ភ្នំពេញ៖អ៊ីវ៉ា បានធ្វើការព្រមានជាសាធារណៈទៅលើម្ចាស់ផេកដល់ទៅ៣ដែលមានឈ្មោះថាBe Lucky ,Zenly និងRitth ដែលបានយកបទចម្រៀងនាង”ម៉ុខប៉ោងបានCute “ទៅឡើងអក្សរ ចំណងជើងថ្មី”ក្ដិ…តប៉ោងបានCute”ដោយមានភ្ជាប់រូបថតនាងជាម្ចាស់ដើម តែបានឡើង អក្សរ ពាក្យអសុរសផ្សេងៗទៀតធ្វើឲ្យគេច្រឡំនិងប៉ះពាល់ដល់មុខមាត់នាងជាខ្លាំង ប្រសិនបើ គេមិនដឹងពីអត្ថន័យបទដើមនោះថាជាអ្វី។
អ៊ីវ៉ា បានប្រកាសជាសាធារណៈថាបើសិនជាផេកទាំង៣ខាងលើនេះមិនលុបវីដេអូចម្រៀងដែលកាឡៃចំណងជើងបទដើមនាងចេញទេ នោះនាងអនុវត្តន៍តាមផ្លូវច្បាប់(ប្ដឹង)ជាមិនខាន ។ប៉ុន្ដែរហូតមកដល់រសៀលថ្ងៃទី២០ មីនា នេះគេឃើញផេកទាំងនោះខ្លះឆែកទៅនៅឃើញនៅឡើយ ខ្លះទៀតអត់ បើទោះជាវីដេអូទាំងនោះបានទៅដល់ដៃអ្នកលេងបណ្ដាញសង្គម និងមួយចំនួនចូលទៅយូធូបហើយក្ដី ។
គួរបញ្ជាក់ថានេះមិនមែនជាលើកទី១នោះទេ ដែលអ៊ីវ៉ា ធ្លាប់ព្រមានប្ដឹងចាត់ការទៅតាមផ្លូវច្បាប់ចំពោះជនដែលធ្វើប៉ះពាល់ដល់កិត្តិយសរបា់នាងនោះ ព្រោះកាលពីឆ្នាំមុនគេចាំបានថាស្រីស្រស់ក៍ព្រមានប្ដឹងចំពោះស្រីម្នាក់ដែលចោទនាងថាយកប្ដីគេនិងនិយាយអាក្រក់ពីនាងរហូតប៉ះទៅដល់ឪពុកនាងលោកអ៊ូ វ៉ាវ ផងដែរ តែចុង ក្រោយស្រ្ដីរូបនេះក៍លែងនិយាយអ្វីប៉ះពាល់ដល់នាងទៀត ទើបនាងលែងប្ដឹង។ចំពោះករណីលើកនេះមិនមែនតែ១ទេ តែដល់ទៅ៣ផេក ឯណ្ណោះដែលបានយកបទចម្រៀងអ៊ីវ៉ា កែច្នៃទៅផុស ជាចំណងជើងថ្មីខុសពីចំណងជើងដើម និងរត់អក្សរចេញជាពាក្យអសុរសទើបនាងត្រូវតែចេញវិធានការក្ដៅដល់ជនទាំងនោះ។
ប្រភពបានឲ្យដឹងថាការដែលអ៊ីវ៉ា ឆេះដុំរឿងគេច្នៃបទចម្រៀងរបស់ខ្លួនរហូតចង់លេងតាមផ្លូវតុលាការលើជនខិលខូចទាំងនោះដោយសារតែនាងខ្លាចអ្នកមិនដែលស្ដាប់ ឬមើលបទដើមរបស់នាងមានការយល់ច្រឡំថានាងហ៊ានច្រៀងភាសារអាសអាភាសទាំងនោះក្នុងបទចម្រៀងរបស់ខ្លួន។ដោយឡែកសម្រាប់គូស្នេហ៍របស់អ៊ីវ៉ា លោកលី សេងហួរ វិញតាមប្រភពថាលោកបានគាំទ្រនាងយ៉ាងពេញទំហ៊ឹងតែម្ដងចំពោះរឿងចង់ចាត់ការជនដែលការឡៃចំណងជើងបទដើមរបស់ស្រីនាថ នោះប្រសិនបើពួកគេមិនលុបចោលទៅវិញនោះ។អ្វីដែលគួរឲ្យចាប់អារម្មណ៍ផងដែរ នៅពេលដែលស្រីនាថ ថ្លែងសារថាញ៉ែប៉ះអ៊ីវ៉ា អោយស្ពៃ ឆ្នាំ២០២៤ ឲ្យល្មមឈប់ញ៉ែតាប៉ែទៅ បើស្រលាញ់ចូលស្ដីមក ដែលពាក្យពេជន៍នេះត្រូវអត្ថន័យបទចម្រៀងនាងសមចម្រៀងមុនឡើងឆាកនោះស្រាប់តែលោកសេងហួរ តបសារវិញជាបន្ទាន់ទៅអ៊ីវ៉ា ថា” ឥឡូវ ស្ពៃជ្រក់របស់LSH(Ly Senghour )” ។
អ្នកគាំទ្រអ៊ីវ៉ា បានចូលទៅខមិនថាគូស្នេហ៍របស់តារាចម្រៀងរូបនេះពិតជាពូកែធ្វើឲ្យនាងរីករាយមែន ព្រោះថាលោកហួរ ច្រើនតែនិយាយត្រង់ៗនិងជាសាធារណៈតែម្ដង។ ជាក់ស្ដែងការលាក់ស្នេហ៍បាន៧ឆ្នាំកន្លងមករបស់ស្រីនាថ ប្រសិនបើលោកហួរ គ្មានចេតនាចង់ឲ្យគេដឹងនោះទេ ម្លេះពេលនេះស្រីនាថ នៅតែបន្ដលាក់រឿងស្នេ ហាមួយនេះតទៅទៀតបានដោយជោគជ័យជាមិនខាន ។ប៉ុន្ដែលោកហួរ មិនចង់សាងស្នេហ៍ដោយលាក់លៀមតទៅទៀត ព្រោះលោកចង់ឲ្យគេដឹងគ្រប់គ្នា ដើម្បីជាការបិទផ្លូវប្រុសផ្សេងកុំឲ្យតាមញ៉ែនាងទៀត ហើយតាម ចិត្តលោកគឺចង់រៀបការជាមួយស្រីនាថ នៅឆ្នាំ២០២៤ នេះតែម្ដងដែលបំណងនេះសមទៅតាមក្ដីប្រាថ្នារបស់លោកអ៊ូ វ៉ាវ ដែលជាឪពុករបស់អ៊ីវ៉ា ។
ក្រៅពីអ៊ីវ៉ា តារាចម្រៀងដែលត្រូវបានគេយកទៅកែច្នៃចំណងជើងបទចម្រៀងប្លែកៗនោះភាគច្រើនជាតារាប្រុស ដោយមានតារាខ្លះបានប្រតិកម្មដូចនាងដែរ តែតារារ៉េប ខ្លះទៀតរក្សារភាពស្ងៀមស្ងាត់ ទើបធ្វើឲ្យFan មានភាពចម្រូងចម្រាសជាមួយក្រុមMMO ។សម្រាប់នាងអ៊ីវ៉ា ត្រូវបានគេចាត់ទុកថាជាតារាស្រគត់ស្រគុំម្នាក់ ព្រោះការស្លៀកពាក់របស់នាងកន្លងមកមិនដែលហ៊ានស៊ិចស៊ី បញ្ចេញគល់សុដន់ ឬគល់ភ្លៅឲ្យប្រុសៗជ្រួលជ្រើមឡើយ ហេតុនេះហើយបានជាពេលនេះមានក្រុមច្នៃចំណងជើងនាងទៅជាហួសហេតុពេកនាំឲ្យនាងមិនអាចរក្សារភាពស្ងៀមស្ងាត់បានតទៅទៀតនោះទេ ។
គេចាំមើលថាអ៊ីវ៉ា នឹងប្ដឹងអ្នកលេងហ្វេសបុកទាំង៣ឡើងតុលាការមែន ឬមួយក៍ក្រុមMMO ទាំងនេះព្រមលុបចេញតាមសំណើររបស់នាងដើម្បីគេចចេញពីផ្លូវច្បាប់?