Saturday, April 27, 2024
Homeតារាខ្មែរមាស សុខសោភា ៖មិនចង់ទៅប្រជែងជាមួយនាងតន់ ច័ន្ទសីម៉ា ?

មាស សុខសោភា ៖មិនចង់ទៅប្រជែងជាមួយនាងតន់ ច័ន្ទសីម៉ា ?

ភ្នំពេញ៖មាស សុខសោភា នៅរក្សារស្ទីលចាស់ជាថ្មីម្ដងទៀតនៅឆ្នាំ២០២៤ នេះនោះគឺការ​ស្លៀក​ពាក់មិនខ្លាចក្នុងការបង្ហាញសាច់ដើមទ្រូង និងគល់ភ្លៅឡើយ បើទោះជាឆ្នាំនេះនាង​មានអាយុជាង៤០ឆ្នាំទៅហើយក្ដី  ។ការលេងស្ទីលថ្មីធ្វើឲ្យប្រុសៗជ្រួលជ្រើមម្ដងទៀត​ជា​មួយ​រូបសម្រស់និងស្បែកសាច់ដ៍សខ្ចីរបស់សុខសោភា នា​ពេលនេះក្រោយពី​នាងធ្លាប់រងនូវ​ការរិះ​គន់ពីសំណាក់តារាចម្រៀងម៉ៃ សុគន្ធ ម្ដងរួចទៅហើយកាលពីខែកុម្ភៈ ឆ្នាំ២០២៣  ព្រោះតែ​នាង​លេង​ស្ទីល​ពាក់អាវវែនតា ច្រៀងនៅPub មួយហើយមានអ្នកគាំទ្រនាងពាក់អាវ​វ៉ែនតា​ជិះម៉ូតូតាមផ្លូវ ធ្វើតាមនាង។ប៉ុ​ន្ដែ​ក្នុងជំនួបគ្នារវាងសុខសោភា និងលោកសុគន្ធ នោះអ្នក​ទាំង​ពីរនៅតែរាប់​អានគ្នាជាធម្មតា បើទោះជាស្វាមីសោភា លោកអ៊ឹត រ៉ាដា ហាក់សម្ដែង​ការហួស​ចិត្ត​ដែល​លោ​កសុគន្ធ រិះគន់​កំពូល​ស្នេហ៍​លោករឿងស្លៀកពាក់នេះក្ដី ។រំលងបានតែជាង១ឆ្នាំ​សុខ​សោ​ភា បាន​លេង​ស្ទីលចំហឡេវអាវនេះម្ដង​ទៀត បន្ទាប់ពីនាងទើបបាន​ចេញបទបែប​ស្រើប​ស្រាល”2Am “កាលពីពេលថ្មីៗនេះ ។

អ្វីដែលសុខសោភា មានសំណាងជាងតារាស្រី​ផ្សេង​ទៀត​នោះគឺការស្លៀកពាក់របស់នាងមានពេលខ្លះជាឈុតប៊ីគីនី ថតMV នោះប្ដីនាង​លោក​រ៉ា​ដា មិនត្រឹមតែមិនប្រចណ្ឌហួងហែងនាងនោះទេ​ តែលោកថែមទាំង​បានលើក​ទឹក​ចិត្តនិង​គាំ​ទ្រនាងក្នុងការលេងខ្លួនទៅតាមបែបតារាបច្ចឹមប្រទេស​នោះទៀត​ផង។ប៉ុន្ដែ​អ្វីដែល​គេសឹងតែមិនជឿរនោះលោករ៉ាដា បែជាពេលខ្លះឈរកាន់ទូរស័ព្ទថតសុខសោភា ត្រូវលោក​ឆន សុ​វណ្ណា​រាជ អោបថើបនាងនៅក្រៅឆាកឬតាមឆ្នេរទៅវិញ ដែលសកម្មភាពបែប​នេះ​អាច​នឹងមានតែ​ស្វា​មីសោភា ម្នាក់គត់ដែលធ្វើបាន។ចំណុចល្អរបស់ប្ដីបែបនេះហើយ​ដែលជា​រៀង​រាល់ឆ្នាំឲ្យតែ​ដល់​​ថ្ងៃខួបអាពាហ៍ ពិពាហ៍ នៅថ្ងៃទី២៨ ខែធ្នូ សោភា តែងតែចេញសារ​សរសើរ​ប្ដីថា​ជាបុរស​ម្នាក់ដែលហ៊ានលះបង់គ្រប់បែបយ៉ាងទាំងអស់​ដើម្បីរូបនាង​។ប៉ុន្ដែរឿង​ដែល​មហា​ជនឈឺក្បាលនោះសុខសោភា ដែលគេមិនធ្លាប់ឃើញនិងដឹងថានាងពពោះ ឬសម្រាល​តាំងពីពេល​ណានោះបែជា​ពេ​ល​​នេះនាងថាយុវជនម្នាក់ឈ្មោះBovee Hundley ជាកូនកំលោះ​របស់នាងទៅវិញ។

 គួរកត់សម្គាល់ថាមាស សុខសោភា ជាតារាស្រីលំដាប់ជូរមុខម្នាក់ដែលចូល​ចិត្តផ្លាស់​ប្ដូរ​​ផ​លិតកម្មច្រៀងដូចប្ដូរខោអាវ តែចុងក្រោយនេះនាងបានសម្រេចចិត្ត ច្រៀងនៅផលិត កម្ម​ផ្ទាល់ខ្លួនCamtraxMusic ដោយមិនអើពើចំពោះផលិតកម្មធំដល់ទៅ៣រងចាំ​ត្រងទទួល​យក​​​នាង​​នោះគឺហង្សមាស ,ថោន និងGalaxy ។ការមិនព្រមទៅ​ច្រៀងនៅផលិតកម្ម​គេនេះនាំ​ឲ្យ​សុខសោភា លែង​សូវមានបទល្បីដូចមុនទៀត ហើយនាងក៍គ្មានដៃគូណាដ៍សាក​សមទៀត​ដែរ តែ​បើនាងព្រមទៅGalaxy  នោះខេម ,ព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ សុទ្ធតែ​ក្លាយ​ទៅ​ជាដៃគូចម្រៀងរបស់នាងទាំងអស់ ។អ្នកជំនាញសិល្បៈបានលើកឡើងថាការក្រាញ​មិន​ព្រមទៅGalaxy របស់សុខសោភា ប្រៀបដូចជាការចង់បន្ធូដៃឲ្យនាងតន់ ច័ន្ទសីម៉ា បន្ដភាព​លេចធ្លោនិងជាតួឯករបស់ផលិតកម្មនេះតទៅទៀត ព្រោះថាបើសោភា ព្រមទៅរួមទ្រនុំ​នោះ​ទីផ្សារចម្រៀងរបស់ស្រីស្រស់តូចច្រឡឹងសីម៉ា នឹងមានការប្រែប្រួលភ្លាម ពោលគឺអាច​ជាប់​នៅគាំង ឬនៅទ្រឹងមួយកន្លែងតែម្ដង ។ប៉ុន្ដែបើសោភា នៅបន្ដរត់គេចពីGalaxy តទៅទៀត​នោះ​ឱកាសនៃការចាប់ដៃច្រៀងជាមួយលោកព្រាប សុវត្ថិ ដែលមហាជនយល់ថាអ្នក​ទាំងពីរ​មាន​សម្ថភាពសាកសមគ្នាបំផុតនោះគឺនឹងមិនអាចសាងប្រវត្តិសាស្រ្ដថ្មីទីផ្សារចម្រៀងរវាងតារាល្បីទាំងពីរបានឡើយ ។

 សូមបញ្ជាក់ថាក្រៅពីមាស សុខសោភា តារាចម្រៀងដែលមិនទាន់ទៅជ្រកនៅផលិត​កម្មថ្មីនៅ​ឆ្នាំ២០២៤ នេះមានដូចជានាងស៊ូ ស៊ីរីកា ,បេប៊ី ,ចាន់ឡៃ វរលក្ខណ៍,រ័ត្ន រចនា  និង​ឈិត សុ​វណ្ណ​​បញ្ញា ជាដើម ។ប្រភពបានឲ្យដឹងថាសុខសោភា ចង់ច្រៀងនៅផលិត​កម្មថ្មី​ដែលគ្មាន​កុ​ង​ត្រា  ព្រោះនាងមិនចង់រងសម្ពាធពីផលិតកម្ម  ប៉ុន្ដែ​ថៅកែមិនព្រម​ទើបធ្វើ​ឲ្យ​ជាប់គាំង បើទោះ​ជាការចាប់អាជីពជាង១០ឆ្នាំសោភា ក៍ធ្លាប់ចុះកុងត្រា រយៈពេលខ្លី​ជា​មួយ​ផលិតកម្មសាន់ដេ និង​រាម ក្ដី ។ប្រភពបានឲ្យដឹងថាសោភា នឹងបន្ដកែច្នៃបទចម្រៀង​ល្បី​ចាស់​ៗរបស់ខ្លួនទៀត នៅ​តាម​ឆាកតន្រ្ដីធំៗ  ប្រសិនបើនាងនៅតែច្រៀង​នៅផលិតកម្មខ្លួន​ឯងជា​បន្ដទៀត ព្រោះការ​ចេញ​ចម្រៀងបែបរយាលៗហើយគ្មានបទផ្ទុះនោះនឹងនាំឲ្យសោភា គ្មានជម្រើសផ្សេង​ក្រៅពី​យក​បទនៅផលិតកម្មចាស់កែច្នៃភ្លេងថ្មីដូចលោកព្រាប សុវត្ថិ ឡើយ  ព្រោះស្វាមីនាងលោកអ៊ឹត រ៉ាដា និងបងប្រុសនាងលោកមាស សុខរតនៈ ដែលដឹកនាំCamtrax Music នោះមិនទាន់​ធ្វើឲ្យ​សោភា អុកឡុកទីផ្សារចម្រៀងនៅផលិតកម្មផ្ទាល់​ខ្លួននេះបានទេ ៕

RELATED ARTICLES