Saturday, April 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបុរសម្នាក់ធ្លាក់...ពីអគារខ្ពស់ របួ...ស...ធ្ងន់

បុរសម្នាក់ធ្លាក់…ពីអគារខ្ពស់ របួ…ស…ធ្ងន់

ភ្នំពេញ ៖ បុរសម្នាក់ មិនដឹងជាមានរឿងអ្វី ស្រាប់តែបានធ្លាក់ចុះពីលើអគារខ្ពស់ ១កន្លែង មកទើរលើដំបូលផ្ទះប្រជាពលរដ្ឋក្បែរនោះ រួចបន្តរមៀលធ្លាក់ចុះដី បណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណៈដែលសមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកើតហេតុភ្លាមៗដែរ ដើម្បីស្រាវជ្រាវរកមូល ហេតុទាំងយប់។

ហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នៅចំណុចអគារ M RESIDENCE មានទីតាំងស្ថិតនៅលើផ្លូវ២៨៨ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេង កង។

តាមប្រភពបុរសជាសន្តិសុខម្នាក់ សុំមិនបញ្ចេញឈ្មោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ គាត់កំពុងអង្គុយយាមនៅអគារ M RESIDENCE ដូចសព្វដង លុះមកដល់ម៉ោងកើតហេតុ ប្រហែលជាម៉ោង ១១និង៣០ នាទីយប់ បានឮសូរសំឡេងលាន់យ៉ាងខ្លាំង ដូចជាមានរបស់អ្វីធ្លាក់ពីទីខ្ពស់ ពេលនោះពួកគាត់ជាសន្តិសុខ ក៏ដូចជាប្រជាពលរដ្ឋជិតខាង បាននាំគ្នារត់ទៅមើល ស្រាប់តែប្រទះឃើញបុរសរងគ្រោះមិនស្គាល់អត្តសញ្ញាណម្នាក់ បានធ្លាក់ពីលើអគារ M RESIDENCE កម្ពស់ជាច្រើនជាន់ មកក្រោមទើរលើដំបូលផ្ទះប្រជាពលរដ្ឋរស់នៅជិតអគារខាងលើ រួចរមៀលធ្លាក់មកក្រោម បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់តែម្តង។ ភ្លាមៗនោះ ប្រជាពលរដ្ឋជិតខាង នាំគ្នាទាក់ទងទៅខាងរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យរដ្ឋ មកដឹកយកជនរងគ្រោះទៅសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ និងសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ រួចចូលពិនិត្យនៅក្នុងជុំវិញទីតាំងកើតហេតុក្នុងអគារខាងលើ។ យ៉ាងណា ករណីខាងលើនេះ សមត្ថកិច្ចនៅពុំទាន់អាចបញ្ជាក់ថា ជាករណីអ្វីឱ្យពិតប្រាកដនៅឡើយ ខណៈដែលកំពុងតែធ្វើការស្រាវជ្រាវ៕

RELATED ARTICLES