Saturday, April 27, 2024
Homeសង្គម និងជីវិត ទារិកាភ្លោះជាប់អណ្តាត វះកាត់ជោគជ័យ

 ទារិកាភ្លោះជាប់អណ្តាត វះកាត់ជោគជ័យ

ខេត្តតាកែវ ៖ ទារិកាភ្លោះ អាយុ១ខែ កើតមានបញ្ហាជាប់អណ្តាត ត្រូវបានក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ (TYDA) សហការជាមួយមន្ទីរពេទ្យគន្ធបុប្ផា ជួយធ្វើការវះកាត់ប្រកបដោយជោគជ័យ ក្រោមការឧបត្ថម្ភទាំងស្រុងពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី។

គ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ (TYDA) បានបញ្ជាក់នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ថា ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់បំផុត ពីសំណាក់សម្តេចហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី លោកទាំងទ្វេ បានចាត់គ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ (TYDA) សហការជាមួយមន្ទីរពេទ្យគន្ធបុប្ផា នាំយកទារិកាភ្លោះឈ្មោះយិន ទេពី និងយិន ទេវី  ដែលមានអាយុ១ខែ រស់នៅ ភូមិស្វាយឫស្សី សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ មកព្យាបាលបញ្ហាជាប់អណ្តាត ( Angkyloglossia) ធ្វើឱ្យពិបាកបៅ និងប៉ះពាល់ដល់លើការលូតលាស់ មកទទួលការវះកាត់ប្រកបដោយជោគជ័យ។

បច្ចុប្បន្ន ទារិកាទាំង២នាក់ ត្រូវបានឪពុកម្តាយនាំត្រឡប់ទៅផ្ទះវិញ ជាមួយក្តីត្រេកអរជាពន់ពេក  និងគោរពថ្លែងអំណរគុណជូនចំពោះសម្តេចនាយករដ្ឋមន្ត្រី និងលោកស្រីបណ្ឌិត ជាអនេក។

រាល់ចំណាយលើការព្យាបាល ត្រូវបានជួយឧបត្ថម្ភគាំទ្រដោយមូនិធិរបស់មន្ទីរពេទ្យគន្ធបុប្ផា ជាមួយការយកចិត្តទុកដាក់បំផុតពីសំណាក់សម្តេចនាយករដ្ឋមន្ត្រី  និងលោកស្រីបណ្ឌិត៕

RELATED ARTICLES