ខេត្តបន្ទាយមានជ័យ ៖ សពបុរសវ័យ ចំណាស់ម្នាក់ ត្រូវបានប្រទះឃើញដេកស្លាប់ យ៉ាងអាណោចអាធ័ម ដោយមានស្លាកស្នាមកាប់ប្រហារនឹងពូថៅជាច្រើនកន្លែង និងត្រូវបាន សមត្ថកិច្ចដាក់ការសង្ស័យថា ត្រូវបានឃាតករ កាប់សម្លាប់រួចរុំសពក្នុងកន្ទេលយកមកប្លុងចោល បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលា ម៉ោង១រសៀល ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចវាលមួយកន្លែង ស្ថិតក្នុងភូមិរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ។
សពជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យប្រមាណជាង៥០ឆ្នាំ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ ប្រជាពលរដ្ឋដែល ធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុ បានប្រទះ ឃើញសពបុរសខាងលើដេកស្លាប់នៅកណ្តាល វាល ដោយមានស្នាមរបួសជាច្រើនកន្លែង ទើប ប្រញាប់រត់ទៅប្រាប់អ្នកភូមិ បង្កឱ្យមានការ ភ្ញាក់ផ្អើលចោមរោមមើល និងរាយការណ៍សុំ អន្តរាគមន៍ពីសមត្ថកិច្ចភ្លាមៗតែម្តង។
លោកភ្លឹង វិចិត្រ អធិការរងនគរបាល ស្រុកព្រះនេត្រព្រះ បានបញ្ជាក់ប្រាប់ ក្រោយពី ទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា បានប្រទះឃើញសាកសពបុរសម្នាក់ដេកស្លាប់ ទាំងមានស្នាមរបួសពេញខ្លួនរួចមក សមត្ថកិច្ច ជំនាញ បានចុះដល់ទីតាំងកើតហេតុភ្លាមៗ ដើម្បី ពិនិត្យនិងធ្វើកោសល្យវិច័យសព។
លោកអធិការរង បន្តថា សពជនរងគ្រោះ មិនត្រូវគេស្គាល់អត្តសញ្ញាណនោះទេ និងសង្ស័យ ថាជាអ្នកស្រុកឆ្ងាយ ព្រោះប្រជាពលរដ្ឋដែល មកចោមរោមមើលនៅកន្លែងកើតហេតុមិន មានអ្នកណាម្នាក់ស្គាល់ជនរងគ្រោះនោះទេ។ ជនរងគ្រោះមានវ័យប្រមាណជាង៥០ឆ្នាំ និង មានភិនភាគ សក់ខ្លី សម្បុរសណ្តែកបាយ ស្លៀក ខោខ្លីពណ៌ខ្មៅពាក់អាវវាលក្លៀកពណ៌ខ្មៅ និង មានស្លាកស្នាមរបួសកាប់ដោយពូថៅជាច្រើន កន្លែងនៅលើខ្លួន។ នៅក្បែរសពសមត្ថកិច្ចបាន រកឃើញមានកន្ទេល១ ភួយ១ និងសម្លៀក បំពាក់ខ្លះ ព្រមទាំងមានពូថៅ និងកាំបិតផ្គាក់ ទៀតផង។
លោកអធិការរង បញ្ជាក់ថា តាមការ សន្និដ្ឋានជាជំហានដំបូងរបស់សមត្ថកិច្ចជនរង- គ្រោះ ត្រូវបានឃាតករកាប់សម្លាប់នៅកន្លែង ផ្សេង រួចរុំភួយនិងកន្ទេលដឹកយកមកប្លុងចោល នៅកន្លែងកើតហេតុ ហើយជនរងគ្រោះអាច ត្រូវជនដៃដល់ជាឃាតករ កាប់ស្លាប់ក្នុងវង់ផឹកស៊ី ទៀតផង។
យ៉ាងណា រហូតមកដល់ល្ងាចថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ សមត្ថកិច្ចនៅពុំទាន់ស្រាវ- ជ្រាវស្គាល់អត្តសញ្ញាណជនរងគ្រោះនៅឡើយ។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចដឹក ទៅតម្កល់ទុកនៅវត្តជប់ ដើម្បីរង់ចាំធ្វើការស្រាវ- ជ្រាវរកសាច់ញាតិមកទទួលយកទៅរៀបចំ ធ្វើ បុណ្យតាមប្រពៃណី៕
ចាន់ សុខលន់