Monday, April 15, 2024
Homeព័ត៌មានសិល្បៈតារាកំប្លែងជុំ រស្មី ហៅស្រីទូច និងស៊ូ ស៊ីរីកា លេចមុខនៅសាលាឧទ្ទរណ៍ តែតុលាការ​លើកពេលកាត់ក្ដី ដើម្បីទុកពេលចុងក្រោយ ឲ្យភាគីទាំងសងខាងស្វែងរកច្រករួម

តារាកំប្លែងជុំ រស្មី ហៅស្រីទូច និងស៊ូ ស៊ីរីកា លេចមុខនៅសាលាឧទ្ទរណ៍ តែតុលាការ​លើកពេលកាត់ក្ដី ដើម្បីទុកពេលចុងក្រោយ ឲ្យភាគីទាំងសងខាងស្វែងរកច្រករួម

ភ្នំពេញ៖តារាកំប្លែងអ្នកស្រីជុំ រស្មី ហៅស្រីទូច បានបង្ហាញខ្លួននៅសាលាឧទ្ទរណ៍ នៅព្រឹកថ្ងៃទី២៦ ខែមីនា ក្នុងនាមជាដើមបណ្ដឹង តទល់ជាមួយភាគីចុងចោទខាងអតីតស្វាមីលោកស្រីកែវ មន្ថា ប៉ុន្ដែភាគីនោះមានតែមេធាវីតំណាងមកប៉ុ​ណ្ណោះ មិន​មានចុងចោទមកតទល់គ្នានៅសាលាឧទ្ទរណ៍ឡើយ ។អ្នកស្រីជុំ រស្មី ហៅស្រីទូច ថាការឡើងតុលាការពឹ្រកនេះមិនបានលទ្ធផលទេ ហើយខាងតុលាការថានឹងកោះហៅភាគីទាំងពីរមកជួបគ្នាម្ដងទៀតក្នុងពេលឆាប់ៗនេះ។

 តារាកំប្លែងជុំ រស្មី ហៅស្រីទូច បានថ្លែងប្រាប់អ្នកសារព័តមាននៅពីមុខសាលាឧទ្ទរណ៍បន្ទាប់ពីដើរចេញពីសវនាការថាតុលាការកោះមកព្រឹកនេះដើម្បីជម្រះ តែភាគីម្ខាងទៀតអត់មក មានតែមេធាវីតំណាង។ខាងសាលាឧទ្ទរណ៍បានប្រាប់ថាឲ្យទាំងសងខាងពិចារណាជាមុនសុន បន្ដិចទៀតនឹងទាញហេតុផលផ្ទាល់ទល់មុខ​គ្នា។អ្នកស្រីទូច បន្ថែមថាលោកស្រីមានក្ដីសង្ឃឹមថាមានភាពជឿរជាក់លើសាលាឧទ្ទរណ៍ ហើយតុលាការនឹងពិនិត្យពិចារណានូវសំណុំរឿងនេះឡើងវិញ ព្រោះលោកស្រីសូមច្រានចោ​លលើការសម្រេចរបស់ភាគីសាលា​ដំបូងរាជធានីភ្នំពេញទាំងអស់ ។លោកស្រីថាការឡើងសាលាឧទ្ទរណ៍ថ្ងៃនេះគឺលើកពេលទៅថ្ងៃក្រោយ អត់ទាន់បានកាត់ក្ដីទេ តែការកោះហៅថ្ងៃណានោះគឺតុលាការមិនទាន់ជូនដំណឹងទេ គឺចាំមើលភាគីខាងមេធាវីខាង​លោកស្រី និងមេធាវីខាងស្វាមីក្រោយម្ដាយជួបគ្នាសិន ទើបអាចកំណត់ថ្ងៃសារជាថ្មី ។លោកស្រីបន្ដទៀតថាតុលា​ការបានសួរមេធាវីទាំងសងខាង ហើយចុងក្រោយថាទុកនាទីឲ្យមេធាវីទាំងសងខាងទំនាក់ទំ​នង​គ្នាសិន ហើយលោកស្រីសំណូមពរឲ្យតុលាការពន្លឿនរឿងក្ដីនេះឲ្យឆាប់ៗផង ។

 ដោយឡែកតារាចម្រៀងស៊ូ ស៊ីរីកា បានឲ្យដឹងថាបើមានការផ្សះផ្សារគ្នាតាំងពីដំបូងក៍គ្មានការឡើងតុលាការដូចពេលនេះដែរ ហើយពេលនេះតុលាការទុកពេលឲ្យមេធាវីទាំងសង​ខាងនិ​យា​យគ្នាជាលើកចុងក្រោយថាតើភាគីម្ខាងគេព្រមផ្សះផ្សារ ឬចចារគ្នាឬអត់ ?

 លោកស្រីជុំ រស្មី ហៅស្រីទូច បន្ថែមទៀតថាបើភាគីម្ខាងទៀតយល់ព្រមផ្សះផ្សារគ្នាគឺអាចបញ្ចប់ ពោលគឺឲ្យតែអាចទទួលយកបានភាគីលោកស្រីនឹងផ្សះផ្សារភ្លាម ។ចំណុចរួមដែលអាចឈានទៅផ្សះផ្សារនោះគឺដូចជាទ្រព្យផ្ទះទាំង៥កន្លែងដែលលោកស្រីបានទប់ស្កាត់និងភឿងអលង្ការម្ដាយគឺសុំវិញខ្លះ។ចំពោះផ្ទះទាំង៥នោះគឺលោក​ស្រីសុំផ្ទះណាខ្លះឲ្យដាច់ ហើយបើភាគីម្ខាងទៀតគេយល់ព្រមលោកស្រីក៍នឹងយល់ស្រប់ដែរ តែការទាមទារទៅ​លើអ្វីខ្លះ នោះគឺលោកស្រីនឹងបង្ហាញនៅពេលឡើងសាលាឧទ្ទរណ៍ម្ដងទៀតក្នុងពេលដ៍ឆាប់ៗនេះ។

 លោកស្រីជុំ រស្មី ហៅស្រីទូច បានលើកម្រាមដៃដប់សំពះសុំតុលាការឲ្យពន្លឿនរឿងក្ដីនេះឲ្យបានឆាប់ៗ និងសុំឲ្យមេធាវីខាងលោកស្រី និងភាគីម្ខាងទៀតចចារគ្នាឲ្យឆាប់ត្រូវ ដើម្បីឲ្យកូនចៅលោកស្រីមានផ្ទះលំនៅជ្រកផង ព្រោះបច្ចុប្បន្នកូនចៅលោកស្រីដែលត្រូវបានភាគីខាងអតីតស្វាមីលោកស្រីកែវ មន្ថា ដេញចេញនោះគ្មានលំនៅជ្រកទេ ហេតុនេះលោកស្រីសូមតែចំណែកម្ដាយលោកស្រីបន្សល់បណ្ដាំមរតកទុកឲ្យ គឺលោកស្រីមិនប៉ះពាល់ដល់ចំណែកខាង​ភាគីអតីតប្ដីក្រោយ​ម្ដាយទេ។ប៉ុន្ដែបើភាគីម្ខាងមិនយល់ព្រមគឺមានតែតតាំងគ្នាទៅតុលា​ការតាមផ្លូវច្បាប់តទៅទៀត ។

 តារាចម្រៀងស៊ូ ស៊ីរីកា បន្ថែមដែរថានាងចង់តែបានភាពយុត្តិធ័ម តាមបណ្ដាំមរតកពីលោកយាយនាង​ មិនមែននាងទាមទារចង់បានឲ្យដាក់ឈ្មោះនាងជាកម្មសិទ្ធិផ្ដាច់មុខនោះទេ ព្រោះនាងយល់ថានៅក្នុងផ្ទះទាំងមូលសុទ្ធ​តែជាគ្រួសារទាំងអស់ តែអ្វីដែលនាងគិតគឺគេគិតផ្សេងពីនេះ។

  សូមបញ្ជាក់ថាតារាកំប្លែងអ្នកស្រីជុំ រស្មីហៅ ស្រីទូចបានទម្លាយថារឿងបណ្តាំមរតករបស់ម្តាយអ្នកស្រី គឺលោក​ស្រីកែវ មន្ថា បានប្រកាសបែងចែកតាមរយ:មេធាវីមរតកនៅក្នុងផ្ទះម្តាយលោកស្រីរស់នៅ (កាលនៅមានជីវិត) អាស័យដ្ឋានផ្ទះលេខ៦ ផ្លូវលេខ៥៥៤ភូមិ១០សង្កាត់បឹងកក់ទី១ ខណ្ឌទូលគោក រាជធានីភ្នំពេញ ហើយពេលនោះគឺមានទាយាទទាំងអស់មកទទួលស្តាប់ដឹងឮទាំងអស់គ្នានៅក្នុងផ្ទះដែលម្តាយលោកស្រីធ្លាប់រស់នៅទីនោះ និងក៏មានលិខិតបញ្ជាក់ពីមេធាវីមរតកចេញសេចក្តីបញ្ជាក់នៅក្នុងសេចក្តីថ្លៃងការណ៍របស់សាលាដំបូងរាជធានីភ្នំពេញ ដោយបញ្ជាក់ថា ម្តាយលោកស្រីបានធ្វើបណ្តាំមរតកដោយមានឆន្ទ:ពិតប្រា​កដ​ទៅឲ្យកូនៗនិងចៅដែលជាទាយាទទួលស្តាប់ទាំងអស់គ្នា។

  អ្នកស្រីទូច ក៍បានឲ្យដឹងថាគិតរហូតមកដល់ពេលនេះ អ្នកស្រីនៅមិនទាន់ទទួលបានដំណោះស្រាយតាមផ្លូវច្បាប់ណាមួយដែលស្របនឹងឆន្ទៈ របស់មរតក ជូនលោកស្រីកែវ មន្ថា ឬ ដំណោះស្រាយណាមួយ សមរម្យ ដែលរូបអ្នកស្រីនិងសមាជិកគ្រួសារ ទាំងអស់អាចទទួលយកបាននៅឡើយ ស្របពេលសំណុំរឿងនេះកំពុងដល់ដៃរបស់សាលាឧទ្ធរណ៍។

  អ្នកស្រីជុំ រស្មីហៅស្រី ទូច បញ្ជាក់ដែរថា អ្វីដែលសំខាន់គឺពេលនេះបងប្អូននឹងកូនក្មួយៗរបស់អ្នកស្រី ត្រូវការភាពយុត្តិធម៌តាមរយ:ការតវ៉ាទាមទារនូវការចែងចែកផ្ទះចំនួន២កន្លែងទៀត ដែលមានអាស័យដ្ឋានផ្ទះលេខ៦ ផ្លូវលេខ៥៥៤ ភូមិ១០សង្កាត់បឹងកក់ទី១ ខណ្ឌទូលគោ ក និងផ្ទះលេខ៧D+CE0E1ផ្លូវលេខ១៣៨ ក្រុម៣១ ភូមិ៥សង្កាត់វាលវង់ខណ្ឌ៧មករា រាជធានីភ្នំពេញ ដើម្បីកាត់មកឲ្យបងប្អូនកូនក្មួយដែលជាសមាជិកគ្រួសាររបស់អ្នកស្រីវិញ ទោះបីផ្ទះ២កន្លែងនោះ ត្រូវបានកាត់ទៅឲ្យភាគីម្ខាងទៀត (សុត សំអាល់ និងសុត សំអៀត) ហើយក្តី ព្រោះថាទ្រព្យសម្បត្តិទាំងនោះត្រូវតែបែកចែកទៅតាមបណ្តាំរមតករបស់អ្នកម្តាយ កែវ មន្ថា ដែលបានតម្កល់ទុកសម្រាប់កូនៗនិងចៅៗរបស់គាត់។

អ្នកស្រីសង្កត់ដែរថាចំពោះផ្ទះពីរដែលបានផ្ទេរសិទ្ធទៅឲ្យឈ្មោះ សុត សំអាល់ និងសុត សំអៀត នោះគឺពុំបានទទួលស្គាល់ដឹងឮពីបងប្អូន និងសមាជិកក្រុមគ្រួសារអ្នកស្រីឡើយពោលគឺមិនមានការផ្តិតមេដៃដឹងឭ ឬទទួលស្គាល់ទេ គឺធ្វើឡើងក្រោយបណ្តាំមរតកដែលបានប្រកាសថ្ងៃទី១៦ខែមករា ឆ្នាំ២០២២។ ម្យ៉ាងទៀតអ្នកស្រីថាមុនអ្នកម្តាយកែវ មន្ថា ទទួលមរណភាពគឺមានបណ្តឹងលែងលះជាមួយស្វាមីក្រោយគាត់ជាច្រើនលើកច្រើនសារដោយសារបញ្ហាមិនព្រមលក់ផ្ទះ ប៉ុន្តែដោយមានការអង្វរពីកូនៗក៏ត្រូវរ៉ូវគ្នាវិញ ហើយលោកស្រី កែវ មន្ថា ចែកឋានកាលពីឡុងឆ្នាំ២០២១ កន្លងទៅ ទើបរូបលោកស្រី ស្វាមីនិងកូនចៅ ចង់ឃើញតុលាការសាលាឧទ្ទរណ៍ផ្ដល់យុត្តិធ័មដល់ក្រុមគ្រួសារលោកស្រីផង ។

 យ៉ាងណាជុំវិញរឿងរ៉ាវខាងលើនេះអ្នកយកព័តមានយើងនៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីភាគីស្វាមីលោកស្រីកែវ មន្ថា បានឡើយ ៕

RELATED ARTICLES