Saturday, January 18, 2025
Homeសន្ដិសុខសង្គមប្រពន្ធ​​សុំ​​លេខ​​ទូរ​ស័ព្ទ​​ប្រុស​​លក់​​ចេក​​ចៀន​​ ប្តី​​ប្រចណ្ឌ​​ប្រ​ពន្ធ​​សុំ​​លែង​​

ប្រពន្ធ​​សុំ​​លេខ​​ទូរ​ស័ព្ទ​​ប្រុស​​លក់​​ចេក​​ចៀន​​ ប្តី​​ប្រចណ្ឌ​​ប្រ​ពន្ធ​​សុំ​​លែង​​

ភ្នំពេញ ៖ បុរសជាប្តី ឃើញប្រពន្ធសុំលេខ ទូរស័ព្ទពីបុរសលក់ចេកចៀន និងនិយាយតែពី រឿងផ្ទះសំណាក់ ក៏ផ្ទុះភ្លើងប្រចណ្ឌរករឿងឈ្លោះ ប្រកែករហូតឈានដល់ការប្រើអំពើហិង្សាដាក់ ប្រពន្ធ។ លុះដល់ប្រពន្ធទ្រាំលែងបាន ក៏រត់ទៅប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍បំណងសុំលែង លះ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពី វេលាម៉ោង៩និង១៥​នាទីយប់ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចភូមិព្រៃទា សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

បុរសជាប្តីដែលប្រចណ្ឌប្រពន្ធរឿងសុំ លេខទូរស័ព្ទពីបុរសលក់ចេកចៀនរហូតដល់ប្រើ ហិង្សានោះ មានឈ្មោះនូ បូរិន អាយុ៣៨ឆ្នាំ មុខរបរជាងដែក មានស្រុកកំណើតនៅខេត្ត កណ្តាល។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មាន ឈ្មោះកើត សុមាលី អាយុ៤៥ឆ្នាំ មុខរបរលក់ដូរ មានស្រុកកំណើតនៅសង្កាត់អូរប្ញស្សី ខណ្ឌ៧ មករា។ ប្តីប្រពន្ធខាងលើ មានកូនប្រុសម្នាក់ អាយុ៤ឆ្នាំ សព្វថ្ងៃស្នាក់នៅជាមួយគ្នាក្នុងភូមិ-សង្កាត់កើតហេតុខាងលើ។

តាមសម្តីបុរសជាប្តី បានរៀបរាប់ប្រាប់ ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ ខណៈដែលគាត់កំពុងដេកនៅក្នុងផ្ទះ ស្រាប់តែ បានឮសំឡេងប្រពន្ធរបស់គាត់និយាយគ្នាជាមួយ បុរសជាអ្នកលក់ចេកចៀនម្នាក់នៅខាងមុខផ្ទះ ដោយបានសុំលេខទូរស័ព្ទ ព្រមទាំងនិយាយពី រឿងផ្ទះសំណាក់នៅខេត្តសៀមរាបទៀតផង ទើបធ្វើឱ្យគាត់កើតចិត្តប្រចណ្ឌ ក៏ឈ្លោះប្រកែក គ្នាទាំងកណ្តាលយប់ តែមិនបានវាយតប់គ្នា នោះទេ។

ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ បានបញ្ជាក់ ថា ប្តីប្រពន្ធគាត់បានរួមរស់នឹងគ្នាអស់រយៈពេល ៦ឆ្នាំមកហើយ ដោយបង្កើតបានកូនប្រុសម្នាក់ អាយុ៤ឆ្នាំជាចំណងស្នេហ៍។ នៅមុនពេលដែល ប្តីបានមកជួបប្រសព្វនឹងគាត់ជាប្រពន្ធគឺប្តីនេះ ធ្លាប់ត្រូវបានប្រពន្ធមុន ក្បត់ផិតធ្វើឱ្យគាត់ធ្លាក់ ខ្លួនជាបុរសពោះម៉ាយម្តងរួចមកហើយ។ លុះ ពេលបានជួបជុំជាមួយគាត់ ប្តីក៏ចេះតែនឹកដល់ រឿងចាស់ខ្លាចគាត់ផិតក្បត់ដូចប្រពន្ធមុនរបស់ គាត់ទៀត ទើបឧស្សាហ៍កើតមានចិត្តប្រចណ្ឌ ខ្លាំងណាស់ ធ្វើឱ្យក្រុមគ្រួសារគាត់រស់នៅមិន សូវចុះសម្រុងនឹងគ្នាប៉ុន្មានទេ ព្រោះតែប្តីចូល ចិត្តប្រចណ្ឌខុសរឿង។

ស្ត្រីរងគ្រោះជាប្រពន្ធបន្តថា នៅមុនពេល កើតហេតុ កាលពីថ្ងៃត្រង់ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ គាត់បាននិយាយគ្នាលេង ជាមួយ នឹងបុរសវ័យក្មេងជាអ្នកលក់ចេកចៀនម្នាក់ ដែល មានប្រពន្ធរួចទៅហើយ នៅខាងមុខផ្ទះរបស់ គាត់។ បន្ទាប់មកគាត់ក៏សុំលេខទូរស័ព្ទរបស់អ្នក លក់ចេកចៀន ហើយក៏និយាយគ្នាធ្លាក់ដល់រឿង បងប្អូនអ្នកលក់ចេកចៀន មានបើកផ្ទះសំណាក់ នៅខេត្តសៀមរាបទៀតផង។ ស្រាប់តែយប់ ឡើង ប្តីក៏រករឿងឈ្លោះប្រកែកជាមួយគាត់ ដោយប្រចណ្ឌថា គាត់ជាប្រពន្ធសុំលេខទូរស័ព្ទ ពីប្រុសលក់ចេកចៀន និងបានណាត់ជួបគ្នានៅ ផ្ទះសំណាក់ទៀត ហើយទោះជាគាត់ប្រឹងពន្យល់ ហេតុផលយ៉ាងណាក៏ប្តីស្តាប់មិនចូលត្រចៀក សោះ រហូតដល់ប្តីផ្ទុះហិង្សាទាញគម្របធុងទឹក- កកមកវាយគាត់ទៀតផង។

ក្រោយកើតហេតុ ស្ត្រីជាប្រពន្ធទ្រាំនឹង ទង្វើប្រចណ្ឌហួងហែងពីសំណាក់បុរសជាប្តីលែង បាន ក៏សម្រេចទូរស័ព្ទប្តឹងសមត្ថកិច្ចឱ្ចជ្យួយ អន្តរាគមន៍។ លុះសមត្ថកិច្ចមកដល់ក៏នាំភាគីប្តី ប្រពន្ធទៅកាន់ប៉ុស្តិ៍នគរបាលចោមចៅ ដើម្បី សាកសួរ ហើយក្នុងនោះភាគីស្ត្រីជាប្រពន្ធ បាន សម្រេចចិត្តប្តឹងសុំលែងលះប្តី ដោយសម្អាងលើ ហេតុផលថា មិនអាចទ្រាំនឹងទង្វើប្រចណ្ឌរបស់ ប្តីបានទៀតឡើយ”៕

នូ ផាន់ណា

RELATED ARTICLES