Sunday, November 17, 2024
Homeព័ត៌មានសិល្បៈអ៊ីណូ បំណុលវ័ណ្ឌក ១០ម៉ឺនដុល្លារ លែងខ្មាស ហាមាត់សុំជំនួយ

អ៊ីណូ បំណុលវ័ណ្ឌក ១០ម៉ឺនដុល្លារ លែងខ្មាស ហាមាត់សុំជំនួយ

ភ្នំពេញ ៖ តារាចម្រៀងល្បីឈ្មោះ លោកសាន សុភារិទ្ធ ហៅអ៊ីណូ ដែលតែងបង្ហាញភាពឡូយឆាយក្នុងសង្គមសិល្ប: ពេលនេះស្រាប់តែទម្លាយរឿងជំពាក់បំណុលវ័ណ្ឌក ជាង១០ម៉ឺនដុល្លារ អត់លុយសងគេ លែងខ្មាស អៀន ហាមាត់សុំជំនួយពីសប្បុរសជន។

លោកអ៊ីណូ បានសរសេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ ថា «ជម្រាបសួរពុកម៉ែ បងប្អូន ខ្ញុំឈប់លាក់ហើយ ខ្ញុំទៅមុខលែងរួចហើយ សល់តែភាពល្បីល្បាញដែលពុកម៉ែ បងប្អូនគាំទ្រផ្តល់ឲ្យជិត១៨ឆ្នាំមកនេះទេ ខ្ញុំអស់ពីខ្លួនហើយ ខ្ញុំឈប់លាក់ហើយ ខ្ញុំលែងខ្លាចខ្មាសគេហើយ ពេលមានបាន ខ្ញុំមិនដែលអួតអាងអីទេ ខ្ញុំតែងតែជួយគេ តែហេតុអ្វីឥឡូវខ្ញុំមានកម្មពៀរបែបនេះ?

សុំគោរព សុំម្ចាស់បំណុលដែលខ្ញុំបានជំពាក់ សរុបចូលគ្នា ១០ម៉ឺនដុល្លាជាង សូមគិតតែដើមខ្ញុំបានហើយ ខ្ញុំមិនបានគេចវេះទៅណាទេ ខ្ញុំនៅតែមានទំនួលខុសត្រូវនិងគុណធម៌ ហើយសុំពេលបន្តិច។ រីឯថ្ងៃទី17 ខែ03 នេះ 3ម៉ឺនដុល្លារ ការ 2400$ ខ្ញុំរកអត់ទាន់ទេ តើខ្ញុំត្រូវធ្វើដូចម្តេច?

លោកពុកទាហានពិការចូលនិវត្តន៍ កំពុងឈឺជំងឺប្រចាំកាយ អ្នកម្តាយ គ្រូបង្រៀនចូលនិវត្តន៍ ចាស់ៗអស់ហើយ ផ្ទះពួកគាត់ក៏ត្រូវជាប់ធនាគារ បង់គេយឺតរហូត ឲ្យខ្ញុំត្រូវធ្វើបែបណា? វាជាកំហុសរបស់ខ្ញុំ?»។

 លោកអ៊ី ណូ សរសេរបន្តថា «រយ:ពេលប៉ុន្មានឆ្នាំ បន្ទាប់ពីក្ស័យធនការងាររកស៊ីខ្លាំង ចាប់តាំងពីកូវីដ រហូតមកដល់សេដ្ឋកិច្ចធ្លាក់មកនេះ ដោយមិនមែនយកទៅលែងល្បែងអីទេ ខ្ញុំហ៊ានស្បថ ខ្ញុំបានលាក់បាំងរហូតធ្វើ ឲ្យលោកពុក អ្នកម្តាយ ធ្លាក់ខ្លួនឈឺ ដោយសារតែកូនជាប់បំណុលគេច្រើន លាក់បាំងគេប្រឹងសើច ប្រឹង ច្រៀងលើឆាក ប្រឹងឆ្កួត ប្រឹងជា ប្រឹងលក់ដូរឲ្យគេ ដើម្បីសងបំណុល រាល់ថ្ងៃ ធ្លាក់ខ្លួនមកនៅផ្ទះជួល រកខនសឺតបានមួយសូៗ ពីភាពល្បីល្បាញខ្លួន ដែលពុកម៉ែ បងប្អូនបានផ្តល់ឲ្យបានមកទប់តែបំណុល បង់គេប្រចាំថ្ងៃ ពេលខ្លះគេងអត់បាយទៀតក៏មាន អស់អ្នករាប់រកក្បែរខ្លួន ធ្វើឲ្យុហ៊ានជ្រុលខ្លួនហ៊ានទៅខ្ចីកម្ចីលុយរាប់ លុយឈរ ឬ លុយខែ ដែលមានការថ្លៃៗ មកទប់បំណុលការរកស៊ីដែលបានក្ស័យធន និងទប់បំណុលគេ សងគេមិនទាន់ ខ្លាចគេផុសរូប ខ្លាចខ្មាសគេ ខ្លាចគេខឹង ខ្លាចគេប្តឹង ហ៊ានប្រថុយខ្លួនទៅកម្ចី Online ចិន ថែមទៀតដឹងហើយឮហើយថា មិនល្អ តែគេឆាតទាក់ទាញអារម្មណ៍ខ្ញុំតាម Telegram ធ្វើឲ្យខ្ញុំខ្វះអ្នកប្រឹក្សារយោបល់ ហ៊ានទៅខ្ចីកម្ចី online ចិន ដែលមានការច្រើនជាងពាក់កណ្តាល ទៅទប់បំណុលពីម្ចាស់បំណុលមួយទៅម្ចាស់បំណុលមួយ រហូតកើតជាកូនតគ្នា តែខ្ញុំមិនបានខឹងម្ចាស់បំណុលទាំងអស់នោះទេ អរគុណដែលគេឲ្យខ្ញុំខ្ចី ដោយសារគេមានទំនុកចិត្តពីភាពល្បីល្បាញខ្លួនឯង តែដោយសារគេមិនដឹងថា ខ្ញុំកំពុងពិបាកខ្លាំង ដើម្បីយកសងគេ តតគ្នា»។

តារាចម្រៀង អ៊ីណូ បន្តថា «ខ្ញុំផុសរៀបរាប់ទាំងទៀបភ្លឺនេះ ដោយសារខ្ញុំទប់លែងជាប់ហើយ ពេលខ្លះសងគេរៀងរាល់ប្រចាំថ្ងៃអស់ ១ជិត មួយពាន់ ទៅមួយពាន់ជាង តែរយ:ពេលចុងក្រោយនេះ ខ្ញុំអស់ពីខ្លួនអស់អ្វីៗទាំង អស់ អស់សម្ថភាពហើយ ពេលខ្លះសងគេប្រចាំខែអស់  អស់លុយរលីង សូម្បីតែ១ដុល្លារ ក៏គ្មានដែរ ពេលខ្លះបង់ផ្ទះជួលគេយឺត គេយកសោមកចាក់ មិនឲ្យចូលពីក្រៅក៏មាន។ អ៊ីចឹងខ្ញុំសូមសំពះឲ្យម្ចាស់បំណុលដែលបានឃើញខ្ញុំផុស ជួយអាណិតខ្ញុំ ឲ្យខ្ញុំសងតែដើមបានហើយ ហើយសុំពេលបន្តិច ឈប់ជេរដៀលខ្ញុំ គំរាមខ្ញុំទៀតទៅ ខ្ញុំពិតជាភ័យខ្លាំងណាស់ ខ្ញុំមិនបានគេចវេះទេ ខ្ញុំប្រឹងលក់កុំព្យូទ័រ ប្រឹងលក់ទូរស័ព្ទឲ្យគេ ប្រឹងទៅច្រៀងទម្លាក់ទាំងតម្លៃខ្លួនទៀត ដើម្បីសងបងៗហើយ។

សូមម្ចាស់ Events ម្ចាស់ខនសឺត ម្ចាស់ផលិតផលផ្សេងៗ និងពុកម៉ែបងប្អូន ឃើញហើយកុំខឹងខ្ញុំ កុំស្អប់ខ្ញុំ សូមនៅតែគាំទ្រ នៅតែស្រលាញ់ ផ្តល់ការងារឲ្យខ្ញុំធ្វើបន្តផង ខ្ញុំទប់លែងជាប់ហើយ ថ្ងៃនេះបានខ្ញុំហ៊ានផុសដោយលែងខ្មាសអៀន»។

អ៊ីណូ បន្តទៀតថា «ខ្ញុំអស់អ្វីៗពីខ្លួនហើយ សល់តែភាពល្បីល្បាញដែលពុកម៉ែ បងប្អូន បានផ្តល់ឲ្យទេ ខ្ញុំចង់រស់ឡើងវិញ  ជួយខ្ញុំផង សូម្បីស្បែកជើង ខោអាវ គេឃើញខ្ញុំពាក់ដដែល ដោយសារខ្ញុំគ្មានលុយក្នុងការទិញយកមកច្នៃពាក់ដដែល សុំកុំជាន់ពន្លិចខ្ញុំអី គ្មានអ្នកណាចង់ជំពាក់គេទេ។

សុំទោសលោកពុក អ្នកម្តាយ ដែលកូនប្រុសម្នាក់នេះ ធ្វើមិនបានល្អ សុំទោសហ្វេនៗ និងពុកម៉ែ បងប្អូន ដែលខ្ញុំលាក់បាំង និងកំសាកយ៉ាងនេះ  ខ្ញុំអស់ពីខ្លួនហើយ។

000540669 (SAN SOPHEARITH ) ABA  ឲ្យខ្ញុំសុំទោស»៕

RELATED ARTICLES