Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់វ៉ៃខ្នោះ បុរសចង្រៃ ជាន់ទង់ជាតិកម្ពុជា

ចាប់វ៉ៃខ្នោះ បុរសចង្រៃ ជាន់ទង់ជាតិកម្ពុជា

ភ្នំពេញ ៖ បុរសម្នាក់ ប្រើប្រាស់សារធាតុញៀន រហូតវង្វេងស្មារតី បង្កការអុកឡុកនៅក្នុងមូលដ្ឋាន និងធ្វើ សកម្មភាពជាន់លើទង់ជាតិព្រះរាជាណាចក្រកម្ពុជា ត្រូវគេថតបាន បង្ហោះតាមបណ្តាញសង្គម ស្នើឲ្យសមត្ថកិច្ចស្រាវជ្រាវ ទីបំផុតត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ២ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានឃាត់ខ្លួន យកមកសាកសួរ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ។

ជនសង្ស័យដែលយកជាន់ទង់ជាតិកម្ពុជា មកជាន់នោះ ឈ្មោះ អ៊ុក ភក្តី ភេទប្រុស មុខរបររើសអេតចាយ ស្នាក់នៅផ្ទះជួល ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យខាងលើ បានប្រើប្រាស់ថ្នាំញៀន រហូតវង្វេងស្មារតី (បែកថ្នាំ) បានយកទង់ជាតិកម្ពុជា ១ផ្ទាំង មកក្រាលលើដី រួចយយកជើងជាន់ លុះត្រូវគេថតបាន បង្ហោះក្នុងហ្វេសប៊ុក ស្នើឲ្យអាជ្ញា ធរមានសមត្ថកិច្ចស្រាវជ្រាវ ឃាត់ខ្លួនជននេះ មកចាត់ការតាមច្បាប់។

ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្នដើម្បីកសាងសំណុំរឿងបញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES