Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្លែងឯកសារចូលក្របខ័ណ្ឌទ័ព ជាប់ខ្នោះ៥

ក្លែងឯកសារចូលក្របខ័ណ្ឌទ័ព ជាប់ខ្នោះ៥

ខេត្តកំពង់ឆ្នាំង ៖ មនុស្សចំនួន៥នាក់ ត្រូវបានកម្លាំងជំនាញអាវុធហត្ថ ចាប់ឃាត់ខ្លួនតាមដីកា របស់អយ្យការអមតុលាការយោធា ពាក់ព័ន្ធការជ្រើសរើសកងទ័ពខុសច្បាប់ និងក្លែងអត្តសញ្ញាណប័ណ្ណកងទ័ព។

យោងតាមប្រភពព័ត៌មានពីកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានឱ្យដឹងកាលពីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ថា ក្រោមការបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស នៅវេលា ម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានអនុវត្តដីកាបញ្ជាឱ្យចូលខ្លួនរបស់អយ្យការអមតុលាការយោធា ដោយបានធ្វើការឃាត់ខ្លួនជនត្រូវចោទ ចំនួន៥នាក់ នៅស្រុកសាមគ្គីមានជ័យ ពាក់ព័ន្ធការជ្រើសរើសកងទ័ពខុសច្បាប់ និងក្លែងអត្តសញ្ញាណប័ណ្ណកងទ័ព។

ជនត្រូវចោទ ចំនួន៥នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ទី១-ឈ្មោះណែម សុផល អាយុ៤៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិចម្ការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ។ ទី២-ឈ្មោះអន សំណាង អាយុ៣២ឆ្នាំ មុខរបរលក់ដីឡូត៍ រស់នៅភូមិចម្ការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គី មានជ័យ។ ទី៣-ឈ្មោះហឿន សីហា អាយុ២១ឆ្នាំ មុខរបរនិស្សិត រស់នៅភូមិចម្ការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ។ ទី៤-ឈ្មោះសាំង ស៊ីថា អាយុ៣១ឆ្នាំ មុខរបរកសិករ រស់នៅភូមិចមម្ការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ និងទី៥-ឈ្មោះយឹម យុទ្ធ អាយុ៣៣ឆ្នាំ មុខរប រជាងម៉ូតូ រស់នៅភូមិចម្ការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ។

ក្រោយកម្លាំងសមត្ថកិច្ចជំនាញឃាត់ខ្លួន ជនទាំង៥នាក់ ត្រូវបានបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកងរាជអាវុធ ហត្ថខេត្តកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿង បញ្ជូនបន្តទៅអយ្យការអមតុលាការយោធា បន្តអនុវត្តតាមនីតិវិធី៕

RELATED ARTICLES