Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមងងុយដេក បើកឡានហោះធ្លាក់ស្ពាន រ...បួ...ស...៦នាក់

ងងុយដេក បើកឡានហោះធ្លាក់ស្ពាន រ…បួ…ស…៦នាក់

ភ្នំពេញ ៖ រថយន្ត Lexus LX-470 ១គ្រឿង បើកបរក្នុងល្បឿនយ៉ាងលឿន សំដៅឡើងស្ពានកោះនរា លុះអ្នកបើកបរងោក ១ភាំង ធ្វើឱ្យរេចង្កូតទៅបុកបង្គោលស្លាកសញ្ញា បាក់អស់១ដើម រួចហោះធ្លាក់ទៅបុកផ្ទប់ជញ្ជាំងក្រោមស្ពាន កៀបជាប់គល់ស្ពាន បណ្តាលឱ្យមនុស្សសរុបចំនួន៦នាក់ ដែលជិះក្នុងរថយន្ត រងរបួសធ្ងន់-ស្រាល និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍គ្រោះនេះ បានកើតឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅចំណុចគល់ស្ពានកោះនរា ត្រើយខាងកើត ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត ១គ្រឿង ម៉ាក Lexus LX-470 ពណ៏ទឹកប៊ិក ពាក់ស្លាកលេខ ភ្នំពេញ 2M-5986 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរ ចំនួន៥នាក់ ដែលគេដឹងថាជាមន្ត្រីនគរបាល ដោយបាននាំគ្នាក្រោកតាំងពីងងឹត ចេញពីខេត្តស្វាយរៀង ឆ្ពោះមករាជធានីភ្នំពេញ ។

លុះធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ រថយន្តខាងលើ បានបើកក្នុងល្បឿនយ៉ាងលឿន សំដៅឡើងលើស្ពានកោះនរា ក្នុងទិសដៅពីកើត ទៅលិច ស្រាប់តែអ្នកបើកបរងងុយដេក ងោក ១ភាំង ទើបធ្វើឱ្យរថយន្តបានរេចង្កូតឡើងលើខឿនថ្មស្ពានកោះនរា បុកបង្គោលផ្លាកសញ្ញាកំណត់ល្បឿន បាក់អស់ ១ដើម ហើយរថយន្តបន្តទៅបុករបាំងថ្មស្ពានច្រាំងទន្លេ កៀបជាប់គល់ស្ពាន ទៅមុខលែងរួច និងបណ្តាលឱ្យអ្នករួមដំណើរក្នុងរថយន្ត សរុប៦នាក់ រងរបួសធ្ងន់-ស្រាល និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះភ្លាមៗ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកវាស់វែង យកថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕

RELATED ARTICLES