Sunday, April 28, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចៅបង្កើត លួចដុតផ្ទះតាឆេះហ្មត់

ចៅបង្កើត លួចដុតផ្ទះតាឆេះហ្មត់

ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ បានកើតមានជម្លោះពាក្យសម្តីជាមួយនឹងជីតាបង្កើតរបស់ខ្លួន ស្រាប់តែបានលួចដុតផ្ទះជីតា បណ្តាលឱ្យឆាបឆេះខ្ទេច ទីបំផុតត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំយកទៅចាត់ការតាមច្បាប់។ករណីចៅប្រុសលួចដុតផ្ទះតាខ្លួនឯងចោលនេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នៅចំណុច ភូមិម្រះព្រៅ ឃុំត្រពាំងក្រសាំង ស្រុកបាទី។

ជនបង្កហេតុដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះទូច តូម៉ា ហៅតូម៉ា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន មានលំនៅក្នុងភូមិម្រះព្រៅ ឃុំត្រពាំងក្រសាំង ស្រុកបាទី។ ចំណែកផ្ទះដែលរងការខូចខាត ជាប្រភេទផ្ទះសង់អំពីឈើ ជញ្ជាំងក្តារ ប្រក់ក្បឿង ទំហំ៦ម៉ែត្រ គុណនឹង ៧ម៉ែត្រ ជាកម្មសិទ្ធិរបស់ឈ្មោះទិត្យ ទួន ភេទប្រុស អាយុ៧៣ឆ្នាំ មុខរបរកសិករ ត្រូវជាជីតាបង្កើតរបស់ជនសង្ស័យ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យឈ្មោះទូច តូម៉ា គឺជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន យ៉ាង សកម្ម រហូតដល់កើតមានបញ្ហាសតិស្មារតីទៅហើយ។ មុនពេលកើតហេតុ ជនសង្ស័យ បានកើតមានជម្លោះជាមួយជីតារបស់ខ្លួន រួចហើយក៏កើតក្តីមួម៉ៅក្នុងចិត្ត រហូតដល់បែកគំនិតលួចដុតផ្ទះជីតាបង្កើត ឈ្មោះទិត្យ ទួន បណ្តាលឱ្យឆេះខូចខាតអស់ទាំងស្រុងតែម្តង រួមទាំងសម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់មួយចំនួន ក៏ក្លាយជាផេះផង់អស់ដែរ។

ក្រោយកើតហេតុ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និងក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត កម្លាំងសមត្ថកិច្ចជំនាញ បានចុះទៅធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ នាំយកមកសាកសួរ  និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES