Friday, December 27, 2024
Homeតារាខ្មែរស្រីស្អាតសឹម ស្រីនិច្ច ៖ប្រាប់មូលហេតុតែងខ្លួនជាទេវតាឆ្នាំរោង

ស្រីស្អាតសឹម ស្រីនិច្ច ៖ប្រាប់មូលហេតុតែងខ្លួនជាទេវតាឆ្នាំរោង

ភ្នំពេញ៖ស្រីស្រស់សឹម ស្រីនិច្ច បានបង្ហាញរូបសម្រស់កាន់តែលេចត្រដែតនៅពេល​ដែលនាង​តុបតែងទ្រង់គ្រឿងជាទេវតាឆ្នាំថ្មី ឆ្នាំរោង ព្រះនាងមហោទរាទេវី ដែលមើលទៅរូបរាង ដងខ្លួន នាងពិតជាស្រស់ស្អាតខ្លាំង។

          តើហេតុអ្វីបានជាស្រីស្អាតសឹម ស្រីនិច្ច ចង់ធ្វើជាមហោទរាទេវី ជាបុត្រទី៧ នៃកបិល​មហា​ព្រហ្ម ?

 សឹម ស្រីនិច្ច បានប្រាប់តាមទូរស័ព្ទកាលពីពេលថ្មីៗនេះថាមូលហេតុដែល​នាងតែង​ខ្លួន​ជាទេវតា ព្រោះចិត្តស្រលាញ់ឆ្នាំរោង ស្រលាញ់សត្វក្ងោក ពណ័ខៀវ ។នាងថាការតុបតែង​គ្រឿង​ជាទេវតាឆ្នាំថ្មីនេះគ្មានអ្នកណាតម្រូវឬរៀបចំឲ្យនាងនោះទេ ប៉ុន្ដែជាការស្រ​លាញ់នាង​ក៍​ជ្រើសយកសម្លៀកបំពាក់ និងStudio ថតដោយខ្លួនឯងតែម្ដង…។

 យ៉ាងណាការគ្រងឈុតប្រពៃណីបានយ៉ាងស្អាតរបស់សឹម ស្រីនិច្ច នេះមិនមែនជា​លើក​ដំបូងឡើង ព្រោះនាងធ្លាប់គ្រងសម្លៀកអប្សរា​ទ្រង់គ្រឿងអលង្ការសម័យបុរាណ​យ៉ាង​ស្រស់ស្អាតក្នុងរឿង”អប្សរា មហាអង្គរ” ដែលដឹកនាំដោយលោកហ្វៃ សំអាង ហើយ​ភាពយន្ដ​មួយនេះនាងលេងជាតួអង្គដល់ទៅ៣ផ្សេងគ្នាឯណ្ណោះ ព្រមទាំងរំពឹងថានៅពេល​រឿងមួយ​នេះដាក់បញ្ចាំងនឹងធ្វើឲ្យទីផ្សារសិល្បៈរបស់នាងកាន់តែទូលាយជាងនេះទៀតផង។

 តារាស្រីស្រស់សោភារូបនេះបន្ថែមថាសម្រាប់ការថតរឿងបុរាណមួយនេះអាចនឹងបញ្ចប់នៅចុងឆ្នាំ២០២៤ នេះហើយ ខណៈដែលបច្ចុប្បន្ននាងមានភាពមមាញឹកច្រើនទៅ​លើការ​ងារ​​សិល្បៈ ។ប៉ុន្ដែទោះជារវល់យ៉ាងណាក៍ស្រីនិច្ច ក៍មិនភ្លេចទៅសាកថ្មីជីវិតដែរដែលថ្មីៗ​នេះ​នាង​ទើបវិលត្រឡប់មកការដើរកម្សាន្ដរយៈពេលខ្លីនៅប្រទេសថៃផងដែរ ។

 គួរបញ្ជាក់ថាសឹម ស្រីនិច្ច បានដកខ្លួនពីអាជីពសិល្បៈរយៈពេលខ្លីដែលពេលនោះនាង​ថា​ជាប់ដៃរកស៊ីផ្នែកអចលនទ្រព្យ តែពេលនេះបានវិលត្រឡប់មករកអាជីពចាស់ដូចដើម ។តា​រាបង្ហាញម៉ូដក្លាយទៅជាតារាសម្ដែងភាពយន្ដនិងខារ៉ាអូខេលេចធ្លោនាពេលបច្ចុប្បន្នរូបនេះធ្លាប់អះអាងថាមួយតួខ្លួននាងមិនទាន់កែកុនផ្នែកណា​មួយឡើយ ពោលគឺនៅរក្សារសម្រស់ពីធម្ម​ជាតិ១០០% ។ដោយឡែកទាក់ទងរឿងស្នេហាវិញស្រីនិច្ច ដែលធ្លាប់បង្ហាញបុរសម្នាក់ជាចំហ និងថាស្ថិតក្នុងតំណាក់កាលស្វែងយល់ចិត្តគ្នានោះពេលនេះបែជាស្ងាត់រឿងស្នេហានាងទៅវិញ ទើបគ្មានដំណឹងស្រីស្រស់ចូលរោងការឡើយ។

 ប្រភពពីតារាជិតដិតបង្ហើបថាកញ្ញាសឹម ស្រីនិច្ច មានជម្រើសស្នេហ៍ច្រើន ហេតុនេះ​នាង​មិន​ចង់សម្ដែងភាពយន្ដបន្ដកន្ទុយគ្នាដូចតារាផ្សេងៗទៀតនោះទេ ព្រោះខ្លាចលេចធ្លោ​ខ្លាំង​​​ពេកធុញរឿងប្រុសតាមរំខាន។យ៉ាងណាផលិតករតែង​តែសរសើរពីទេពកោសល្យ​សម្ដែ​ងរបស់នាងថាពិតជាធម្មតាព្រោះអាចលេងជាតួបុរាណក៍បាន សម័យក៍បាន ។សម្រាប់ស្រីនិច្ច វិញនាងថាភាពយន្ដដែលនាងមានការលះបង់ច្រើនជាងគេគឺរឿង”អប្សរា មហាអង្គរ “នេះហើ​យ​ព្រោះគ្រាន់តែចំណាយពេលហាត់រាំរបាំជិត១ឆ្នាំ និងបានព្យាយាមសម្រកទម្ងន់ទៅ​តាមអ្នក​ដឹក​នាំរឿង​ចង់​​បាន។

 ក្រៅពីសឹម ស្រីនិច្ច តារាដែលធ្លាប់គ្រងជាឈុតទេវតាមានដូចជាពេជ្រ សោភា,ឱក សុគន្ធកញ្ញា ,នៅ សុនិតា ,រ៉េត  សារីតា ,ងិន ម៉ារ៉ាឌី ជាដើមដែលតារាខ្លះពួកគេរៀបចំតុបតែង​ថតដោយខ្លួនឯងព្រោះជាការស្រលាញ់ និងខ្លះទៀតខាងក្រសួងពាក់ព័ន្ធជ្រើសរើសសម្រាប់​ពិធីបុណ្យប្រពៃណីចូលឆ្នាំខ្មែរជាតិ។ចំណែកតារាដែលធ្លាប់គ្រងឈុតអប្សរា វិញមានដូចជា​សុគន្ធ និសា ,ណាក់ ស្រីណា ,នី មុនីនាថ ,ម៉ាក សែនសូនីតា ,ថន លក្ខិណា នៅ សុនិតា ,ចន សុទិម៉ា  និងដេត ស្រីនាថ និងសឹម ស្រីនិច្ច ជាដើម ។

 សម្រាប់ស្រីស្អាតសឹម ស្រីនិច្ច វិញនាងតុបតែងខ្លួនទៅតាមពេលវេលាពោល​គឺដូច​ជានៅពេលទៅឆ្នេរសមុទ្រ គេក៍ធ្លាប់ឃើញនាងលេងខ្លួនជាមួយឈុតប៊ីគីនី ដូចតារា​ផ្សេងៗ​ទៀតដែរ ។ គេចាំមើលថាតើបុរសរូបណាទៅដែលនឹងក្លាយទៅជាស្វាមីរបស់ស្រីស្អាតសឹម ស្រី​និច្ច ដែលតែងខ្លួនជាទេវតាឆ្នាំថ្មី ព្រះនាងមហោទរាទេវី ?

RELATED ARTICLES