Saturday, April 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមសម្ងំជក់បឺតក្នុងបន្ទប់ ប៉ូលិសចាប់ប្រុស៤ ស្រី២

សម្ងំជក់បឺតក្នុងបន្ទប់ ប៉ូលិសចាប់ប្រុស៤ ស្រី២

ភ្នំពេញ ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឆ្មក់ចូលបន្ទប់ជួលមួយកន្លែង ធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន៦នាក់ (ស្រី២) ដែលកំពុងប្រើប្រាស់សារធាតុញៀន ដោយដកហូតបានថ្នាំញៀន ចំនួន១១កញ្ចប់។

ប្រតិបត្តិការឆ្មក់បង្ក្រាបក្រុមជនសង្ស័យញៀនថ្នាំនេះ បានធ្វើឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នៅចំណុចចំណុចបន្ទប់ជួលលេខ៥២ ជាន់ទី៥ ក្នុងផ្ទះលេខ៤៩ ផ្លូវលេខ២៦៩ ក្រុមទី២៦ ភូមិ១០ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។

ជនសង្ស័យទាំង៦នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះនឹម រតនៈ ហៅហេង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ (មានសារធាតុញៀន)។ ទី២-ឈ្មោះក្រី ម៉េងហុង ហៅហុង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរដឹកជញ្ជូនអនឡាញ (មានសារធាតុ ញៀន)។ ទី៣-ឈ្មោះយ៉ា អ៊ីសា ហៅសា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរចុងភៅ (មានសារធាតុញៀន)។ ទី៤-ឈ្មោះស៊ឹម បូណា ហៅបូណា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមេការសំណង់ (មានសារធាតុញៀន)។ ទី៥-ឈ្មោះស៊ន វិច្ឆិកា ហៅស្រីកា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរ KTV The Moon (មានសារធាតុញៀន) និងទី៦-ឈ្មោះសុខ គឹមហៀង ហៅហ្សា ភេទស្រី អាយុ២៥ឆ្នាំ មុខរបរ KTV The Moon (មានសារធាតុញៀន)។

ចំណែកវត្ថុតាងដកហូត រួមមាន ១-ម្សៅក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ចំនួន៨កញ្ចប់តូច។ ២-ម្សៅកញ្ចប់ទំពាំងបាយជូរ សង្ស័យជាគ្រឿងញៀន ចំនួន២កញ្ចប់តូច។ ៣-ម្សៅកញ្ចប់រូបសេះ សង្ស័យជាគ្រឿងញៀន ចំនួន១កញ្ចប់តូច។ ៤-ទឹកសម្រាប់លេងគ្រឿងញៀន ចំនួន៣០មិល្លីលីត្រ។ ៥-បារីអេឡិចត្រូនិក ចំនួន៣ដើម។ ៦-ក្តារសម្រាប់ដាក់គ្រឿងញៀនចំនួន១។ ៧-ម៉ាស៊ីនចាក់ភ្លេង ចំនួន១គ្រឿង (ជារបស់ឈ្មោះនឹម រតនៈ ហៅហេង)។ ៨-កូនបាស Speaker តូចចំនួន១គ្រឿង (ជារបស់ឈ្មោះស៊ន វិច្ឆិកា ហៅស្រីកា)។

ជនសង្ស័យទាំង៦នាក់ខាងលើ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

RELATED ARTICLES