Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លើងឆេះព្រៃឫស្សី ផ្អើលសមត្ថកិច្ច

ភ្លើងឆេះព្រៃឫស្សី ផ្អើលសមត្ថកិច្ច

ខេត្តត្បូងឃ្មុំ ៖ ព្រៃឫស្សី មួយកន្លែង ត្រូវបានភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រាយការណ៍ប្រាប់សមត្ថកិច្ចជំនាញ បញ្ជូនរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ជួយបាញ់ទឹកពន្លត់ភ្លាមៗ ការពារកុំឱ្យឆេះរាលដល់ផ្ទះប្រជាពលរដ្ឋ។

ហេតុការណ៍នេះ បានកើតឡើងកាលពីព្រលប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅចំណុចព្រៃឫស្សី មួយកន្លែង ស្ថិតក្នុងភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ត្រង់ចំណុចក្បែរផ្ទះប្រជាពលរដ្ឋឈ្មោះយូ វទ្ធី ភេទប្រុស អាយុ៤៨ឆ្នាំ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ថាមានករណីអគ្គិភ័យកើតឡើងភ្លាម លោកឧត្តមសេនីយ៍ ស្នងការនគរបាលខេត្ត បានបញ្ជាឱ្យរថយន្តតាមបណ្តាស្រុក ជាច្រើនគ្រឿងចេញមកអន្ត រាគមន៍បាញ់ទឹកពន្លត់។ ក្នុងនោះមានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចំនួន២គ្រឿង បានចេញអន្តរាគមន៍ភ្លាមៗ។

លោកភិន ឈុន មេឃុំទំនេរបិទ បានឱ្យដឹងថា ពេលដែលមានគ្រោះអគ្គិភ័យនេះបានឆាបឆេះ ដោយមានផ្សែងហុយទ្រលោម បង្កឱ្យប្រជាពលរដ្ឋនៅក្បែរនោះមានការភ័យខ្លាច និងបានសុំជំនួយរថយន្តពន្លត់អគ្គិភ័យ ដើម្បីមកបាញ់ទឹកពន្លត់។

លោកមេឃុំទន្លេបិទ បន្តថា នៅពេលដែលភ្លើងកំពុងតែឆេះចេញពីព្រៃឫស្សី គេបានឃើញរថយន្តពន្លត់អគ្គិភ័យនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ បានចេញមកអន្តរាគមន៍បាញ់ទឹកពន្លត់ ហើយនិងមានរថយន្តពន្លត់អគ្គិ ភ័យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក៏បានប្រញាប់ប្រញាល់បើកឆ្លងស្ពានគីហ្ស៊ូណា មកជួយអន្តរាគ មន៍បាញ់ទឹកពន្លត់ ដើម្បីបង្ការកុំឱ្យឆេះរាលដាលទៅដល់លំនៅឋានពលរដ្ឋ។

ក្នុងករណីខាងលើ បើសិនជាមានការយឺតយ៉ាវណាមួយនោះ ភ្លើងអាចឆេះរាលដាលបន្តដល់ភូមិព្រែកតូច នឹងប៉ះពាល់លំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋមិនខាន។ តែយ៉ាងណា កម្លាំងសមត្ថកិច្ចជំនាញ បានចុះអន្តរាគ មន៍បាញ់ទឹកពន្លត់យ៉ាងសស្រាក់សស្រាំ ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង៕

RELATED ARTICLES