Sunday, April 28, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្លុងឡានចោល រកម្ចាស់មិនឃើញ

ប្លុងឡានចោល រកម្ចាស់មិនឃើញ

ភ្នំពេញ ៖ រថយន្ត ១គ្រឿង ត្រូវបានគេយកមកចតទុកចោល នៅមុខកន្លែងគេលក់ដូរ ជាច្រើនថ្ងៃ រកម្ចាស់មិនឃើញ ត្រូវបានប្រជាពលរដ្ឋរាយការណ៍ប្តឹងទៅសមត្ថកិច្ច ឱ្យចុះពិនិត្យ។

ករណីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ចំណុចភូមិព្រៃព្រីងជើង១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុវេលាម៉ោង១១ព្រឹក ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ខណៈពេលដែលពួកគាត់យកអីវ៉ាន់ទៅលក់នៅចំណុចខាងលើ ដូចសព្វដង ស្រាប់ តែឃើញរថយន្ត ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ ភ្នំពេញ 2N-7826 ត្រូវបានគេយកមកចតឈប់ចោលនៅចំកន្លែងគាត់លក់ដូរ។ បន្ទាប់មក គាត់បានរុញចេញផុតពីកន្លែងលក់បន្តិច ដើម្បីរៀបចំកន្លែងលក់ដូរ។ លុះមកដល់វេលាម៉ោងខាងលើ នៅតែមិនឃើញម្ចាស់មកយកវិញ ទើបប្រជា ពលរដ្ឋ បានរាយការណ៍ទៅអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ចុះទៅពិនិត្យនិងសាកសួរព័ត៌មាន រួចរាយការណ៍បន្តទៅផ្នែកជំនាញ។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកម្ចាស់រថយន្ត ដើម្បីសាកសួរ និងមកទទួលយករថយន្តវិញ៕

RELATED ARTICLES