Sunday, April 28, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់គោយន្តច្នៃដឹកឈើ ជាង២០០សន្លឹក

ចាប់គោយន្តច្នៃដឹកឈើ ជាង២០០សន្លឹក

ខេត្តព្រះវិហារ ៖ កម្លាំងមូលដ្នានកងរាជអាវុធហត្ថស្រុកឆែប ខេត្តព្រះវិហារ សហការជាមួយផ្នែករដ្ឋបាលព្រៃ ឈើឆែប បានចុះប្រត្តិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិ ដោយបានធ្វើការឃាត់គោយន្តកែច្នៃ ចំនួន១គ្រឿង ដឹកជញ្ជូនឈើអារប្រភេទលេខ១ (ស្រឡៅ) ចំនួនជាង ២០០សន្លឹក ដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋ បាលព្រៃឈើ។

ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៥និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅត្រង់ចំណុចភូមិឆែបកើត ឃុំឆែបមួយ ស្រុកឆែប។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា គោយន្តកែច្នៃដែលត្រូវបានឃាត់ខាងលើ មានពណ៌ខ្មៅ ចំណុះ២,៥តោន ដឹកជញ្ជូនឈើអារប្រភេទលេខ១ (ស្រឡៅ) ចំនួន២១៦សន្លឹក ស្មើនឹង ៩ម៉ែត្រត្រីគុណ១៦៥។ ឈើទាំងនេះ មានម្ចាស់ឈ្មោះអោក ចាន់ណា ភេទប្រុស អាយុ៤១ឆ្នាំ មានលំនៅបច្ចុប្បន្ន ភូមិដូងទី១ ឃុំត្រមូង ស្រុកមេមត់ ខេត្ត ត្បូងឃ្មុំ (សមត្ថកិច្ចជំនាញពុំបានឃាត់ខ្លួនឡើយ)។

បច្ចុប្បន្នវត្ថុតាងខាងលើ ត្រូវបានយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើឆែប ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES