Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបល្បែងអាប៉ោង ឃាត់ខ្លួន៤នាក់

បង្ក្រាបល្បែងអាប៉ោង ឃាត់ខ្លួន៤នាក់

ខេត្តកំពង់ស្ពឺ ៖  អ្នកញៀនល្បែងស៊ីសង អាប៉ោង ១ក្រុម មានស្រីមានប្រុស កំពុងប្រមូលផ្តុំគ្នាអ៊ុតអាប៉ោង ក្នុងព្រៃ ស្រាប់តែត្រូវបានកម្លាំងនគរបាលស្រុកសំរោងទង ឆ្មក់ឡោមព័ទ្ធបង្ក្រាប ធ្វើឱ្យភ័យបែកហ្វូងរត់ជាន់ជើងគ្នា និងត្រូវបានសមត្ថកិច្ចចាប់ក្របួចជាប់ ចំនួន៤នាក់ នាំយកមកចាត់ការតាមច្បាប់។

ប្រតិបត្តិការឆ្មក់បង្ក្រាបល្បែងអាប៉ោងនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤  នៅចំណុចក្នុងព្រៃខាងលិច ភូមិគោកមានជ័យ ឃុំព្នាយ ស្រុកសំរោងទង។

ជនសង្ស័យទាំង៤នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះសៀង អៀ ភេទប្រុស អាយុ៤៣ឆ្នាំ  (អ្នកបាញ់មេ)។ ទី២-ឈ្មោះយ៉ែម រី ភេទប្រុស អាយុ៦១ឆ្នាំ។ ទី៣-ឈ្មោះផុន ខា ភេទប្រុស អាយុ៤៣ឆ្នាំ និង៤-ឈ្មោះអែម ស ភេទស្រី អាយុ៥៩ឆ្នាំ។ ចំណែកវត្ថុតាងដកហូតបាន រួមមាន មេអាប៉ោង១ កម្រាល១ ចានគ្រប១ ម៉ូតូ ១គ្រឿង និងលុយ ចំនួន ១៦ម៉ឺន ៥ពាន់រៀល ។

មុខសញ្ញាញៀនល្បែងស៊ីសង (អាប៉ោង) ទាំង៤នាក់ ត្រូវបាននាំខ្លួនយកទៅសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្ត តាមនីតិវិធី៕

RELATED ARTICLES