Monday, April 29, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបឃ្លាំងអង្ករ បង្កប់ល្បែងស៊ីសង វ៉ៃខ្នោះ៨នាក់

បង្ក្រាបឃ្លាំងអង្ករ បង្កប់ល្បែងស៊ីសង វ៉ៃខ្នោះ៨នាក់

ភ្នំពេញ ៖ ទីតាំងឃ្លាំងចែកចាយអង្ករនិងភេសជ្ជៈ មួយកន្លែង បានលួចលាក់បង្កប់បើកល្បែងស៊ីសង (បាញ់ត្រី) ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌកំបូល ចុះទៅធ្វើការបង្ក្រាប ដោយឃាត់ខ្លួនមេការនិងបុគ្គលិកប្រុស ស្រី សរុបចំនួន៨នាក់ ព្រមទាំងដកហូតបានវត្ថុតាង ជាច្រើន។

ប្រតិបត្តិការបង្ក្រាបទីតាំងល្បែងស៊ីសងនេះ បានធ្វើឡើង កាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នៅចំណុចទីតាំងឃ្លាំងចែកចាយអង្ករនិងភេសជ្ជៈ មួយកន្លែង ស្ថិតក្នុងភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ទីតាំងខាងលើ ជាឃ្លាំងចែកចាយអង្ករនិងភេសជ្ជៈ ប៉ុន្តែបានប្រព្រឹត្តនូវទង្វើខុសច្បាប់ ដោយបានលួចបើកលេងល្បែងចិន ច្រើនប្រភេទ នៅក្នុងនោះ ដែលមានមនុស្សចូលទៅលេងទាំង យប់ទាំងថ្ងៃ ជាហេតុធ្វើឱ្យមានការព្រួយបារម្ភ ខ្លាចកើតមានបទល្មើសផ្សេងៗ ដូចជាចោរកម្ម និងការជួញដូរនិងប្រើប្រាស់គ្រឿងញៀន ជាដើម ។

ប្រភពដដែល បន្តថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌកំបូល បានចុះទៅបង្ក្រាប ហើយខណៈនោះមិនបានឃើញថៅកែល្បែងនោះទេ គឺឃើញតែមេការ និងបុគ្គលិកដែលបម្រើការងារនៅទីនោះ ចំនួន៨នាក់ ក្នុងនោះមានស្រី៥នាក់ និងប្រុស៣នាក់។ បន្ទាប់មក កម្លាំងបានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីទាំង៨នាក់ ព្រមទាំងដកហូតយកឧបករណ៍និងសម្ភារផ្សេងដែលបម្រើឱ្យល្បែងស៊ីសងខាងលើ រួមមាន ទូបាញ់ត្រីចំនួន៧គ្រឿង ទូបៀហ្គារ៉ាត់ ចំនួន៨គ្រឿង ទូស្នូកឃ័រ ចំនួន២គ្រឿង និងកុំព្យូទ័រលើតុ ចំនួន៣គ្រឿង។

ជនសង្ស័យទាំង៨នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានបញ្ជូនទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីចាត់ការតាមច្បាប់៕

RELATED ARTICLES