ភ្នំពេញ ៖ បុរសជាអ្នកបើកបររថយន្តក្រុង ម្នាក់ ត្រូវបានថៅកែរបស់ខ្លួន ផ្ញើលុយចំនួន២ ម៉ឺនដុល្លារឱ្យយកទៅទុកនៅក្នុងក្រុមហ៊ុន ស្រាប់ តែស៊ីដាច់បាត់រួចព្យាយាមរត់គេចខ្លួនជាង១ខែ ទីបំផុតម្ចាស់ប្រាក់ប្រទះឃើញក៏ចាប់ក្របួចជាប់ ប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់កាលពី វេលាម៉ោង៣រសៀល ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ ២០១៧ នៅចំណុចខាងមុខវត្តឧណ្ណាលោម តាមបណ្តោយផ្លូវព្រះសីសុវត្ថិ ស្ថិតក្នុងសង្កាត់ ជ័យជំនះ ខណ្ឌដូនពេញ។
ជនសង្ស័យដែលស៊ីដាច់លុយថៅកែចំនួន ២ម៉ឺនដុល្លារូបនោះ មានឈ្មោះកាន់ ធឿន អាយុ៣១ឆ្នាំ មុខរបរអ្នកបើកបររថយន្តក្រុងមាន ប្រពន្ធជាជនជាតិវៀតណាម ស្នាក់នៅប្រទេស វៀតណាម។ ចំណែកជនរងគ្រោះជាម្ចាស់ប្រាក់ មានឈ្មោះទូ សុធា ភេទប្រុស អាយុ៣៤ឆ្នាំ ជាម្ចាស់ក្រុមហ៊ុនទេសចរណ៍ អេស អេ ស្នាក់- នៅផ្ទះលេខ ៩៥ែ០ ផ្លូវលេខ១៤៨ សង្កាត់ផ្សារ កណ្តាល២ ខណ្ឌដូនពេញ។
យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ បានបញ្ជាក់ឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅខ្លួន (ជនរងគ្រោះ) បានផ្ញើលុយចំនួន២ម៉ឺនដុល្លារសហរដ្ឋអាមេរិក តាមរយៈជនសង្ស័យ ដើម្បីឱ្យយកទៅទុកនៅ ក្នុងក្រុមហ៊ុន។ ស្រាប់តែក្រោយពេលបានលុយ ២ម៉ឺនដុល្លារដល់ដៃ រួចហើយជនសង្ស័យមិន បានយកទៅទុកនៅក្រុមហ៊ុនតាមការផ្តាំផ្ញើ នោះទេ បែរជាស៊ីដាច់បាត់ រួចក៏ព្យាយាមរត់ គេចខ្លួនរហូតតែម្តង ទើបជនរងគ្រោះបានសម្រេច ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។
ស្រាប់តែមកដល់វេលាម៉ោង៣រសៀល ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ ជនរងគ្រោះ បានប្រទះឃើញជនសង្ស័យ កំពុងបើករថយន្ត ក្រុងនៅចំណុចមុខវត្តឧណ្ណាលោម ក៏នាំខ្លួនជន- សង្ស័យ មកប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍ផ្សារកណ្តាល ទី២ ដើម្បីចាត់ការតាមនីតិវិធីតែម្តង៕