ភ្នំពេញ ៖ បុរសម្នាក់ បានចេញមកធ្វើការ ឆ្ងាយផ្ទះ ឆ្ងាយប្រពន្ធយូរហើយ លុះប្រពន្ធ ទើប នឹងមកលេងផ្ទះ ដេកជាមួយប្តីមួយយប់ទារ ត្រឡប់ទៅស្រុកកំណើតវិញភ្លាមៗឃាត់ឱ្យនៅ ប៉ុន្មានថ្ងៃសិន មិនព្រមក៏ផ្ទុះកំហឹង ស្ទុះទៅទាញកូនកាំបិតមកចាក់ខ្លួនឯង បណ្តាលឱ្យធ្លាយពោះ វៀនចេញមកក្រៅ គួរឱ្យរន្ធត់ បង្កឱ្យមានការ ភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។
ជនរងគ្រោះដែលចាក់ខ្លួនឯងធ្លាយពោះ- វៀននោះ មានឈ្មោះឯម ពេជ្រ អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនផលិតស្រាបៀរថៃហ្គ័រ ស្នាក់នៅផ្ទះគ្មានលេខផ្លូវបេតុង ភូមិកើតហេតុ ខាងលើ មានប្រពន្ធឈ្មោះវ៉ុន ស្រីដែត អាយុ ៣០ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិត្របូស ឃុំ ស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ គេឃើញប្រពន្ធ របស់ជនរងគ្រោះ ទើបនឹងមកសម្រាកជុំគ្នា ជាមួយប្តី (ជនរងគ្រោះ) បាន១យប់ប៉ុណ្ណោះ ស្រាប់តែនៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧ មិនដឹងជាមានរឿងអ្វី ក៏ស្រាប់តែលាន់ឮសំឡេង ប្តីប្រពន្ធខាងលើឈ្លោះប្រកែកគ្នាមួយប្រាវ។ បន្ទាប់មកគេឃើញស្ត្រីជាប្រពន្ធបានរត់ចេញពីក្នុងផ្ទះ ស្រែកឆោឡោហៅបងប្អូនឱ្យជួយ លុះ នាំគ្នាស្ទុះចូលទៅក្នុងផ្ទះមើល ក៏ប្រទះឃើញ បុរសជាប្តីរងរបួសធ្លាយពោះចេញពោះវៀន មកក្រៅគួរឱ្យរន្ធត់។
តាមសម្តីជនរងគ្រោះ បានបញ្ជាក់ថា គាត់ យកកូនកាំបិតចាក់ពោះខ្លួនឯង ពោលគឺគ្មាន អ្នកណាចាក់ប្រហារគាត់នោះទេ ហើយមូល- ហេតុ ដែលគាត់ចាក់ខ្លួនឯងធ្លាយពោះនេះ ក៏ ព្រោះតែចង់បញ្ជាក់ពីទឹកចិត្តស្នេហ៍ស្មោះចំពោះ ប្រពន្ធ ដើម្បីឱ្យប្រពន្ធចាំទុកក្នុងចិត្តថា គាត់ មិនដែលស្រលាញ់មនុស្សស្រីណាផ្សេងឡើយ ហើយគាត់មិនស្តាយក្រោយទេ ទោះជាស្លាប់ក៏ ដោយចុះ។ ជាមួយនេះ គាត់សូមផ្តាំទៅប្រពន្ធ ថា សូមអូនថែសុខភាពផង បើសិនជាបងលា ចាកលោកនេះទៅ កុំពិបាកចិត្តពេក ហើយអ្វី ដែលគាត់ស្តាយ ប្រសិនបើស្លាប់ទៅនោះ គឺស្តាយ ខានឃើញមុខប្រពន្ធ ដែលគួរឱ្យស្រលាញ់។
ចំណែកស្ត្រីជាប្រពន្ធជនរងគ្រោះ បាន រៀបរាប់ប្រាប់ថា នាងនិងប្តីបានរៀបការជាមួយ គ្នាអស់រយៈពេល១ឆ្នាំហើយ តែមិនទាន់មាន កូននៅឡើយទេ។ ក្រោយពីរៀបការរួច ប្តីបាន ចេញមកធ្វើការនៅភ្នំពេញ ចំណែកនាងត្រូវ នៅចាំផ្ទះឯស្រុកកំណើតមើលថែផ្ទះសម្បែង មាន់ទា និងដំណាំផ្សេងៗ ហើយយូរៗ ទើបបាន ជួបមុខគ្នាម្តង ដោយជួននាងឡើងមកលេងប្តីដល់ ភ្នំពេញ ជួនប្តីទៅលេងនាងដល់ស្រុកកំណើត។
ស្ត្រីជាប្រពន្ធជនរងគ្រោះ បន្តថា នៅមុន ពេលកើតហេតុ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ ២០១៧ នាងបានធ្វើដំណើរចេញមកពីស្រុក កំណើតដើម្បីមកចូលរួមក្នុងពិធីមង្គលការប្អូន ថ្លៃជីដូនមួយនៅក្នុងភូមិកើតហេតុខាងលើ រួច ក៏បានស្នាក់នៅជុំប្តី១យប់។ លុះដល់ព្រឹកថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោយពីចប់កម្មវិធី មង្គលការ នាងក៏ប្រាប់ប្តីថា នាងចង់ត្រឡប់ ទៅស្រុកកំណើតវិញហើយ តែប្តីមិនទាន់ចង់ឱ្យ នាងទៅ ក៏ឃាត់ឱ្យស្នាក់នៅជាមួយគាត់ប៉ុន្មាន ថ្ងៃសិនទៅ តែនាងបានប្រាប់ថា នៅមិនបាន ទេ ព្រោះនៅផ្ទះគ្មានអ្នកមើលថែស្រែចម្ការ មាន់ទា និងច្បារដំណាំទេ ទើបធ្វើឱ្យប្តីខឹង ក៏ រករឿងឈ្លោះប្រកែកគ្នាមួយប្រាវ។
ស្ត្រីជាប្រពន្ធជនរងគ្រោះ បានបញ្ជាក់ថា លុះពេលកំពុងឈ្លោះប្រកែកគ្នានោះ នាងឃើញ ប្តីបានស្ទុះចូលទៅក្នុងផ្ទះបាយ រួចទាញកូន- កាំបិតចេញមកវិញ ធ្វើឱ្យនាងស្មានថា ប្តីមាន បំណងចង់ចាក់សម្លាប់ នាងក៏រត់គេចចេញមក ក្រៅ ហៅបងប្អូនឱ្យជួយ ស្រាប់តែពេលចូល ទៅមើលក្នុងផ្ទះវិញ ក៏ឃើញប្តីចាក់ខ្លួនឯង១កាំ- បិតលិចជាប់ពោះឆ្កឹង ទើបនាំគ្នាដកកូនកាំបិត ចេញមកវិញ ស្រាប់តែឃើញពោះវៀនប្តីធ្លាយ ចេញមកក្រៅ គួរឱ្យរន្ធត់ខ្លាំងណាស់។
ក្រោយកើតហេតុ សាច់ញាតិបានរៀបចំ ដឹកបញ្ជូនជនរងគ្រោះតាមម៉ូតូទៅកាន់គ្លីនិក ឯកជនក្បែរកន្លែងកើតហេតុ តែដោយឃើញ សភាពរបួសរបស់ជនរងគ្រោះធ្ងន់ធ្ងរពេក ទើប ពេទ្យមិនហ៊ានទទួល ក៏នាំគ្នាដឹកបន្តមកកាន់ មន្ទីរពេទ្យបង្អែកមានជ័យ តែត្រូវក្រុមគ្រូពេទ្យ ប្រញាប់ចាត់បញ្ជូនបន្តទៅកាន់មន្ទីរពេទ្យកាល់- ម៉ែត ដើម្បីសង្គ្រោះជីវិត៕
គួន ចំរើន