Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃខ្នោះ៣នាក់ ជួញគ្រឿងញៀន ជិត២០០គីឡូ

វ៉ៃខ្នោះ៣នាក់ ជួញគ្រឿងញៀន ជិត២០០គីឡូ

 ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានបើកប្រតិបត្តិការប្រតិបត្តិការរក្សាទុកដឹក ជញ្ជូននិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រី ចំនួន៣នាក់ ព្រម ទាំងដកហូតបានវត្ថុតាង គ្រឿងញៀន សរុបប្រមាណជិត២០០គីឡូក្រាម។

ប្រតិបត្តិការបង្ក្រាបគ្រឿនញៀននេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នៅគោលដៅចំនួន២ រួមមាន គោលដៅទី១-ស្ថិតនៅដីឡូត៍មួយកន្លែង តាមបណ្តោយផ្លូវ១០០៣ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ និងគោលដៅទី២ ស្ថិតនៅមុខវត្តញាណរង្សី ផ្លូវ៣៥៥ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។

ជនសង្ស័យទាំង៣នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន រួមមាន ទី១-ឈ្មោះសេង សុខទី ភេទប្រុស អាយុ៣៣ឆ្នាំ។ ទី២-ឈ្មោះខៀវ ចិន្តា ភេទស្រី អាយុ៤៣ឆ្នាំ និងទី៣-ឈ្មោះហេង គឺមលាង ភេទស្រី អាយុ៤៧ឆ្នាំ (ជាម្ចាស់ផ្ទះ)។

តាមប្រភសមត្ថកិច្ច បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ នៅមន្ទីរប្រឆាំងបទល្មើសគ្រឿង ញៀន បានបង្ហាញមុខជនសង្ស័យ ចំនួន៣នាក់ ពាក់ពន្ធករណីរក្សាទុកដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រមាណជិត២០០គីឡូក្រាម។

ការបង្ហាញមុខជនសង្ស័យ៣នាក់ និងវត្ថុតាងសារធាតុញៀនជិត ២០០គីឡូក្រាមនោះ គឺធ្វើឡើយដោយលោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងមន្ត្រីជំនាញពាក់ព័ន្ធក្នុងប្រតិបត្តិការបង្ក្រាប។

លោកឧត្តមសេនីយ៍ ឯក ឃឹង សារ៉ាត់ បានបញ្ជាក់ឱ្យដឹងថា ដោយអនុវត្តតាមបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កាលពីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿង ញៀន ក្រោមការសម្របសម្រួលពីលោកគឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបបទល្មើសគ្រឿងចំនួន២គោលដៅ។

គោលដៅទី១- ស្ថិតនៅដីឡូត៍មួយកន្លែងតាមបណ្តោយផ្លូវ១០០៣ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

គោលដៅទី២- ស្ថិតនៅមុខវត្តញាណរង្សី ផ្លូវ៣៥៥ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ជាលទ្ធផលសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ (ស្រី២) និងចាប់យកវត្ថុតាងរួមមាន សារធាតុ ញៀនប្រភេទ កេតាមីន (KETAMINE) ទម្ងន់១៨៣ ៨២៣,២០ក្រាម ស្មើនឹង (១៨៣គីឡូ និង៨២៣,២០ក្រាម)។ សារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់១៩៩៦ក្រាម ស្មើនិង (១គីឡូ និង៩៩៦ក្រាម)។

សរុបជារួម សារធាតុញៀន ទាំង២ប្រភេទ មានទម្ងន់ ១៨៥ ៨១៩,២០ក្រាម ស្មើនឹង (១៨៥គីឡូ និង៨១៩,២០ក្រាម) ជិត ២០០គីឡូក្រាម។ ក្រោយបង្ហាញមុខជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី៕

RELATED ARTICLES