Monday, April 29, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទិញឡានបាន២ថ្ងៃ បើកក្រឡាប់

ទិញឡានបាន២ថ្ងៃ បើកក្រឡាប់

ភ្នំពេញ ៖ បុរសម្នាក់ ទើបនឹងទិញរថយន្តថ្មី បាន២ថ្ងៃ ស្រាប់តែបើកបរតាមផ្លូវសុខៗ មានម៉ូតូ១គ្រឿង ឆ្លងកាត់ ក៏ព្យាយាមបួងចង្កូតគេច ធ្វើឱ្យជ្រុលធ្លាក់ផ្លូវ បុកបង្គោលភ្លើងបាក់ ហើយក្រឡាប់ធ្លាក់ផ្លូវ ធ្វើឱ្យកៀបអ្នកបើកបរក្នុងរថយន្ត និងត្រូវបានប្រជាពលរដ្ឋជួយគាស់ចេញទាន់ពេលវេលា។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវសណ្តស្ទឹង ស្ថិតក្នុងភូមិដូង សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បានបើករថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា កាមរី ហាយប៊្រីដ ពណ៌ស ដែលទើបនឹងទិញ បាន២ថ្ងៃ ធ្វើដំណើរតាមបណ្តោយសណ្ត ស្ទឹង ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន លុះមក ដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូ ១គ្រឿង បើកឆ្លងកាត់ ធ្វើឱ្យអ្នកបើកបរបួងចង្កូតគេច ទៅខាងឆ្វេងដៃ ជ្រុលធ្លាក់ផ្លូវ បុកបង្គោលភ្លើងថ្ម បណ្តាលឱ្យបាក់រលំអស់ ១ដើម ចំណែករថយន្តក្រឡាប់ផ្ងារជើង រងការខូចខាតយ៉ាងដំណំ កៀបអ្នកបើកបរជាប់ក្នុងរថយន្ត និងបានប្រជាពលរដ្ឋជួយគាស់ចេញពីរថយន្ត ដោយរងរបួសក្បាលតិចតួច និងត្រូវបានសាច់ញាតិដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះអន្តរាគម៍ ស្ទូចយករថយន្តខាងលើ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំដោះស្រាយនៅពេលក្រោយ៕

RELATED ARTICLES