Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្រមុំស្ទាវដេញកាប់គ្នា ប៉ូលិសចាប់៧នាក់

ក្រមុំស្ទាវដេញកាប់គ្នា ប៉ូលិសចាប់៧នាក់

ខេត្តតាកែវ ៖ ក្មេងស្រីទំនើង ២ក្រុម ដែលបានធ្វើសកម្មភាពដេញកាប់គ្នា និងថែមទាំងថតរូបភាពបង្ហោះអួតបង្ហាញ ក្នុងបណ្តាញសង្គមទៀត ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញស្រាវជ្រាវបង្ក្រាបបានក្រុមម្ខាង ដែលមានគ្នាចំនួន៧នាក់ ចំណែកភាគីម្ខាងទៀត បានគេចខ្លួនបាត់អស់។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោងប្រហែល៣រសៀល ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នៅចំណុចសួនបេះដូង ស្ថិតនៅភូមិស្រែរោង ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត បង្កឡើងដោយភាគីម្ខាងមិនស្គាល់អត្តសញ្ញាណ មានគ្នា១៥នាក់ (ប្រុស១៣ ស្រី២) បានឈ្លោះទាស់ពាក្យសម្តីគ្នា នៅចំណុចសួនបេះដូង ក្រោយមកក៏បានជិះម៉ូតូ ៥គ្រឿង ប្រដាប់ដោយផ្គាក់ ដុំថ្ម និងខ្សែក្រវាត់ បានជិះម៉ូតូដេញវាយ កាប់ភាគីទំនាស់ ដែលមានគ្នាចំនួន៩នាក់ ជិះម៉ូតូ៣គ្រឿង ធ្វើឱ្យភាគីទី២ មានការភ័យខ្លាច ក៏បានជិះម៉ូតូធ្លាក់ចូលស្រែ តែម្តងមិនបណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិតទេ។

ក្រោយបានទទួលព័ត៌មានភ្លាម លោកវរសេនីយ៍ឯក ជា សុផល អធិការនគរបាលស្រុកគិរីវង់ បានដឹកនាំកម្លាំង ធ្វើការស្រាវជ្រាវករណីខាងលើ និងឈានដល់ការឃាត់ខ្លួនក្រុមក្មេងទំនើង ដែលមានរហស្សនាម T.L ចំនួន៧នាក់ រួមមាន ទី១-ឈ្មោះឌី រីហ្សា ភេទស្រី អាយុ២៤ឆ្នាំ រស់នៅភូមិផ្សារ ឃុំភ្នំដិន ស្រុកគិរីវង់។ ទី២-ឈ្មោះផាន ស្រីល័ក្ខ ភេទស្រី អាយុ១៩ឆ្នាំ រស់នៅភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់។ ទី៣-ឈ្មោះលីម ស្រីនីត ភេទស្រី អាយុ២០ឆ្នាំ រស់នៅភូមិពោធិខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់។ ទី៤-ឈ្មោះសាន ស្រីមួយ ភេទស្រី អាយុ២០ឆ្នាំ រស់នៅភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់។ ទី៥-ឈ្មោះអ៊ុំ ស្រីលីស ភេទស្រី អាយុ១៥ឆ្នាំ រស់នៅភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់។ ទី៦-ឈ្មោះអ៊ុំ ស្រីលីន ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់។ ទី៧-ឈ្មោះ ផា ចន្រា ភេទស្រី អាយុ១៩ឆ្នាំ រស់នៅភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់។ ចំណែក២នាក់ទៀត ភេទស្រី អាយុប្រហែល១៧ឆ្នាំ រស់នៅឃុំព្រៃរំដេង ស្រុកគិរីវង់ បានគេចខ្លួនបាត់។

សូមបញ្ជាក់ថា ករណីនេះកើតហេតុនៅខេត្តកំពត ហើយភាគីខាងក្រុមឈើទាល C.T ខេត្តកំពត បានរត់គេចខ្លួនបាត់អស់ ចំណែកក្រុម T.L ភាគីខាងស្រុកគិរីវង់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គរជ័យ ខេត្តកំពត បញ្ជូនមកដល់ទឹកដីស្រុកគិរីវង់ ដោយសុវត្ថិភាព។ តាមការបញ្ជាក់ពីក្រុម T.L  បានអះអាងថា ភាគីខាង C.T ខេត្តកំពត ជាអ្នកផុសវីដេអូឌឺដងដាក់ពួកខ្លួន  ដែលជាភាគីខាងស្រុកគិរីវង់ ទើបឈានដល់កើតមានករណីនេះឡើង។

ក្រុមរហស្សនាម T.L ស្រុកគិរីវង់ ខាងលើ ត្រូវបានសមត្ថកិច្ចបាននាំយកមកធ្វើការសាកសួរ និងអប់រំ មុននឹងប្រគល់ឲ្យអាណាព្យាបាលយកទៅអប់រំបន្ត ជាមួយកិច្ចសន្យាថា បើមានករណីលើកក្រោយ នឹងទទួលខុសត្រូវចំពោះមុខច្បាប់៕

RELATED ARTICLES