Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម អង្គុយផឹកលើស្ពាន រអិលធ្លាក់បា...ក់...ជើ...ង

 អង្គុយផឹកលើស្ពាន រអិលធ្លាក់បា…ក់…ជើ…ង

ភ្នំពេញ ៖ បុរសម្នាក់ បានផឹកស្រាស្រវឹងធ្លាក់ភ្នែក រួចកាន់ដបស្រាប ដើរទៅអង្គុយលើទុយោទឹកស្អាត ក្រោមស្ពានជ្រោយចង្វា បំណងផឹកបន្តទៀត ស្រាប់តែរអិលធ្លាក់ទៅលើជើងទម្រស្ពាន បណ្តាលឱ្យបាក់ជើងម្ខាង រងរបួសធ្ងន់ និងត្រូវបានកម្លាំងពិសេសអង្គភាព ៧១១ ជួយសង្គ្រោះបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នៅចំណុចក្រោមស្ពានជ្រោយចង្វា ត្រើយខាងកើត ស្ថិតក្នុងសង្កាត់ជ្រោយចង្វា។

បុរសរងគ្រោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ គ្រាន់តែដឹងថា គឺជាជនអនាថា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនកើតហេតុ គេឃើញបុរសខាងលើ ស្ថិតក្នុងស្ថានភាពស្រវឹងជោក ដើរកាន់ដបស្រាថ្នាំ ១ដបទឹកសុទ្ធ ចំណុះកន្លះលីត្រ ឡើងស្ពានជ្រោយចង្វារចាស់។ ខណៈឡើងបានពាក់កណ្តាលស្ពាន បុរសខាងលើបាន ឈោងតោង ចូលទៅក្រោមស្ពាន និងទៅអង្គុយលើទុយោទឹកស្អាត ក្រោមស្ពានជ្រោយចង្វា ដើម្បីផឹកស្រាបន្ត លុះពេលដាក់ដបស្រាទុកហើយ រកកន្លែងអង្គុយ ស្រាប់តែរអិលធ្លាក់មកក្រោម ទើរលើជើងទម្រស្ពាន បណ្តាលឱ្យបាក់ជើងខាងឆ្វេង តែដោយសារស្រវឹងធ្លាក់ភ្នែកទៅហើយ ទើបបុរស ខាងលើ បានដោះអាវគ្របមុខ ប្រះខ្លួនដេក។

ក្រោយកើតហេតុ  បន្ទាប់ពីប្រជាពលរដ្ឋបានប្រទះឃើញ ក៏រាយការណ៍ប្រាប់សមត្ថកិច្ច និងទាក់ទងហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យកាល់ម៉ែត មកទទួលជនរងគ្រោះដែរ តែមិនអាចយកបាន ទើបទាក់ទងទៅក្រុមសង្គ្រោះ អង្គភាព ៧១១ ចុះមកយក និងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត៕

RELATED ARTICLES