Saturday, April 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមរត់ការនាំមនុស្សទៅនៅក្រៅប្រទេស ស៊ីដាច់២ម៉ឺនដុល្លារ ជាប់គុក

រត់ការនាំមនុស្សទៅនៅក្រៅប្រទេស ស៊ីដាច់២ម៉ឺនដុល្លារ ជាប់គុក

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ បានសម្រេចចេញដីកាឃុំខ្លួនបុរសវ័យកណ្តាលម្នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពីបទឆបោក ក្រោមរូបភាពស៊ីដាច់ប្រាក់គេ ជាង២ម៉ឺនដុល្លារ ក្នុងការរត់ការនាំមនុស្សចេញទៅរស់នៅក្រៅប្រទេស មិនបានជោគជ័យ។

ជនត្រូវចោទ មានឈ្មោះទូច ចន្ថា ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលលេខ៣៤អឺ១ ផ្លូវលេខ ២១៧ ភូមិ៤ សង្កាត់អូរឫស្សី២ ខណ្ឌ៧មករា។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយទទួលបានបញ្ជាពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរង ទទួលដឹកនាំការិយាល័យជំនាញ កាលពីព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ លោកវរសេនីយ៍ទោ ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងការិយាល័យ ធ្វើការស្រាវជ្រាវនិងឈានដល់ការចាប់ខ្លួនជនត្រូវចោទម្នាក់ នៅចំណុចផ្លូវលេខ១៨២ សង្កាត់អូរឫស្សី២ ខណ្ឌ៧មករា។

តាមសមត្ថកិច្ច ឱ្យដឹងថា ដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់លោលោកសំម ឫទ្ធីវាសនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ គឺជាការអនុវត្តតាមអំណាចសាលដីការបស់សាលាឧទ្ធរណ៍ ដែលបានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដោយផ្តន្ទាទោសឈ្មោះទូច ចន្ថា ភេទប្រុស អាយុ៥៤ឆ្នាំ ដាក់ពន្ធនាគារ កំណត់រយៈពេល ១ឆ្នាំ ពីបទឆបោក ប្រព្រឹត្តនៅចំណុចផ្ទះជួលលេខ 34E1 ផ្លូវលេខ២១៧ សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា កាលពីអំឡុងខែសីហា ឆ្នាំ២០២០ ដែលបទល្មើសមានចែងឱ្យផ្តន្ទាទោសតាមមាត្រា៣៧៧ មាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ។

សាលដីកា បង្គាប់ឱ្យជនជាប់ចោទសងសំណងការខូចខាត ចំនួន ២៥ ៧២៥ដុល្លារ និងសំណងជំងឺចិត្ត ចំនួន ៨លានរៀល ទៅឱ្យដើមបណ្តឹងរដ្ឋប្បវេណី។ សំអាងហេតុសាលដីកាព្រហ្មទណ្ឌនោះ បានចូលជាស្ថាពរ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ មានអានុភាពអនុវត្តតាមច្បាប់ គប្បីសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជនជាប់ចោទ ដើម្បីអនុវត្តទោស ទៅតាមផ្លូវច្បាប់៕

RELATED ARTICLES