Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម វ៉ៃខ្នោះអ្នកកាសែត២នាក់ ស្រវឹងស្រា វ៉ៃគេដល់ផ្ទះ 

 វ៉ៃខ្នោះអ្នកកាសែត២នាក់ ស្រវឹងស្រា វ៉ៃគេដល់ផ្ទះ 

ខេត្តកណ្តាល ៖ បុរស២នាក់ ដែលអះអាងថាខ្លួនគឺជាអ្នកសារព័ត៌មាន បានផឹកស្រាស្រវឹងជោក រួចបានកើត មានជម្លោះមួយនឹងប្រជាពលរដ្ឋ រហូតឈានដល់ប្រើអំពើហិង្សា ចូលទៅវាយគេដល់ក្នុងផ្ទះ ធ្វើឱ្យផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ ចាប់ឃាត់ខ្លួន នាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នៅចំណុចភូមិព្រែកជ្រៃ សង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន។

ជនសង្ស័យទាំង២នាក់ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះឡេង សូរិយា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរអ្នកសារព័ត៌មាន និងទី២-ឈ្មោះធី រ៉េត ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរអ្នកសារព័ត៌មាន។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសំពៅពូន ធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ មានមុខរបរជាអ្នកសារព័ត៌មាន ដែលបាន ប្រើហិង្សា រំលោភលំនៅឋាន និងបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង បានចូលទៅបង្ករឿងដល់ផ្ទះជនរងគ្រោះ ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤។

ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES