Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្តីប្រពន្ធលក់កាំភ្លើង ប៉ូលិសចាប់វ៉ៃខ្នោះ

ប្តីប្រពន្ធលក់កាំភ្លើង ប៉ូលិសចាប់វ៉ៃខ្នោះ

ភ្នំពេញ ៖ ប្តីប្រពន្ធជនជាតិវៀតណាម ២នាក់ បានបង្ហោះលក់កាំភ្លើង ចម្ពាមប្រើគ្រាប់លោហៈ (គ្រាប់កង់) តាមបណ្តាញសង្គម យ៉ាងគគ្លើន ទីបំផុតត្រូវសមត្ថកិច្ចជំនាញប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ ឃាត់ខ្លួនទាំង២នាក់ប្តីប្រពន្ធ ព្រមទាំងដកហូតបានកាំភ្លើង ចម្ពាមច្នៃ សរុបជិត៣០០ដើម។

តាមប្រភពនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានឱ្យដឹងកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ថា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា បានបើកការស៊ើបអង្កេត ស្រាវជ្រាវលើករណីការជួញដូរកាំភ្លើង ចម្ពាម កែច្នៃ ប្រើគ្រាប់លោហៈខុសច្បាប់ ដែលផ្សព្វផ្សាយលក់តាមរយៈទំព័រហ្វេសបុក ឈ្មោះ កាំភ្លើងចម្ពាមកៅស៊ូ VIP 10។

ប្រភពដដែល បន្តថា ដោយមានការអនុញ្ញាតពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសហការជាមួយសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើ ការឆែកឆេរទីតាំងរក្សាទុកកាំភ្លើង ចម្ពាមកែច្នៃ ប្រើគ្រាប់លោហៈ ចំនួន២ទីតាំង ដែលមានភូមិសាស្ត្រក្នុងខណ្ឌ មានជ័យ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ ២នាក់ប្តីប្រពន្ធ ជាជនជាតិវៀតណាម ព្រមទាំងដកហូតបានកាំភ្លើង ចម្ពាមកែច្នៃខុសច្បាប់ ចំនួន២៧២ដើម និងគ្រាប់លោហៈ មួយចំនួនធំ។

ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធខាងលើ ត្រូវបាននាយកដ្ឋានជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES