Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្រីស្អាតបើកឡានក្រឡាប់ អង្គុយយំ

ស្រីស្អាតបើកឡានក្រឡាប់ អង្គុយយំ

ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់ បានបើករថយន្តទំនើប ១គ្រឿង ក្នុងល្បឿនយ៉ាងលឿន ស្រាប់តែរេចង្កូតបុកចិញ្ចឹមផ្លូវ បណ្តាលឱ្យរថយន្តក្រឡាប់ជាច្រើនត្រឡប់ រងការខូចខាតស្ទើររទាំងស្រុង តែសំណាងល្អ អ្នកបើកបរមិនមានរបួសអ្វីធ្ងន់នោះទេ គ្រាន់តែភិតភ័យខ្លាំង អង្គុយយំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ នៅត្រង់ចំណុចជិតវត្តមជ្ឃិមវន្ត តាមបណ្តោយផ្លូវជាតិលេខ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញនារីវ័ក្មេងម្នាក់ បានបើករថយន្តម៉ាក Lexus RX-350 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AH-8977 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ទិសដៅពីលិច ទៅកើត ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ សង្ស័យអ្នកបើកបរងងុយដេក ទើបធ្វើឱ្យរថយន្តរេចង្កូតទៅខាងស្តាំដៃ បុកខឿនចិញ្ចើមផ្លូវ បណ្តាលឱ្យរថយន្តក្រឡាប់ជាច្រើនត្រឡប់ បោកផ្ទប់នឹងដើមស្លា ១ដើម បណ្តាលឱ្យបាក់ និងធ្វើឱ្យរថយន្តរងការខូចខាតស្ទើរទាំងស្រុង។

យ៉ាងណា ហេតុការណ៍ខាងលើនេះ មិនបង្កឱ្យនារីជាអ្នកបើកបររងរបួសអ្វីធ្ងន់នោះទេ តែដោយភិតភ័យពេក ទើបមិននិយាយស្តី គិតតែអង្គុយយំ និងត្រូវបានប្រជាពលរដ្ឋជួយជូនតាមម៉ូតូកង់បី យកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ក្រោយពេលកើតហេតុ នៅសល់តែរថយន្តដែលរងការខូចខាត ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌ ចុះទៅធ្វើការស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ៕

RELATED ARTICLES