Thursday, March 20, 2025
Homeព័ត៌មានជាតិចេញ​ពីក្លឹប ត្រូវជនមួយ​ក្រុម​ដេញវាយ របួសធ្ងន់​ម្នាក់ និងស្រាល​ម្នាក់

ចេញ​ពីក្លឹប ត្រូវជនមួយ​ក្រុម​ដេញវាយ របួសធ្ងន់​ម្នាក់ និងស្រាល​ម្នាក់

ភ្នំពេញ ៖ យុវជន០២នាក់​ជិះម៉ូតូ១គ្រឿង ចេញពីក្លឹបត្រូវបានក្រុមក្មេងស្ទាវ១ក្រុម មានគ្នា៦នាក់ជិះម៉ូតូ៣​គ្រឿង​ដេញ​តាមគៀរឱ្យដួលរួចយកដុំថ្មទម្ងន់ជាង១០គីឡូ​ គប់លើម៉ូតូ និងជនរងគ្រោះជាច្រើន បណ្តាលឱ្យរងរបួសធ្ងន់ម្នាក់​ និងស្រាលម្នាក់ ​ត្រូវបាន​ដឹកតាមរ៉ឺម៉កម៉ូតូ​យកទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យមិត្តភាពខ្មែរសូវៀត ចំណែកឯក្រុមបង្ក​ជិះម៉ូតូរត់គេចខ្លួនអស់ដោយសុវត្តិភាព ហេតុការណ៍ភ្ញាក់ផ្អើលនោះ បានកើតឡើងកាលពីវេលាម៉ោង៣​និង​៣០នាទីទាបភ្លឺថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវលេខ២៧១ ត្រង់ចំណុចមុខផ្សារទំនើបសុវណ្ណាសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ជនរងគ្រោះដែលរងរបួសធ្ងន់ ឈ្មោះជាង ជីវ៉ា ភេទប្រុស អាយុ១៩ឆ្នាំ​ មុខរបរលក់សាច់ មាន់ស្នាក់នៅបន្ទប់ជួលភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ចំណែកឯម្នាក់ទៀតដែលរងរបួសស្រាលមានឈ្មោះឌូ ចន្ធូ ភេទប្រុសអាយុ២០ឆ្នាំ ​មុខរបរជាងជួសជុលរថយន្តស្នាក់នៅបន្ទប់ជួលភូមិអូបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរី ឆ្នាំ២០១២ ពណ៌កាប់ស្តាំង ពាក់ស្លាកលេខភ្នំពេញ 1BO-5973។ រីឯក្រុមបង្កមានគ្នា៦នាក់ជិះម៉ូតូ០៣គ្រឿងមិនចាំម៉ាក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនកើតហេតុគេឃើញជនរងជិះម៉ូតូ១​​គ្រឿង មានគ្នា២​នាក់​ តាមផ្លូលេខ២៧១ ក្នុងទិសដៅពីជើងទៅត្បូង ចុះពីលើស្ពានអាកាសស្ទឹងមានជ័យ ជិះជិតមកដល់កន្លែងកើត​ហេតុគេឃើញជនបង្កមានគ្នា៦នាក់ ជិះម៉ូតូ០៣គ្រឿងមិនចាំម៉ាកតាមក្រោយ លុះមកដល់ចំណុចកើតហេតុក្រុមបង្កបានជិះគៀបនិងគៀរឱ្យដួលទៅចិញ្ចើមផ្លូវផ្នែកខាងស្តាំដៃ រួចពួកគេបានយកដុំថ្ម១ដុំ ដែលគេចងនៅជើង​ឆត្រ មានទម្ងន់ជាង១០គីឡូ ទៅគប់លើម៉ូតូជាច្រើកន្លែងបណ្តាលឱ្យរងខូចខាតយ៉ាងដំណំ និងគប់ទៅ​លើ​ជន​រងគ្រោះចំដើមទ្រូង១ដុំថ្ម រងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ បានដឹកតាមរ៉ឺម៉កម៉ូតូយកទៅមន្ទីរពេទ្យមិត្តភាពខ្មែរ​សូវៀតចំណែកជនបង្ក បានរត់គេចខ្លួនបានស្រមោល ។

ក្រោយកើតហេតុជនរងគ្រោះមិនបាននិយាយអ្វីទាំងអស់ គ្រាន់តែដឹងថា ជនរងគ្រោះទើប​នឹងចេញពីក្លឹបជិះម៉ូតូដល់ចំណុចខាងលើត្រូវជនបង្ក ដេញតាមវាយតែម្តង សង្ស័យពាក់ព័ន្ធនឹងរឿងស្រីញី ។ ម៉ូតូរងគ្រោះត្រូវបានប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅរក្សាទុក ៕ កែវ ឈីម

 

RELATED ARTICLES