Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ចាប់ឡានធំ៨គ្រឿង បំពាក់ស៊ីផ្លេខ្យល់ខុសច្បាប់

 ចាប់ឡានធំ៨គ្រឿង បំពាក់ស៊ីផ្លេខ្យល់ខុសច្បាប់

ខេត្តកំពង់ស្ពឺ ៖ កម្លាំងនគរបាលចរាចរណ៍ខេត្តកំពង់ស្ពឺ បានចុះអនុវត្តច្បាប់ លើរថយន្តដែលបំពាក់គ្រឿង តុបតែងខុសលក្ខណៈបច្ចេកទេស ដោយឃាត់បានរថយន្តធុនធំ ជាច្រើនគ្រឿង។

តាមប្រភពមន្ត្រីនគរបាលចរាចរណ៍ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ កម្លាំងផែនការងារសណ្តាប់ធ្នាប់ បានចុះសហការអនុវត្តពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក និងពិនិត្យលើគ្រប់មធ្យោបាយរថយន្ត ដែលបំពាក់គ្រឿងភ្លើង ស៊ីផ្លេ វាំងននបិទបាំងកញ្ចក់ តុបតែងលើសពីកំណត់របស់លក្ខណៈបច្ចេកទេសយានយន្ត។

ប្រភពដដែល បន្តថា ជាក់ស្តែង នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ មន្ត្រីជំនាញ បានឃាត់និងដកហូតគ្រឿងបំពាក់លើរថយន្ត ចំនួន៨គ្រឿង រួមមាន ៖ ឧបករណ៍បំពងសំឡេង (ស៊ីផ្លេខ្យល់) ដែលម្ចាស់រថយន្តបានបំពាក់លើសពីការកំណត់លក្ខណៈបច្ចេកទេសយានយន្ត។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ អំពាវដល់ម្ចាស់អាជីវកម្មរថយន្តដឹកជញ្ជូនទាំងអស់ មេត្តាចូលរួមអនុវត្តតាមច្បាប់ ចៀសវាងការដកហូតនិងអនុវត្តផ្លូវច្បាប់ នាំឱ្យមានការខាតបង់ប្រាក់ និងពេលវេលា៕

RELATED ARTICLES