Wednesday, December 11, 2024
Homeតារាខ្មែរនៅ សុនិតា ៖ខួបស្នេហ៍៦ឆ្នាំ មិត្តភក្ដិជូនពរឲ្យបានកូនភ្លោះ

នៅ សុនិតា ៖ខួបស្នេហ៍៦ឆ្នាំ មិត្តភក្ដិជូនពរឲ្យបានកូនភ្លោះ

ភ្នំពេញ៖នៅ សុនិតា បានធ្វើពិធីជប់លៀងខួបស្នេហ៍(Anniversary) គម្រប់៦ឆ្នាំ លក្ខណៈខ្នាត​តូច​ដោយ​មានតែអ្នកជិតស្និតបំផុតចូលរួម រៀបចំនៅផ្ទះវីឡាររបស់នាងនៅបុរីប៉េង ហួត​(បឹង​ស្នោរ)កាលពីរាត្រីថ្ងៃទី១៧ មីនា ដែល​តាមរយៈរូបភាពនោះបញ្ជាក់ថាសុនិតា និងលោកទិត ថាវរិទ្ធ ពិតជាវិលមករកស្នេហាផ្អែមល្ហែមដូចដើមមែន ។ថ្វីត្បិតតែពិធីនោះជាលក្ខណៈ​គ្រួ​សារ​មែន តែសុនិតា ថាកម្មវិធីនាងបន្ដរហូតដល់ម៉ោង២ទៀតភ្លឺ ខណៈនាងត្រូវក្រោកឡើង​ម៉ោង​៥ភ្លឺ ពោលគឺគេងបានតែ៣ម៉ោងប៉ុណ្ណោះ។

 នៅ សុនិតា បានចេញសារអរគុណដល់មិត្តអ្នកសិល្បៈដែលចូលរួមដែល​ក្នុងនោះគេ​ឃើញ​មានអ្នកនាងឌុច លីដា , ឌួង ហ្សូរីម៉ា និងលោកគង់ សុធារិទ្ធ ជាដើម ។នាងថាកម្មវិធី​នោះ​មិនបានព្រាងទុកទេ …។

 ប្រភពបានឲ្យដឹងថាតាំងពីនៅ សុនិតា បានចាប់ដៃគ្នាមួយលោកទិត ថាវរិទ្ធ ៦ឆ្នាំ​មក​នេះអ្នកទាំងពីត្រូវបានអ្នករួមអាជីពធ្វើពិធីAnniversary ឲ្យជារៀងរាល់ឆ្នាំតែម្ដង ដែលមាន​ពេល​ខ្លះជប់លៀងនៅផ្ទះនិងជូនកាលធ្វើនៅហាង។ប៉ុន្ដែសម្រាប់ខួបស្នេហ៍ឆ្នាំនេះសុនិតា ក្រៅពីទទួលបានសារជូនពរពីអ្នកស្និតស្នាកឲ្យនាងមានសុភមង្គលជាមួយប្ដីកាន់តែខ្លាំងនោះក៍មានមិត្តភក្ដិនាងម្នាក់មានគណេនេយ្យហ្វេសបុកឈ្មោះChornchan Raksmey នោះក៍បាន​ចូលទៅខមិនជូន​ពរឲ្យនាងនិងប្ដីទទួលបានកូនភ្លោះផងដែរ ខណៈសុនីតា តមវិញទាំងពេញ​ចិត្ត​ថា”សាធុៗ  Love”។

គួររំលឹកថានៅ សុនិតា ធ្លាប់លេចឭថានាងបានភ្ជាប់ពាក្យជាមួយលោកទឹត ថាវរិទ្ធ​ កាលពីថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០១៨ បន្ទាប់ពីពួកគេបានផ្ដើមស្នេហានៅថ្ងៃសង្រ្កាន្ដចូល​ឆ្នាំខ្មែរ​នៅសៀមរាបខែមេសា ឆ្នាំ២០១៨ ហើយនៅថ្ងៃទីទី២០ ខែកក្កដា ឆ្នាំ២០១៩ តែនិតា សម្រាល​បានកូនប្រុសមួយ ។ការភ្ជាប់ស្នេហ៍ខុសវ័យនេះនាំឲ្យនិតា រយា​លៗពីអាជីពសិល្បៈ ហើយ​នាងត្រូវ​បាន​គេហៅថាជំទាវៗ ទៀតផង ក្រោយពីលោកទឹត ថាវរិទ្ធ ឡើងជាឯក​ឧត្តមនិងកាន់​តួនាទី​ជារដ្ឋលេខាធិការ ក្រសួងវប្បធ័ម និងវិចិត្រសិល្បៈ កាលពីខែមេសា ឆ្នាំ២០២៣ ។ប៉ុន្ដែ​រំលង​បានតែ៣ខែប៉ុណ្ណោះក៍មានព័តមាថាសុនិតា និងលោកថាវរិទ្ធ រស់នៅបែកផ្ទះគ្នា ខណៈ​តារា​​កូន១​រូបនេះក៍បានវិលទៅរកអាជីពចាស់វិញហើយរស់នៅផ្ទះ​ល្វែងធម្មតាម្ដុំស្ពាន​គីឡូ​លេខ៩ សង្កាត់ព្រែកលាភ ។យ៉ាងណារំលងតែ២ខែទៀត ពោលគឺនៅអំឡុងខែកញ្ញា ឆ្នាំ​២០២៣ ក៍មានដំណឹងថាសុនិតា និងលោកថាវរិទ្ធ វិលមកត្រូវរ៉ូវគ្នាដូចដើម ហើយតាមរយៈការ​ធ្វើខួប​ស្នេហ៍៦ឆ្នាំកាលពីពេលថ្មីៗនេះបញ្ជាក់ថាអ្នកទាំងពីរពិតជារស់នៅ​ក្រោមដំ​បូលផ្ទះតែ​មួយជាថ្មីមែន ។ប្រភពបានឲ្យដឹងថាមូលហេតុដែលសុនិតា និងលោកថាវរិទ្ធ ចេះតែរកាំរកូស​គ្នា​​នា​ពេល​កន្លងមកព្រោះតែនិតា ប្រចណ្ឌប្ដីដែលមានស្រីក្មេងៗចេះតែចង់ធ្វើជាសង្សារលោក បើ​ទោះជាគ្រប់គ្នាដឹងថានាងជាប្រពន្ធនិងមានកូន១ជាមួយក្ដី ។ប៉ុន្ដែតាំងពីសុនិតា ទៅធ្វើជា​ដូន​ជី​សមាធិ​រយៈពេល៣ថ្ងៃ ដើម្បីរំងាប់​ចិត្តនៅវត្តពុទ្ធមណ្ឌុលវិប្សស្សនាធុរៈនៃព្រះ​រាជាណា​ចក្រកម្ពុជា កា​លពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ សីហា ឆ្នាំ២០២៣ នោះមកពេលនេះនាងលែង​សូវមាន​ចិត្តប្រ​ចណ្ឌ​​​ហួងហែងប្ដីដូចមុនទៀតហើយ ទើបធ្វើឲ្យចំណងស្នេហាវិលមករកភាព​ផ្អែមល្ហែមជាថ្មី។

 ចំពោះខួបស្នេហ៍ឆ្នាំនេះនៅ សុនិតា ក្រៅពីចង់បានកូនភ្លោះតាមបំណង​មិត្តភក្ដិជូនពរ​នោះ​នាងនៅមិនទាន់ហ៊ាន​ប្រកាសជាសាធារណៈថា​ពេលណាទើបដឹកដៃស្វាមីចូល​រោង​ការ​ឡើយ បើទោះជាចំណងស្នេហាមួយនេះខាងភាគីក្រុមគ្រួសារលោកថាវរិទ្ធ មិនប្រឆាំងក្ដី តែ​រឿង​រៀប​ការស្ងាត់ឈឹង។សុនិតា ធ្លាប់រងការរិះគន់ពីអ្នកលេ​ងហ្វេសបុកថានាងជាតារាគំរូរមិន​ល្អ ព្រោះយកកូនមុន​រៀបការតែពេលនេះគេសង្កេតឃើញថាមិនមែនតែរូបនាងទេ ដែល​ជ្រើ​ស​ផ្លូវ​យកកូនមុនក្រាប​ផ្ទឹមនោះប៉ុន្ដែមានតារាជាច្រើនដួងផ្សេងទៀតក៍បានធ្វើដូចនាងដែរ​តែខ្លះ​បាន​ចុះអេ​តា​ស៊ីវិលមុនរៀបការ។សម្រាប់សុនិតា វិញក្រៅពីវិលមករស់នៅផ្ទះ​វីឡារ​ស្កឹមស្កៃ​នោះ​នាងក៍មានរថ​យន្ដជិះទំនើបៗផងដែរដូចជាRange Rover ,Alphard និងFord Raptor ជាដើម ។ប៉ុន្ដែគេឃើញនាងនៅតែបន្ដលក់អ៊ឺវ៉ាន់តាមOnline ជាធម្មតា។

 ក្រៅពីនៅ សុនិតា តារានិងអតីតតារាឡើងងារជាជំទាវមានដូចជាអ្នកនាងស្រីតូច ចំណាន ,ឱក បូរី ,ពេជ្រ ច័ន្ទបរមី ,កែវ ពិសី ,លី យ៉ាណា ,ផាន់ ម៉ូនីកា និងសឹម សូលិកា ជា​ដើម ៕

RELATED ARTICLES