Monday, April 29, 2024
Homeសង្គម និងជីវិតបងសន្យាមើលថែអូនមួយជីវិត! ប្រុសពិការ បង្ហាញសង្សារស្រីស្អាត

បងសន្យាមើលថែអូនមួយជីវិត! ប្រុសពិការ បង្ហាញសង្សារស្រីស្អាត

ភ្នំពេញ ៖ យុវជនពិការ ស្រៀង គឹមស៊្រុន ដែលមុននេះធ្លាប់រងការរិះគន់រឿងដង្ហោយសុំជំនួយឧបត្ថម្ភ តែបែរជាបែកធ្លាយរូបថតផឹកស៊ី កៀកកើយស្រី២-៣នាក់ ធ្វើឱ្យមហាជនជេរប្រមាថ រហូតធ្វើឱ្យយុវជនពិការរូបនេះតូច ចិត្ត ប៉ងលោតសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វានោះ ថ្មីៗនេះ ស្រាប់តែបានទម្លាយរូបថតកៀកកើយជាមួយនារីរូបស្រស់ម្នាក់ ដែលយុវជនរូបនេះអះអាងថាជាសង្សាររបស់ខ្លួន និងថែមទាំងសន្យាថា “បងសន្យាមើលថែអូនអស់មួយជីវិត” ទៀតផង។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ យុវជនពិការ ស្រៀង គឹមស៊្រុន បានបង្ហោះរូបភាព ១សន្លឹក ក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក ផ្ទាល់ខ្លួន ដែលបង្ហាញពីភាពស្និទ្ធស្នាលកៀកកើយជាមួយនារីវ័យក្មេងរូបស្រស់ស្អាតម្នាក់ ភ្ជាប់ជាមួយនឹងសំណេរខ្លីថា “អរគុណអូនដែលស្រលាញ់បង មិនគិតពីរូបសម្រស់ បងគ្មានអីឱ្យអូន ក៏អូននៅតែស្រលាញ់បង អរគុណចំពោះទឹកចិត្តរបស់អូន។ បងសន្យាថា នឹងមើលថែអូនអស់មួយជីវិត…”។

ក្រោយពីយុវជនពិការ ស្រៀង គឹមស៊្រុន ទម្លាយមុខមាត់គូស្នេហ៍រូបស្រស់របស់ខ្លួនរួចមក គេឃើញអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន បានចូលទៅបញ្ចេញយោបល់ (Comment)  តាមការយល់ឃើញរៀងៗខ្លួន ក្នុងនោះអ្នកខ្លះបង្ហាញនូវការភ្ញាក់ផ្អើល និងកោតសរសើរ ដែលយុវជនរូបនេះ រកបានសង្សារស្អាត និងជូនពរឱ្យអ្នកទាំងពីរស្រលាញ់ មើលថែគ្នាឱ្យបានយូរអង្វែងតទៅ។ តែខ្លះបានបង្ហាញពីគំនិតអវិជ្ជមាន ដោយគិតថា ខាងប្រុសប្រើប្រាស់លុយកាក់ អូសទាញស្នេហ៍ពីខាងស្រី និងខ្លះថាខាងស្រីសម្លឹងឃើញលុយ គេមិនស្រឡាញ់ពិត ទេ គ្រាន់តែបោកមួយគ្រាប៉ុណ្ណោះជាដើម ។

ទោះបីជាយ៉ាងណា យុវជនពិការ ស្រៀង គឹមស៊្រុន បានឆ្លើយតបថា ចំណងស្នេហ៍ពួកគេ គឺស្រឡាញ់ដោយ ចិត្តនិងចិត្ត ខ្លួនគ្មានលុយកាក់ឱ្យខាងស្រីនោះទេ តែមានតែខាងស្រីទេ ដែលធ្លាប់ផ្ញើលុយកាក់ជួយឧបត្ថម្ភខ្លួន។ដោយឡែក ភាគីស្រី ជាសង្សារ  បានសរសេរពាក្យខ្លី ឆ្លើយតបតាមគណនីបណ្តាញសង្គម ហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ថា “ជួបគ្នាគឺជានិស្ស័យ…”។

គួររំលឹកថា យុវជនពិការ ឈ្មោះស្រៀង គឹមស៊្រុន អាយុជាង២០ឆ្នាំ ធ្លាប់បានបែកធ្លាយរូបថតផឹកស៊ីកៀកកើយស្រី២-៣នាក់ រហូតធ្វើឱ្យមហាជនរិះគន់ ជេរប្រមាថ រហូតដល់យុវជនពិការរូបនេះ បានតូចចិត្ត បានដំណើរ ឡើងលើស្ពានជ្រោយចង្វា ប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន កាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ នៅចំណុចស្ពានជ្រោយចង្វា ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោងប្រមាណ១០និង៣០នាទីយប់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ មានប្រជាពលរដ្ឋជាអ្នកដំណើរឆ្លងកាត់ស្ពានជ្រោយចង្វា បានប្រទះឃើញយុវជនពិការ ឈ្មោះស្រៀង គឹមស៊្រុន បានធ្វើដំណើរឡើងទៅលើស្ពានជ្រោយចង្វា ប៉ុនប៉ងលោតទឹក តែត្រូវបានអ្នកដំណើរជួយឃាត់ទាន់ និងប្រញាប់រាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍ជ្រោយចង្វា ឱ្យមកជួយអន្តរាគមន៍នាំយុវជនរូបនោះចុះទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វា។

យុវជន ស្រៀង គឹមស៊្រុន បានរៀបរាប់ប្រាប់ថា មូលហេតុដែលខ្លួនមករកបញ្ចប់ជីវិតនេះ ដោយសារបាក់ទឹក ចិត្ត លែងមានអ្នកស្រលាញ់ចូលចិត្ត ណាមួយខ្លួនពិការ មានបញ្ហាក្នុងរង្វង់គ្រួសារផង សង្សារទើបសុំបែក ពិ សេសប៉ុន្មានថ្ងៃចុងក្រោយនេះ មានបែកធ្លាយរូបភាពខ្លួនជាមួយនារី ២នាក់ អង្គុយនៅតុផឹកស៊ី ១កន្លែង និងត្រូវបានមហាជនផ្ទុះការរិះគន់ ជេរប្រមាថ ចោទប្រកាន់ថា ខ្លួនបានយកលុយជំនួយ ទៅទិញទូរស័ព្ទថ្មី (iPhone 15) និងថែមទាំងយកទៅដើរស៊ីចាយ ប៉ាវស្រីទៀតផង ទើបធ្វើឱ្យខ្លួនតូចចិត្ត ក៏សម្រេចចិត្តប៉ុនប៉ងមកលោតទឹកសម្លាប់ខ្លួនបែបនេះតែម្តង។

យុវជនពិការ ស្រៀង គឹមស៊្រុន បានបញ្ជាក់ថា ខ្លួនគ្មានទូរស័ព្ទ iPhone 15 ប្រើ ដូចដែលគេចោទប្រកាន់នោះទេ។ ចំណែករូបដែលបែកធ្លាយនោះ គឺជារូបចាស់ កាលពីជាង ១ឆ្នាំមកហើយ ដែលខ្លួនបានថតជាមួយនិងមិត្តភក្តិរាប់អានគ្នាដូចបងប្អូន ហើយអ្វីដែលគេចោទថា ខ្លួនសុំជំនួយ យកមកដើរផឹកស៊ីហ៊ឺហា ប៉ាវស្រីនោះ គឺមិនពិតទេ គឺមានមនុស្សចង់ធ្វើបាបខ្លួន៕

RELATED ARTICLES