ភ្នំពេញ៖នៅលើបណ្ដាញសង្គមរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះផ្ទុះការសរសើរពីសំណាក់អ្នកសិល្បៈរួមអាជីព និងទស្សនិកជនចំពោះសកម្មភាពពិធីករបាយ័នលោកជា វណ្ណារិទ្ធ ដែលបានបង្ហាញសកម្មភាពដាក់ខ្លួនជិះម៉ូតូដឹកម្ជូរចែកចាយឲ្យភ្ញៀវកុម្មង់ មានដូចជាផ្លែពុទ្រា ,ម្កាក់,ស្វាយ និងផ្លែត្របែកជាដើម បើទោះជាលោករស់នៅក្នុងកម្រិតជីវភាពមួយយ៉ាងល្អប្រសើរក្ដី។អតិថិជនរបស់ពិធីករសង្ហាររូបនេះខ្លះបានស្នើឲ្យលោកដោះមួកសុវត្ថិភាពចេញដើម្បីសុំថតរូបជាមួយ ខណៈលោកតែងតៃរួសរាយនិងប្រើជីវិតយ៉ាងសាមញ្ញបំផុត។
លោកគួច ខេវិន នៅពេលឃើញជា វណ្ណារិទ្ធ ដឹកម្ជួរឲ្យភ្ញៀវនោះលោកថ្លែងសារថា”អ្នកទទួលបានជោគជ័យត្រូវតែចេះឈានទៅមុខ និងថយក្រោយ ចំពេលវេលា “។តារាចម្រៀងសាន់ដែនាងឃីន ស្រីនាថ ហៅអ៊ីវ៉ា បានថ្លែងសារសរសើរចំពោះលោកជា វណ្ណារិទ្ធ ថា”ភាពអស្ចារ្យរបស់មនុស្ស ទោះបីស្ថិតក្នុងមុខមាត់ ប៉ុណ្ណា ឋានៈអ្វី មានលុយ មានការងារ មុខរបរល្អប៉ុណ្ណា ក៍នៅតែខំប្រឹង ឧស្សាហ៍ ព្យាយាម ធ្វើនេះ ធ្វើនោះនៅមិនចេះស្ងៀម នេះគេហៅថាមនុស្សដែលពូកែ និងមានទំនួលខុសត្រូវខ្ពស់ ខ្ញុំតែងតែលួចសរសើរគាត់ ជា វណ្ណារិទ្ធ “។ចំណែកតារាចម្រៀងល្បីឈ្មោះពេជ្រ សោភា កន្លងមកក៍ធ្លាប់ចេញសារសរសើរលោកសុវណ្ណរិទ្ធ ថាជាស្វាមីនិងឪពុកដ៍ល្អរបស់ប្រពន្ធនិងកូនៗលោកផងដែរ។
នៅមានតារាជាច្រើនទៀតដែលសម្ដែងការគាំទ្រចំពោះទង្វើររបស់លោកជា វណ្ណារិទ្ធ ដែលបង្ហាញពីការខិតខំប្រឹងប្រែងរកលុយផ្គត់ផ្គងគ្រួសារ ហើយកន្លងមកលោកតែងតែបង្ហាញការស្រលាញ់ប្រពន្ធនិងកូនៗលោកខ្លាំងណាស់ ហេតុនេះហើយបានជាមានស្រីៗជាច្រើននៅលើហ្វេសបុកបានខមិនថាចង់បានស្វាមីជាបុរសដែលពូកែដូចជាលោកវណ្ណារិទ្ធ និងខ្លះថាស្ដាយដែលពេលនេះលោកមានប្រពន្ធនិងកូន២នាក់ទៅហើយ ។ចំណែកអ្នកគ្រប់គ្រងកម្មវិធីប្រគុំតន្រ្ដីធំៗបានប្រាប់អ្នកយកព័តមានយើងថាលោកវណ្ណារិទ្ធ គឺពិតជាមិនចេះប្រកាន់ខ្លួនមែន ហើយលោកធ្វើការគោរពពេលវេលាច្បាស់លាស់ និងសហការល្អជាមួយក្រុមការងារ។
គួររំលឹកថាលោកជា វណ្ណារិទ្ធ អតីតFreshie លេខ១កាលពីឆ្នាំ២០០៧ ហើយលោកបានឈានមកចាប់អាជីពសម្ដែង ពិធីកររយៈពេលជិត១៧ឆ្នាំ មកហើយ ដែលពេលនេះក្រៅពីជាMC នៅប៉ុស្ដិ៍បាយ័នលោកក៍លេចមុខតាមក្រុមហ៊ុនAgency ជាច្រើនផងដែរ ដោយអាចអត្ថាធិបប្បាយបានល្អទាំងភាសារខ្មែរនិងអង់គ្លេស ។លោកវណ្ណារិទ្ធ បានរៀបការប្រពន្ធរយៈពេល១១ឆ្នាំមកហើយ និងសព្វថ្ងៃមានកូនប្រុស២នាក់។ចំណែកការប្រកបរបរលក់ម្ជួរតាមOnline របស់លោកវណ្ណារិទ្ធ នេះគឺតំណើរការតាំងពីលោកមានប្រពន្ធដែលពេលខ្លះលោកទៅធ្វើការងារសិល្បៈក៍ឆ្លៀតខ្ចប់ម្ជួរយកទៅឲ្យអ្នកសិល្បៈដែលកុម្មង់ផងក៍មានដែរ។
ពិធីករជា វណ្ណារិទ្ធ បានតបសារទៅអតិថិជនម្ជួរទាំងឡាយរបស់លោកថាស៊ូៗដើម្បីម៉ូយ…។ប្រភពបានឲ្យដឹងបន្ទាប់ពីដឹកម្ជួរឲ្យភ្ញៀវជាប្រចាំនោះលោកវណ្ណារិទ្ធ ក៍តែងតែជួយដល់កិច្ចការងារប្រពន្ធនៅផ្ទះរៀងរាល់ថ្ងៃផងដែរ ហេតុនេះហើយបានជាឪពុកម្ដាយក្មេកលោកពេញចិត្តដល់កូនប្រសាររូបនេះខ្លាំងណាស់។
ក្រៅពីបង្កើតមុខរបរក្រៅសិល្បៈជាអ្នកលក់ម្ជួរតាមOnline នោះលោកជា វណ្ណារិទ្ធ មានជំនាញមួយទៀតនោះគឺចេះឆ្លាក់អក្សរខ្មែរ និងអង់គ្លេសនៅលើឈើតូចៗដើម្បីតុបតែងលម្អរនៅតាមហាង ឬនៅផ្ទះទៅតាមអតិថិជនកុម្មង់ ។ប្រភពបានឲ្យដឹងថាតាមពិតលោកវណ្ណារិទ្ធ ក៍មានលទ្ធភាពអាចបើកហាងធំជាងលក់ម្ជួរនេះដូចតារាផ្សេងៗទៀតនិយមដូចជាហាងលក់សម្លៀកបំពាក់ និងហាងរក្សារសម្រស់ជាដើម ប៉ុន្ដែលោកស្រលាញ់អាជីពនេះ នឹងមិនចង់រកស៊ីមុខរបរខ្លះ”ល្អមើល តែមិនល្អស៊ី”ឡើយ ។មានស្រី្ដទាំងក្នុងនិងក្រៅសិល្បៈដែលច្រណែនភរិយាលោកវណ្ណារិទ្ធ អ្នកនាងបេឡា ដែលមានស្វាមីល្អ ព្រោះក្រៅពីមិនចេះប្រកាន់ខ្លួននោះពិធីកររូបនេះក៍តែងតែបណ្ដើរប្រពន្ធកូនទៅបណ្ដារកម្មវិធីទាំងឡាយសឹងតែគ្រប់ពេលផងដែរដែលមើលទៅគ្រួសារមួយនេះពិតជាមានសុភមង្គល។
សូមរំលឹកថាមុនរៀបការប្រពន្ធកាលពីឆ្នាំ២០១៣ នោះលោកជា វណ្ណារិទ្ធ ក៍ធ្លាប់ត្រូវបានគេសង្ស័យថាលោកមានទំនាក់ទំនងស្នេហាជាមួយដៃគូរបស់លោកគឺស្រីស្រស់ហ៊ិន ច័ន្ទនីរ័ត្ន ផងដែរ ប៉ុន្ដែក្រោយលោករៀបការរួចទើបអ្វីបានបញ្ជាក់ច្បាស់ថារវាងលោកនិងនីរ័ត្ន គឺគ្រាន់តែជាដៃគូMC និងសម្ដែងធម្មតាជាមួយគ្នាប៉ុណ្ណោះ ៕