Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមសុំងូតទឹក ទាញកាំបិតកាប់ គំរាមឱ្យសុំទោស

សុំងូតទឹក ទាញកាំបិតកាប់ គំរាមឱ្យសុំទោស

ភ្នំពេញ ៖ បុរសជាកម្មករសំណង់ម្នាក់ ក្រោយពីផឹកស្រវឹងស្រឿងៗ ចូលទៅរកងូតទឹក ឃើញនារីៗជាកម្មករសំណង់ងូតទឹកច្រើនពេក មិនហ៊ានទៅងូតទឹក ក៏បានទៅកន្លែងផ្សេង ដើម្បីសុំគេងូតទឹក តែគេមិនឱ្យងូត និងថែមទាំងត្រូវកម្មករសំណង់ ២នាក់ ដែលធ្វើការក្នុងការដ្ឋានជាមួយគ្នា បានដេញវាយ និងកាប់ បណ្តាលឱ្យរងរបួស រួចគំរាមឱ្យសុំទោសថែមទៀត។

ករណីអំពើហិង្សានេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង៤០នាទីយប់ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ នៅចំណុចការដ្ឋានសំណង់មួយកន្លែង ស្ថិតនៅជាប់ផ្លូវ២០០៤ ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីបុរសរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ បន្ទាប់ពីបញ្ចប់ការងារជាកម្មករសំណង់ ពួកគាត់បានផឹកស៊ីជាមួយបងប្អូនគាត់ ដោយផឹកអស់ស្រាបៀរ ចំនួន១យួរ ហើយគាត់ស្រវឹង បានទៅងូតទឹកនៅក្នុងការដ្ឋានសំណង់ខាងលើ ខណៈពេល នោះ គាត់ឃើញកម្មករស្រីៗជាច្រើននាក់ កំពុងងូតទឹក ទើប គាត់មិនហ៊ានទៅងូតក្បែរ ក៏ទៅងូតទឹកនៅកន្លែងផ្សេងមួយទៀត  តែស្ថិតក្នុងការដ្ឋានសំណង់តែមួយ ស្រាប់តែជនបង្កហេតុ ជាក្រុមផ្សេង មិនឱ្យគាត់ងូតទឹកនោះទេ តែគាត់នៅបន្តសុំគេងូត ដើម្បីប្រញាប់ទៅហូបបាយ ជាមួយគ្រួសារគាត់ តែជនបង្កហេតុ នៅតែមិនឱ្យគាត់ងូត រួចបែរជាទាញបំពង់ទីប មកវាយគាត់ជាច្រើនបំពង់ទីប ត្រូវចំស្មានិងដៃខាងស្តាំ ធ្វើឱ្យគាត់ភ័យ រត់ទៅដល់កន្លែងដេក ក៏ត្រូវជនបង្កហេតុដេញតាម ហើយគំរាមឱ្យគាត់សុំទោសពួកគេថែមទៀត។

ជនរងគ្រោះ បន្តថា បន្ទាប់មក ជនបង្កហេតុ បានដេញគាត់ចេញពីការដ្ឋាន ដោយជនបង្កហេតុ មានគ្នា២នាក់ កាន់ដាវ និងដំបង ម្នាក់ ២ដើម ដេញគាត់រត់ពេញផ្លូវ ហើយបងប្អូនប្រជាពលរដ្ឋឃើញ ក៏នាំគាត់ប្តឹងសមត្ថកិច្ច ដើម្បីឱ្យជួយអន្តរាគមន៍ភ្លាមៗ ហើយពេលឃើញគាត់ទៅដល់ប៉ុស្តិ៍ កម្លាំងសមត្ថកិច្ច បាននាំគាត់មកកន្លែងកើតហេតុភ្លាមៗ តែខាងការដ្ឋានសំណង់ខាងលើ មិនព្រមបើកទ្វារឱ្យចូលឡើយ។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹង ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវឃាត់ខ្លួនជនបង្កហេតុខាងលើ នាំយកមកចាត់ការតាមច្បាប់៕

RELATED ARTICLES