ភ្នំពេញ៖ទាំងFan តារារ៉េប វណ្ណដា និងងួន ចាន់ដេវីត ស្រឡាំងកាំងនៅពេលដែលឃើញIdol របស់ពួកគេធ្លាប់តែចេញបទចម្រៀងDiss Track ដាក់គ្នាយ៉ាងតឹងសសៃកនាំឲ្យអ្នកគាំទ្រម្ខាងៗឌឺដង ដៀមដាម និងមើលមុខគ្នាលែងចំជាច្រើនខែមកហើយនោះស្រាប់តែពេលនេះតារាហ៊ីបហបទាំងពីរញញឹមនិងចាប់ដៃគ្នាបែបដូចគ្មានរឿងអីកើតឡើងទៅវិញ ។ប្រភពបានឲ្យដឹងថាវណ្ណដា និងដេវីត បានជួបគ្នានៅថ្ងៃមង្គមការIfluencer លោកវិសាល និងស្រីនា កាលពីរាត្រីថ្ងៃទី២៨ ខែមីនា ដែលពេលនោះវណ្ណដា ក៍បានបណ្ដើរកំពូលស្នេហ៍នាងLauryn ទៅជាមួយដែរ ហើយសង្សារថ្មីរបស់តារារ៉េប រូបនេះសើចពេលឃើញម្ចាស់ស្នេហានាងនិងដេវីត ចាប់ដៃគ្នា ។យ៉ាងណាតាមប្រភពថាក្រៅពីសួរសុខទុកគ្នាជាធម្មតានោះវណ្ណដា និងដេវីត គ្មានបាននិយាយរឿងគម្រោងចាប់ដៃគ្នាច្រៀងរាំដើម្បីឲ្យFan អស់មន្ទិលសង្ស័យនោះទេ ។
![](https://norkorthom.com/wp-content/uploads/2024/03/q1-20.jpg)
លោកម៉ៃ សុគន្ធ ដែលជាFan ផ្កាប់មុខរបស់លោកវណ្ណដា នោះពេលឃើញវណ្ណដា និង ដេវីត ចាប់ដៃគ្នាលោកបានថ្លែងសារថា”Da – Vit “ត្រូវគ្នាហើយ ចឹងហ្វេនតំរង់ជូរថើបគ្នាម្ដងម្នាក់ ។ខ្លោចចិត្តជាងគេកូនជ្រូកសក់ការ៉ុត ធ្វើមុខម៉េច?”។
![](https://norkorthom.com/wp-content/uploads/2024/03/z2-13.jpg)
លោកម៉ៃ សុគន្ធ ថែមទាំងកាត់តរូបភាពវណ្ណដា រៀបការជាមួយងួន ចាន់ដេវីត ទៀតផង ទើបធ្វើឲ្យFan តារាទាំង២បញ្ចេញយោបល់រៀងៗខ្លួនដោយខ្លះថាតារារ៉េប ទាំងពីរជួបនិងចាប់ដៃគ្នានោះដោយសារចៃដន្យ ប៉ុន្ដែខ្លះថាទៀតថាបើចង់ដឹងថាវណ្ណដា-ដេវីត លែងឈ្លោះគ្នាមែន ទាល់តែពួកគេចេញបទចម្រៀងរួមគ្នាទើបពួកគេព្រមជឿរសិន ។
![](https://norkorthom.com/wp-content/uploads/2024/03/x1-59.jpg)
គួររំលឹកថាកាលពីចុងឆ្នាំ២០២២លោកវណ្ណដា បានចេញបទចម្រៀងវាយប្រហាចំៗទៅលើងួន ចាន់ដេវីត តាមរយ់បទ”J+o ii “ ខណៈដែលពេលនោះមិនបង្អង់យូលោកដេវីត បានវាយបកទៅវណ្ណដា វិញតាមរយៈចេញបទ”ចុមអាអូនអត់ដេក “ ធ្វើឲ្យសង្រ្គាមDiss Track រវាងតារារ៉េប ទាំងពីរក្ដៅដូចបាយពុះ។ចំណែកFan របស់វណ្ណដា និងដេវីត មិនត្រូវគ្នាឡើយ ទាំងនៅលើបណ្ដាញសង្គម និងតាមឆាកតន្រ្ដី ដោយអ្នកគាំទ្រម៉ាន់ វណ្ណដា ថាបច្ចុប្បន្នទីផ្សារតារាចម្រៀងរ៉េប នៅកម្ពុជាគឺមានតែវណ្ណដា នេះហើយលេខ១ ។ចំណែកអ្នកគាំទ្រងួន ចាន់ដេវីត ថាវណ្ណដា គ្រាន់តែជាសិស្សប្អូនប៉ុណ្ណោះ ហេតុនេះមិនអាចប្រៀបធៀបជាមួយដេវីត បានឡើយ ។ប៉ុន្ដែនៅពេលដែលគេឃើញវណ្ណដា និងដេវីត ជួបគ្នា ចាប់ដៃគ្នា បែបនេះគេនៅមិនទាន់អាចសន្និដ្ឋានបានថាតើកំដៅរបស់Fan ទាំងសាងខាងបានថយមកវិញបន្ដិច ឬយ៉ាងណាទេ ព្រោះតាមព័តមានថាតារាទាំង២សុទ្ធតែចង់ធ្វើជាតួឯកដូចគ្នាពោលគឺគ្មាន១ណាចង់ធ្វើជាតួរងឡើយ ។
![](https://norkorthom.com/wp-content/uploads/2024/03/x2-39.jpg)
សូមបញ្ជាក់ថាសម្រាប់ទីផ្សារតារាចម្រៀងរ៉េប នាពេលបច្ចុប្បន្នគឺមានតែលោកវណ្ណដា និងងួន ចាន់ដេវីត ដែលមានការប្រកួតប្រជែងគ្នាខ្លាំងដូចគ្នាទៅនិងទីផ្សារចម្រៀងសម័យព្រាប សុវត្ថិ និងខេមរៈសិរីមន្ដ ដែរ ក្រោយលោកឡេង តារា ហៅខ្មែរមួយជីវិតបានចេញទៅរស់នៅអាមេរិក ។តែតាមប្រភពពីអ្នករៀបចំការប្រគុំតន្រ្ដីបានឲ្យដឹងថាលោកវណ្ណដា មានតម្លៃខ្លួនខ្ពស់ជាងតារារ៉េប ផ្សេងៗទៀតនៅឆ្នាំ២០២៤ នេះ។
![](https://norkorthom.com/wp-content/uploads/2024/03/x4-18.jpg)
ក្រៅពីវណ្ណដា និងដេវីត តារាចម្រៀងដែលអាចច្រៀងរ៉េប បាននៅឆ្នាំ២០២៤ នេះមានដូចជាព្រាប សុវត្ថិ ,ខេមរៈ សិរីមន្ដ ,ទេព ពិសិដ្ឋ ,សុវត្ថិ សិរីវុឌ្ឍ ,លឹម តិចម៉េង,ចាន់ សុបញ្ញា ,ពេជ្រ សោភា និងសួស វីសា ជាដើម ។មជ្ឈដ្ឋានមហាជនរងចាំមើលថាតើក្រោយពីលោកវណ្ណដា និងដេវីត ចាប់ដៃគ្នានេះ ហើយតារាទាំងពីផ្អាកលែងច្រៀងDiss Track គ្នាតទៅទៀត ឬមួយក៍ចាប់ដៃគ្រាន់តែជាការទូត តែពេលចេញបទចម្រៀងនៅតែបន្ដវាយប្រហារគ្នាដូចមុន ?
![](https://norkorthom.com/wp-content/uploads/2024/03/x6-14.jpg)
![](https://norkorthom.com/wp-content/uploads/2024/03/x3-31.jpg)
![](https://norkorthom.com/wp-content/uploads/2024/03/x5-18.jpg)