Thursday, March 20, 2025
Homeព័ត៌មានជាតិចេញ​ពីធ្វើ​ការ បើក​ម៉ូតូបុក​រ៉ឺម៉កដឹក​កូន​ឈើ ដួលស្លាប់​ខ្លួន​ឯង

ចេញ​ពីធ្វើ​ការ បើក​ម៉ូតូបុក​រ៉ឺម៉កដឹក​កូន​ឈើ ដួលស្លាប់​ខ្លួន​ឯង

ភ្នំពេញ ៖ យុវជនម្នាក់ ទើបនឹងចេញពីធ្វើការ ក៏ជិះម៉ូតូប្រញាប់ត្រឡប់ទៅផ្ទះ ស្រាប់ តែជ្រុលចង្កូតទៅបុករ៉ឺម៉កដឹកកូនឈើ ពីក្រោយ ពេញទំហឹង ដួលបោកទៅនឹងថ្នល់ បណ្តាលឱ្យ ស្លាប់យ៉ាងអាណោចអាធ័មមួយរំពេច កាលពី វេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៣ កែង នឹផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងភូមិទួលកី សង្កាត់ ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ។

មន្ត្រីនគរបាលចរាចរបខណ្ឌពោធិ៍សែន-ជ័យ បានឱ្យដឹងថា ជនរងគ្រោះ ឈ្មោះរិន រ៉ាន់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាកម្មករ រោងចក្រ មានលំនៅក្នុងភូមិត្រពាំងទាប ឃុំ មហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បាន ស្លាប់ដោយសារបើកម៉ូតូបុករ៉ឺម៉ក ដួលបាក់ក។ ចំណែកម៉ូតូអូសរ៉ឺម៉កម៉ាកហុងដាវ៉េវ ស៊េរីចាស់ ដឹកកូនឈើ និងផ្កាដើរលក់ហើយ អ្នកបើកបរ មិនស្គាល់ឈ្មោះ ពីព្រោះបានរត់គេចខ្លួនបាត់។

ប្រភពព័ត៌មានពីអ្នកស្គាល់ជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតមាននូវគ្រោះថ្នាក់ ចរាចរណ៍ដ៏រន្ធត់នោះ ជន​រងគ្រោះទើបនឹងចេញ ពីធ្វើការបានជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CN-0122 បោះពួយយ៉ាងលឿនតាមបណ្តោយ ផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងទៅត្បូង ក្នុង បំណងត្រឡប់ទៅផ្ទះ​នៅភូមិ-ឃុំខាងលើ។ លុះ ពេលគេជិះម៉ូតូមកដល់ចំណុចកើតហេតុ ក៏ជ្រុល ចង្កូតទៅបុកនឹងគូទរ៉ឺម៉ក​ដឹក​កូន​ឈើ និងដើម ផ្កាដើរលក់ ដួលបោកទៅលើថ្នល់ បណ្តាលឱ្យ បាក់កស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែង មួយរំពេច។ ឃើញហេតុការណ៍ដ៏រន្ធត់បែបនេះ អ្នកបើករ៉ឺម៉កបានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុភ្លាម មន្ត្រីនគរ-បាលចរាចរបានចុះទៅពិនិត្យ រួចហើយទាក់ទង ទៅសាច់ញាតិឱ្យមកដឹក​យក​​សាកសពរបស់ ជនរងគ្រោះទៅកាន់លំនៅឋាន ដើម្បីរៀបចំ ធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកយានយន្តទាំងពីរ ត្រូវសមត្ថកិច្ចវាស់វែងតាមលក្ខណៈ បច្ចេកទេស នៃច្បាប់ចរាចរណ៍ រួចហើយយក ទៅរក្សាទុកនៅក្នុងអធិការដ្ឋាន​នគរបាលខណ្ឌ ពោធិ៍សែនជ័យ រង់ចាំដោះស្រាយតាមច្បាប់៕

RELATED ARTICLES