ភ្នំពេញ ៖ រស់នៅផ្ទះទល់មុខគ្នាស្នួលហាលខោអាវមិនព្រមហាលនៅមុខផ្ទះរបស់ ខ្លួនឯងទេបែរជាយកទៅដាក់ហាលនៅមុខផ្ទះរបស់គេនិងយករបស់របរផ្សេងទៀតទៅដាក់ នៅពីមុខផ្ទះគេ រហូតម្ចាស់ផ្ទះទ្រាំមិនបានផឹកស្រវាយកំទេចស្នួលហាលខោអាវដែល ដាក់ពីមុខផ្ទះរបស់ គាត់ចោល បង្កឲ្យមានការឈ្លោះប្រកែកគ្នាផ្អើលពេញភូមិកាលពីវេលាម៉ោង៨យប់ថ្ងៃទី៥ ខែកុម្ភះ ឆ្នាំ២០១៧ ត្រង់ចំនុចភូមិអូបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
តាមប្រភព័ត៌មានពីភាគីខាងដើមបណ្ដឹងដែលមានឈ្មោះ សុខ សៀកហៀង ភេទប្រុស អាយុ៤២ឆ្នាំ មុខរបររកស៊ី ស្នាក់នៅភូមិកើតហេតុខាងលើបានអោយដឹងថាមុនពេលកើតហេតុរូបគាត់កំពុងតែអង្គុយលេងលើទោងយោលមុខផ្ទះរបស់គាត់សុខៗស្រាប់តែមានជនបង្កម្នាក់ដែលចេញមកពីផ្ទះទល់មុខគ្នានោះក្នុងសភាពស្រវឹងស្រាជោគជាំបានស្រែកឡូឡាពេញភូមិហើយមិនត្រឹមតែប៉ុណ្ណោះបានវ៉ៃកំទេចស្នួលហាលខោអាវរបស់គាត់អោយបាក់ខ្ទេចហើយបានបបួលរូបគាត់ដែលជាជនរងគ្រោះនោះចេញក្រៅវ៉ៃគ្នាទៀតផង តែជនរងគ្រោះមិនបានតបតដោយសារតែទ្រាំមិនបានក៍បានហៅសមត្ថកិច្ចមកធ្វើការឃាត់ខ្លួនជនបង្កយកទៅសួរនាំនៅប៉ុស្ដិ៍នគបាលរដ្ឋបាលទឹកថ្លា។
ក្រោយពីធ្វើការសាកសួររួចមកបើតាមការប្រាប់ពីជនបង្កដែលមានឈ្មោះដួង រដ្ឋា ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរជាងតទឹកតាមការដ្ឋានសំណង់ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើបានអោយដឹងដាមុនពេលកើតហេតុរូបគាត់បានផឹកស្រាតែម្នាក់ឯងតាំងតែពីថ្ងៃមកម្ល៉េះ ដោយសារតែរូបគាត់ខឹងនិងម្ចាស់ស្នួលហាលខោអាវ ដែលតែងតែយកមកដាក់ហាលខោអាវនៅចំពីមុខផ្ទះរបស់គាត់ហើយមិនត្រឹមតែប៉ុណ្ណោះ ទេម្ចាស់ផ្ទះខាងលើនោះបានយកកង់ឡាននិងរបស់របរផ្សេងៗទៀតមកដាក់គរនៅពីមុខ ផ្ទះរបស់គាត់ជាញ៉យដងដោយមិនគោរពសិទ្ធិអ្នកជិតខាងនោះទេ មុខផ្ទះរបស់ខ្លួនឯងមិន ព្រមដាក់ ។
ជនបង្កបានបន្តទៀតថារូបគាត់ដែលជាជនបង្កនោះគឺធ្លាប់មានទំនាស់ពាក្យសម្ដីរវាងគ្នាជាច្រើនលើកច្រើនសាររាប់មិនអស់មកហើយ លើកនេះខាងជនរងគ្រោះបានយករបស់របរ មកដាក់គរពីមុខផ្ទះរបស់គាត់ទៀតមានបំណងជាចង់រករឿងជាមួយគាត់ម្ដងទៀតធ្វើឲ្យគាត់ខឹងផឹកស្រាស្រវឹងស្រាយកំហឹងតែម្តង។
តាមសម្តីអ្នកជិតខាងបានឲ្យដឹងថា ផ្ទះរបស់ជនរងគ្រោះតែងតែយកស្នួលហាលខោអាវនិង របស់របរផ្សេងៗទៀតទៅដាក់នៅមុខផ្ទះរបស់ជនបង្ករកតែផ្លូវចេញចូលស្ទើរតែមិនបាន គឺរំលោភសិទ្ធិអ្នកជិត ខាងធ្វើឲ្យជនបង្កទប់កំហឹងមិនបាន ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានហៅភាគីទាំសងខាងមកនិយាយសម្របសម្រួលគ្នាចុះឡើងទើបភាគីរងគ្រោះសំណូមពរអោយសមត្ថកិច្ចជួយធ្វើឯកសារកិច្ចសន្យាជាមួយនិងជនបង្កអោយឈប់បង្កជម្លោះជាមួយរូបគាត់ទៀតចាប់ពីពេលនេៈតទៅដើម្បីបញ្ចប់រឿងត្រឹមតែប៉ុណ្ណោះ ៕
សោល វណ្ណៈ