Tuesday, April 30, 2024
Homeសង្គម និងជីវិតកូនឈ្លូសចូលភូមិ អ្នកភូមិចាប់

កូនឈ្លូសចូលភូមិ អ្នកភូមិចាប់

ខេត្តព្រះសីហនុ ៖ សត្វឈ្លូស ១ក្បាល បានរត់ចូលភូមិចុងអូរ ឃុំសំរុង ស្រុកព្រៃនប់ និងត្រូវបានប្រជាពលរដ្ឋចាប់ រួចយកទៅប្រគល់ឱ្យសមត្ថកិច្ច ដើម្បីយកទៅលែងចូលព្រៃធម្មជាតិវិញ។

តាមប្រភពនាយប៉ុស្តិ៍រដ្ឋបាលឃុំសំរុង បានឱ្យដឹងថា កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ មានកូនឈ្លូសឈ្មោល ១ក្បាល បានរត់ចូលក្នុងភូមិប្រជាពលរដ្ឋ នៅក្បែរប្រជុំជនផ្សារវាលរេញ ហើយត្រូវបានប្រជា ពលរដ្ឋឈ្មោះ សែត ប្រុស រស់នៅភូមិចុងអូរ ឃុំសំរុង ស្រុកព្រៃនប់ ចាប់បាន រួចយកមកប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលឃុំសំរុង។

ក្រោយពីទទួលបានសត្វឈ្លូសរួចមក នៅវេលាម៉ោងជាង១១ព្រឹក ថ្ងៃដដែល កម្លាំងប៉ុស្តិ៍ មានការចូលរួមពីក្រុម ប្រឹក្សាឃុំ និងប្រជាពលរដ្ឋដែលចាប់សត្វឈ្លួសបាន រួចបានយកសត្វឈ្លូសនោះទៅកាន់វត្តសំរុង ឱ្យព្រះសង្ឈ ប្រោះព្រំទឹកមន្ត ហើយបានលែងចូលព្រៃនប់ ដែលជាព្រៃធម្មជាតិ ក្រោយវត្តសំរុងតែម្តង ។

លោកនាយប៉ុស្តិ៍ បានដឹងបន្ថែមថា កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ ធ្លាប់មានសត្វឈ្លូលឈ្មោល ១ក្បាល រត់ចេញពីព្រៃ ចូលមកក្នុងភូមិ ហើយក៏ត្រូវពលរដ្ឋចាប់បានប្រគល់ជូនអាជ្ញាធរប៉ុស្តិ៍ ហើយក៏យកទៅ លែងចូលព្រៃធម្មជាតិដូចគ្នា តែលែងទីតាំងផ្សេងគ្នា គឺលែងនៅក្រោយវត្តលើ ឃុំសំរុង៕

RELATED ARTICLES