថយន្តត្រូវភ្លើងឆេះបំផ្លាញអស់ សល់តែគ្រោងឆ្អឹងដែកចំណែកអ្នកបើកបរ បានរត់គេចបាត់។ 

ហេតុការណ៍ភ្លើងឆេះរថយន្តនេះ បានកើតឡើង កាលពីវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ស្ថិតត្រង់ចំណុចផ្លូវវាងក្រុង ជិតទីតាំងផ្សារគ្លូប៊ល ហៅស៍ ក្នុងភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង។

រថយន្តដែលត្រូវភ្លើងឆេះ ជាប្រភេទរថយន្ត១២កៅអី ម៉ាកស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AZ-6970 អ្នកបើកបរមិនស្គាល់ងត្តសញ្ញាណ បានរត់គេចខ្លួនចោលរថយន្ត។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តខាងលើ បើកបរតាមដងផ្លូវសុខៗ ស្រាប់តែមកដល់ចំណុចកើតហេតុ មានផ្សែងហុយទ្រលោម ទើបអ្នកបើកបរបានអែបរថយន្តឈប់ រួចចុះមកខាងក្រៅ ហើយភ្លាមនោះ មានអណ្តាតភ្លើងឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅតែម្តង។

ប្រភពដដែល បន្តថា ភ្លាមៗ កងកម្លាំងនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ពុំបានចេញរថយន្តពន្លត់អគ្គិភ័យជួយសង្គ្រោះទេ ដោយមានរថយន្តរបស់ស្ថានីយប្រេងឥន្ធនៈតេលា នៅក្បែរនោះ បានចេញជួយអន្ត រាគមន៍ពន្លត់ ប៉ុន្តែរថយន្តត្រូវបានឆេះខ្ទេចអស់ សល់តែគ្រោងឆ្អឹងប៉ុណ្ណោះ។ ចំណែកអ្នកបើកបររថយន្ត ក្រោយកើតហេតុ បានគេចខ្លួនបាត់។

ជុំវិញហេតុការណ៍ភ្លើងឆេះរថយន្តខាងលើ ត្រូវបានសន្និដ្ឋានថា មូលហេតុគឺបណ្តាលមកពីឆ្លងភ្លើងក្នុងរថយន្ត ទើបបណ្តាលឱ្យឆាបឆេះឡើងតែម្តង៕

RELATED ARTICLES