Monday, April 29, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមហូបសាច់ជ្រូកព្រៃ ពុ...ល...១គ្រួសារ ម៉ែ...ឪ...ស្លាប់ កូន២នាក់សង្គ្រោះបន្ទាន់

ហូបសាច់ជ្រូកព្រៃ ពុ…ល…១គ្រួសារ ម៉ែ…ឪ…ស្លាប់ កូន២នាក់សង្គ្រោះបន្ទាន់

ខេត្តមណ្ឌលគិរី ៖ ជនជាតិដើមភាគតិចព្នង ១គ្រួសារ បាននាំគ្នាយកសាច់ជ្រូកព្រៃ មកធ្វើម្ហូបទទួលទាន លុះក្រោយពីហូបរួច ស្រាប់តែកើតមានអាការវិលមុខ ចុកពោះ ក្អួតចង្អោរ (សង្ស័យពុលសាច់ជ្រូកព្រៃ) និងត្រូវបានសាច់ញាតិដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗដែរ តែអកុសល ជនរងគ្រោះ២នាក់ប្តីប្រពន្ធ បានបាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យ ចំណែកកូនប្រុសស្រីតូចៗ ២នាក់ និងបងថ្លៃម្នាក់ទៀត សរុប៣នាក់ កំពុងស្ថិតក្រោមការសង្គ្រោះបន្ទាន់។

ហេតុការណ៍នេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ នៅចំណុចភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក។

ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ ដែលបាត់បង់ជីវិត បុរសជាប្តី មានឈ្មោះយ៉េង ជីនាន ភេទប្រុស អាយុ៣៤ឆ្នាំ ជាជនជាតិដើមភាគតិច ព្នង មុខរបរកសិករ (ស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី)។ ចំណែកស្ត្រីជាប្រពន្ធ មានឈ្មោះផាន សុបឿន ភេទស្រី អាយុ២៩ឆ្នាំ ជាជនជាតិដើមភាគតិច ព្នង មុខរបរកសិករ (ស្លាប់នៅមន្ទីរពេទ្យបង្អែកស្រុកកោះញែក)។

រីឯជនរងគ្រោះ៣នាក់ទៀត ដែលកំពុងស្ថិតក្នុងការសង្គ្រោះ រួមមាន ទី១-ឈ្មោះជីនាន វិសាល ភេទប្រុស អាយុ៦ឆ្នាំ ជាជនជាតិដើមភាគតិច ព្នង ត្រូវជាកូនរបស់ជនរងគ្រោះទាំង២នាក់ខាងលើ។ ទី២-ឈ្មោះជីនាន ពិសី ភេទស្រី អាយុ៤ឆ្នាំ ជាជនជាតិដើមភាគតិច ព្នង ត្រូវជាកូនរបស់ជនរងគ្រោះទាំង២នាក់ខាងលើ។ ៥-ឈ្មោះ កែវ ស្នា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកសិករ ត្រូវជាបងថ្លៃរបស់ជនរងគ្រោះ ទាំង២នាក់ខាងលើ។ ក្រុមគ្រួ សាររងគ្រោះខាងលើ មានលំនៅក្នុងភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ ក្រុមគ្រួសារជនរងគ្រោះ បានយកសាច់ជ្រូកព្រៃ មកធ្វើម្ហូប តាមបែបជនជាតិ រួចក៏យកមកហូបជុំគ្នា លុះហូបរួច មិនបានប៉ុន្មានផង ស្រាប់តែជនរងគ្រោះទាំង៥នាក់ បានកើតមានអាការវិលមុខ ចុកពោះ និងក្អួតចង្អោរ ដោយក្នុងនោះ ជនរងគ្រោះ ២នាក់ប្តីប្រពន្ធ មានសភាពធ្ងន់ជាងគេ។

ប្រភពដដែល បន្តថា បន្ទាប់ពីឃើញសភាពមិនស្រួល សាច់ញាតិ និងអ្នកភូមិ ប្រញាប់ដឹកបញ្ជូនជនរងគ្រោះទាំង៥នាក់ ទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗដែរ តែអកុសល បុរសជាប្តី បានបាត់បង់ជីវិតនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី។ ចំណែកស្ត្រីជាប្រពន្ធ បានបាត់ បង់ជីវិតនៅមន្ទីរពេទ្យបង្អែកស្រុកកោះញែក។ ដោយឡែក កូនៗ២នាក់ រួមនិងបងថ្លៃម្នាក់ទៀត កំពុងត្រូវបានក្រុមគ្រូពេទ្យជំនាញសង្គ្រោះនៅឡើយ។

ក្រោយកើតមានករណីខាងលើនេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកកោះញែក និងកម្លាំងប៉ុស្តិ៍ស្រែហ៊ុយ សហ ការជាមួយក្រុមគ្រូពេទ្យ បានចុះស្រាវជ្រាវដល់មូលដ្ឋានខាងលើ ហើយក្រុមគ្រូពេទ្យ ក៏បានយកសំណាកសាច់ជ្រូកព្រៃ ដែលសង្ស័យថាពុល ទៅពិនិត្យ ដើម្បីស្វែងរកមូលហេតុពិតប្រាកដ។

សពជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យសាច់ញាតិ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES