Monday, April 29, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកង់បីបុកម៉ូតូ ផ្ទុះឆេះហ្មត់ទាំង២

កង់បីបុកម៉ូតូ ផ្ទុះឆេះហ្មត់ទាំង២

ខេត្តបន្ទាយមានជ័យ ៖ ម៉ូតូកង់បី ១គ្រឿង បានជ្រុលទៅបុកជាមួយនឹងម៉ូតូ ១គ្រឿង យ៉ាងពេញទំហឹង បណ្តាលឱ្យហៀរសាំង ឆាបឆេះហ្មត់ទាំង២គ្រឿង សល់តែគ្រោងឆ្អឹងដែក ។ ចំណែកអ្នកបើកកង់បី និងអ្នកបើកម៉ូតូ រងរបួសធ្ងន់ដូចគ្នា ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅចំណុចផ្លូវកែងមុខវត្តម៉ាឡៃ ស្ថិតភូមិភូមិម៉ាឡៃ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូកង់បី ១គ្រឿង បានបើកបរក្នុងទិសដៅពីកើត មកលិច  លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែជ្រុលបុកគ្នានឹងម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ យ៉ាងពេញទំហឹង  បណ្តាលឱ្យហៀរសាំង ឆាបឆេះទាំងម៉ូតូនិងម៉ូតូកង់បី យ៉ាងសន្ធោ សន្ធៅ បង្កឱ្យមនុស្សរងរបួសធ្ងន់ ២នាក់ (ប្រុស១ ស្រី១) ហើយសំណាងល្អ  ត្រូវអ្នកជិតខាងប្រទះឃើញ ស្ទុះទៅជួញទាញចេញពីអណ្តាតភ្លើងកំពុងឆាបឆេះ រួចដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកស្រុកម៉ាឡៃ ភ្លាមៗ។

នៅពេលឃើញម៉ូតូ និងម៉ូតូកង់បី ទាំង២គ្រឿង ត្រូវភ្លើងឆាបឆេះបែបនេះ ប្រជាពលរដ្ឋក្បែរនោះ បាននាំគ្នាយកទឹកជះនិងបាញ់ពន្លត់ដែរ តែមិនរលត់ឡើយ ពោលគឺភ្លើងនៅតែបន្តឆាបឆេះយ៉ាងសន្ធោសន្ធៅ រហូតធ្វើឱ្យទាំងម៉ូតូ និងម៉ូតូកង់បី រងការខូចខាត សល់តែគ្រោងឆ្អឹងដែកប៉ុណ្ណោះ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះអន្តរាគមន៍ និងធ្វើការវាស់វែង រួចអូសយកម៉ូតូ និងកង់បី ដែលរងការឆាបឆេះសល់តែគ្រោងឆ្អឹងដែក ទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ៕

RELATED ARTICLES