ចិន–អាមេរិក៖ជាមួយនិងកំណើនជាមធ្យមនៃផលិតផលក្នុងស្រុកសរុប (GDP) ៧% ចិនបានធ្វើឲ្យខ្លួនត្រូវបានគេទទួលស្គាល់នៅលើពិភពលោកថាជាមជ្ឈមណ្ឌលសេដ្ឋកិច្ចមួយដែលមានការរីកចំរើនជឿនលឿនយ៉ាងឆាប់រហ័ស។ ប៉ុន្តែតើចិនអាចក្លាយជាអ្នកមានជាងសហរដ្ឋអាមេរិកដែរឬយ៉ាងណា?
ចំពោះការចោទជាសំណួរនេះគឺគេនៅមិនទាន់យល់ឃើញយ៉ាងណានៅឡើយទេ ថ្វីបើមហាអំណាចជាច្រើនចាប់អារម្មណ៍ថាតើចិនអាចប្រែក្លាយសេដ្ឋកិច្ចរបស់ខ្លួននិងលើកតម្កើកប្រជាជនរបស់ខ្លួនជាច្រើនឲ្យចេញពីភាពក្រីក្រដោយរបៀបណា។
ចិនបានផ្លាស់ប្តូរខ្លួនឯងដោយគេចពីប្រជាជាតិមួយដែលពឹងផ្អែកលើជំនួយបរទេសទៅជាប្រទេសមួយដែលជាទីតាំងបង្កើតប្រាក់រាប់លានស្ទើរជារៀងរាល់ខែ។ទន្ទឹមនិងនេះសហរដ្ឋអាមេរិកបានព្យាយាមហូតយកពន្ធនិងការចាយវាយរបស់ខ្លួនយ៉ាងណាឲ្យចៀសផុតពីដំណើរថយក្រោយនៃសេដ្ឋកិច្ច ។
ចិនបានរួសរាន់អូសទាញដៃគូពាណិជ្ជកម្មមកពីគ្រប់ទ្វីបទាំងអស់ ប៉ុន្តែក្នុងចំណោមសម្ព័ន្ធមិត្តសេដ្ឋកិច្ចមួយចំនួនបានបញ្ចប់ដោយការខកចិត្តចំពោះចិននិងសម្ព័ន្ធមិត្តរបស់ខ្លួនស្រដៀងគ្នានេះដែរ ។ បណ្តាប្រជាជាតិដទៃទៀតទទួលបានការរីកចំរើនលូតលាស់ ប៉ុន្តែអ្នកទាំងនោះកំពុងផលិតដោយគ្មានផលប៉ះពាល់ពីសេដ្ឋកិច្ចចិនឡើយដោយសារតែពួកគេស្ថិតក្នុងការវិនិយោគរយៈពេលវែង ។
ទោះជាយ៉ាងណាមុននឹងចិនហៅខ្លួនឯងថាជាប្រទេសអ្នកមានដូចសហរដ្ឋអាមេរិកគឺខ្លួនចាំបាច់ត្រូវតែសម្រេចឲ្យនូវការអូសទាញប្រជាជនជាង៧០០លាននាក់ចេញពីភាពក្រីក្រ។ តួលេខនេះគឺមានចំនួនពីរដងនៃអត្រាប្រជាជនរបស់សហរដ្ឋអាមេរិក។ តើចិនសម្រេចនូវកិច្ចការដ៏អង់អាចក្លាហាននេះត្រឹមតែពាក់កណ្តាលនៃធនធានរបស់សហរដ្ឋអាមេរិកមែនដែរឬទេ? ចំពោះករណីនេះដែរមហាអំណាចជាច្រើនជឿជាក់ថាចិនមានអាវុធវេទមន្តដ៏អស្ចារ្យក្នុងការទទួលបានភាពល្អប្រសើរជាងសហរដ្ឋអាមេរិកនៅឆ្នាំខាងមុខ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា