Sunday, April 28, 2024
Homeសង្គម និងជីវិត ទ្រព្យធំ៧ សរុបជាង១៥លានដុល្លារ ស្រីអូន ប្រកាសលក់សងបំណុលប្តី

 ទ្រព្យធំ៧ សរុបជាង១៥លានដុល្លារ ស្រីអូន ប្រកាសលក់សងបំណុលប្តី

ភ្នំពេញ ៖ លោកស្រី នួន ស៊ុន្ទរី ហៅស្រីអូន ម្ចាស់ក្រុមហ៊ុនសម្រស់ធម្មជាតិ និងបុរីបុស្បា បានប្រកាសលក់ទ្រព្យធំៗ ចំនួន៧កន្លែង ដែលមានតម្លៃសរុប ១៥លានដុល្លារ ដើម្បីយក ប្រាក់មកដោះស្រាយបំណុល ដែលប្តីបន្សល់ទុក ក្រោយពេលចងកសម្លាប់ខ្លួន ដោយលោកស្រី បានបញ្ជាក់ថា នេះជាទំនួលខុសត្រូវរបស់ស្រីអូនបុស្បា។

លោកស្រី នួន ស៊ុន្ទរី ហៅស្រីអូន បានប្រកាសតាមគណនី និងទំព័របណ្តាញសង្គម ហ្វេសប៊ុក របសើលោកស្រី នៅយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ថា “នាងខ្ញុំ ស្រីអូនបុស្បា សូមប្រកាសលក់ទ្រព្យធំៗ ចំនួន៧កន្លែង ដើម្បីយកលុយសងបំណុល និងរៀបចំគម្រោងបុរីបុស្បា ឱ្យល្អបំផុត តាមផែនការដែលនាងខ្ញុំរៀបចំ មិនឱ្យអតិថិជនបុរីបុស្បា ខកបំណងឡើយ។

-ទ្រព្យទី១ ៖ ដីអរិយក្សត្រ ក្រោយបុរីចតុមុខស៊ីធី ៨ហិកតារ ១ម៉ែត្រការ៉េ = 80$ ប្លង់រឹង តម្លៃ ៦ ២៤០ ០០០ដុល្លារ ចរចាបាន។

-ទ្រព្យទី២ ៖ ផ្ទះអាជីវកម្ម ៤ល្វែងជាប់គ្នា កែងកាច់ជ្រុង លើផ្លូវបេតុង ២០ម៉ែត្រ ក្បែបុរីពិភពថ្មីឈូកវ៉ា៣ ចម្ងាយ៣០ម៉ែត្រ ពីការ៉ាស់សាំង PTT កាត់ថ្លៃ ១ ១០០ ០០០ដុល្លារ ចរចាគ្នាបាន។

-ទ្រព្យទី៣ ៖ ផ្ទះវីឡាព្រីន ដីធំ ៤៦ម៉ែត្រ បុរីប៉េងហួត ផ្លូវ៥០ម៉ែត្រ ដេគ័រថ្មីៗ ស្អាតស្រាប់ កាត់ថ្លៃ ១ ៤០០ ០០០ដុល្លារ ចរចាបាន។

ទ្រព្យទី៤ ៖ ដីខេត្តសៀមរាប ជាប់បុរីក្រុងភ្នំ ជិតបុរីបាគង ទំហំជិត២ហិកតារ ១ម៉ែត្រការ៉េ =72$ ប្លង់រឹង តម្លៃ ១ ១០០ ០០០ដុល្លារ ចរចាបាន។

ទ្រព្យទី៥ ៖ ដីខេត្តកំពត ចម្ការទុរេន ទល់មុខទឹកឈូ (សម្រាប់ធ្វើរីសត) ទំហំ ២ហិកតារជាង ១ម៉ែត្រការ៉េ 60$ តម្លៃ ១ ៣០០ ០០០ដុល្លារ ចរចាបាន។

ទ្រព្យទី៦ ៖ ដីចម្ការទុរេន នៅខេត្តកែប (សម្រាប់ធ្វើរីសត) ទំហំ៥ហិកតារ ១ម៉ែត្រការ៉េ 25$ តម្លៃ ១ ២៥០ ០០០ដុល្លារ ចរចាបាន។

ទ្រព្យទី៧ ៖ ដីទីរួមខេត្តកំពង់ស្ពឺ មាន ១០ប្លង់ ឡាយឡុងទាំងអស់។

បញ្ជាក់ ៖ ដាក់តម្លៃកាត់ទេ តែតម្លៃនៅចុះច្រើនខ្លាំងទៀត ជំពាក់បំណុល ត្រូវតែសង ទទួលលុយភ្ញៀវហើយ ត្រូវតែសង់ផ្ទះជូនភ្ញៀវ (នេះជាទំនួលខុសត្រូវរបស់ស្រីអូនបុស្បា)…”។

គួររំលឹកថា លោកស្រី នួន ស៊ុន្ទរី ហៅស្រីអូន ម្ចាស់ក្រុមហ៊ុនសម្រស់ធម្មជាតិ និងបុរីបុស្បា បានទម្លាយឱ្យដឹងថា ក្រោយពេលស្វាមីរបស់លោកស្រី ឧកញ៉ា ឈាង រ័ត្ន បានចងកសម្លាប់ខ្លួនមក បានបន្សល់បំណុលជាង ១០លានដុល្លារ ដែលលោកស្រីត្រូវរ៉ាប់រងសងជំនួស។ 

ប៉ុន្តែមកដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ លោកស្រី ស្រីអូន បានបង្ហាញមុខរបរថ្មីមួយទៀត ដែលលោកស្រីទើបនឹងចាប់ផ្តើម ស្របពេលដែលកំពុងប្រឹងរកលុយសងបំណុលជាង ១០លានដុល្លារ នោះគឺមជ្ឈមណ្ឌលកែសម្ជស្ស លីនដូ ដោយលោកស្រី បានអះអាងថា ក្រោយពីលោកស្រីផ្ទាល់ កែសម្រស់ លើកខ្ទង់ច្រមុះរួច ស្រាប់តែចាប់ផ្តើមមានង៉ូវហេង មានលុយ អាចបើកហាងថ្មី និងរកលុយដោះបំណុល បានជិត៥លានដុល្លាររួចហើយ នៅសល់មួយចំនួនធំទៀត លោកស្រីនឹងខំដោះឲ្យរួចទាំងអស់ ទើបនៅពេលនេះ លោកស្រីបានសម្រេចប្រកាសលក់ទ្រព្យសម្បត្តិ ដីនិងផ្ទះ ចំនួន ៧កន្លែង ដែលមានតម្លៃសរុប ប្រមាណ ១៥លានដុល្លារ ដើម្បីសងបំណុលគេ ឲ្យរួចរាល់តែម្តង៕

RELATED ARTICLES