ភ្នំពេញ ៖ ផ្ទះលីងកាហ្វេមួយកន្លែង បានប្រើម៉ូទ័រ សម្រាប់អូសធុងលីងកាហ្វេប្រើដោយ ហ្គាស ស្រាប់តែពេលកំពុងដំណើរការ ម៉ូទ័របាន ទុស្សេ បណ្តាលឱ្យឆាបឆេះទុយោធុងហ្គាស បង្ក ជាអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅ បង្កឱ្យ មានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១០និង១៥នាទីព្រឹក ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចផ្ទះលីងកាហ្វេមួយកន្លែង ស្ថិតក្នុងភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
ម្ចាស់ផ្ទះដែលទទួលរងគ្រោះដោយសារ អគ្គិភ័យខាងលើ មានឈ្មោះឡុង ប៊ុនលីន ភេទ ប្រុស អាយុ៣៥ឆ្នាំ មុខរបរលីងកាហ្វេលក់ ស្នាក់- នៅក្នុងភូមិកើតហេតុខាងលើ។
តាមប្រភពពីបុរសជាម្ចាស់ផ្ទះ បានរៀបរាប់ ប្រាប់ថា ចង្វាក់ផលិតកម្មលីងកាហ្វេរបស់គាត់ ប្រើដោយម៉ូទ័រភ្លើងសម្រាប់អូសបង្វិលធុងលីង កាហ្វេ និងប្រើហ្គាសសម្រាប់លីងកាហ្វេ។ នៅ មុនពេលកើតហេតុ ខណៈដែលធុងម៉ាស៊ីនលីង កាហ្វេ កំពុងដំណើរការចម្អិនគ្រាប់កាហ្វេ ស្រាប់ តែម៉ូទ័រភ្លើងបានទុស្សេឡើង ធ្វើឱ្យឆេះដល់ ទុយោធុងហ្គាសជាប់នោះ បណ្តាលឱ្យចេញជា អណ្តាតភ្លើង និងមានផ្សែងហុយខ្មួលខ្មាញ់ បង្ក ឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែរខាង និងសមត្ថកិច្ចជួយអន្តរាគមន៍ដោយជះទឹកពន្លត់ ផង ប្រើបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ភ្លើងផង រហូតដល់អគ្គិភ័យនេះ បានរលត់ទៅវិញទាំង ស្រុងដោយមិនរំខានដល់រថយន្តពន្លត់អគ្គិភ័យ នោះទេ។
សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា មូលហេតុ ដែលកើតមានគ្រោះអគ្គិភ័យខាងលើនេះ គឺ ដោយសារតែទុស្សេខ្សែភ្លើងចេញពីម៉ូទ័រសម្រាប់ អូសធុងម៉ាស៊ីនលីងកាហ្វេ និងធ្វើឱ្យឆេះទុយោ ហ្គាស ធ្លាយហ្គាសចេញជាអណ្តាតភ្លើង ទើបធ្វើ ឱ្យមានការផ្អើលឆោឡោឡើងតែម្តង។ យ៉ាង ណាក្តី អគ្គិភ័យនេះ បានរលត់ទៅវិញ ត្រឹមតែ ប៉ុន្មាននាទីប៉ុណ្ណោះ បន្ទាប់ពីប្រជាពលរដ្ឋ និង សមត្ថកិច្ចរួមគ្នាប្រើបំពង់ពន្លត់អគ្គិភ័យអស់ ចំនួន៥បំពង់ និងមិនបង្កឱ្យមានអ្នកណាម្នាក់ ទទួលរងគ្រោះថ្នាក់នោះទេ។
តាមការអះអាងពីម្ចាស់ផ្ទះអគ្គិភ័យក្នុង មួយរយៈពេលខ្លីនេះ បានបង្កឱ្យមានការខូចខាត ម៉ូទ័រមួយគ្រឿង ថង់ប្លាស្ទិកសម្រាប់ច្រកកាហ្វេ មួយចំនួន ព្រមទាំងខ្លោចរោលក្នុងផ្ទះខ្លះៗ ប៉ុណ្ណោះ៕