Saturday, April 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្ត្រីម្នាក់ ដួលសន្លប់ក្នុងម៉ាត

ស្ត្រីម្នាក់ ដួលសន្លប់ក្នុងម៉ាត

ភ្នំពេញ ៖ ស្ត្រីម្នាក់ បានចូលមកសម្រាកថ្ងៃត្រង់ នៅក្នុងម៉ាតស្ថានីយប្រេង មួយកន្លែង ស្រាប់តែវិលមុខ ដួល សន្លប់ បង្កឱ្យមានការភ្ញាក់ផ្អើលដល់បុគ្គលិកម៉ាត ជួយសង្គ្រោះ និងទាក់ទងសុំអន្តរាគមន៍ពីក្រុមសង្គ្រោះអង្គ ភាព៧១១ ជួយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នៅចំណុចក្នុងម៉ាតស្ថានីយប្រេងឥន្ធនៈតូតាល់ ១កន្លែង ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិអូដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ស្ត្រីដែលដួលសន្លប់ ពុំមែនជាបុគ្គលិកម៉ាត ឬស្ថានីយប្រេងឥន្ធនៈខាងលើនោះទេ ហើយតាមរយៈអត្តសញ្ញាណប័ណ្ណ ១សន្លឹក បញ្ជាក់ថា ស្ត្រីរូបនោះ មានឈ្មោះញឹម ចាន់ណា អាយុ៣៧ឆ្នាំ ស្នាក់នៅផ្ទះលេខ 77CE3 ផ្លូវលេខ១១៨ ភូមិ៦ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ក្រោយពេលសម្រាកពីការងារនៅវេលាថ្ងៃត្រង់ ស្ទើរតែរាល់ថ្ងៃ គេតែងឃើញស្ត្រីរងគ្រោះខាងលើ ចូលសម្រាកនៅក្នុងម៉ាតស្ថានីយប្រេងឥន្ធនៈខាងលើ ប៉ុន្តែពុំមានអ្នកដឹងថា គាត់ធ្វើការអ្វី នៅកន្លែងណានោះ ទេ។ លុះមកដល់ថ្ងៃកើតហេតុ ស្ត្រីខាងលើ ជិះម៉ូតូម៉ាកស៊ុយស៊ូយគី ស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BR-9944 ទៅឈប់នៅខាងមុខម៉ាត រួចក៏ដើរចូលទៅ សម្រាកនៅក្នុងម៉ាតខាងលើ ដូចសព្វដង។

ប្រភពដដែល បន្តថា លុះបន្តិចក្រោយមក ស្រាប់តែស្ត្រីរងគ្រោះ បានដួលសន្លប់ សង្ស័យខ្យល់គរ បង្កឱ្យមាន ការភ្ញាក់ផ្អើលដល់បុគ្គលិកម៉ាត និងអ្នកនៅក្នុងនោះ នាំគ្នាជួយសង្គ្រោះបឋម រួចបានហៅក្រុមសង្គ្រោះ អង្គភាព៧១១ កងពលតូចលេខ៧០ មមកជួយ ទើបដឹងខ្លួនឡើងវិញ។ ប៉ុន្តែគាត់នៅតែមានអាការល្ហិតល្ហៃ ទន់ដៃជើង ទើបក្រុមសង្គ្រោះ ដឹកតាមរថយន្តសង្គ្រោះ បញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗតែម្តង៕

RELATED ARTICLES