Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡានដឹកខ្សាច់ដាច់ហ្វ្រាំង ក្រឡាប់ផ្ងារជើង

ឡានដឹកខ្សាច់ដាច់ហ្វ្រាំង ក្រឡាប់ផ្ងារជើង

ខេត្តកណ្តាល ៖ រថយន្តបែនដឹកខ្សាច់ ១គ្រឿង ដឹកធ្ងន់ពេក បើកចុះពីលើស្ពានព្រែកសំរោងក្នុងល្បឿនលឿន ដាច់ហ្វ្រាំង ជ្រុលទៅបុករង្វង់មូលគល់ស្ពាន ក្រឡាប់ផ្ងារជើង ចាក់ខ្សាច់ចោលពេញផ្លូវ បែកខឿនរង្វង់មូលខូច ខាតយ៉ាងដំណំ តែសំណាងល្អ មិនបង្កឱ្យគ្រោះថ្នាក់ ដល់មនុស្សណាម្នាក់ឡើយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៨និង៤៥នាទីព្រឹក ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ នៅត្រង់ចំណុចរង្វង់មូលគល់ស្ពានព្រែកសំរោង ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តបែនដឹកខ្សាច់ កង់៦ ម៉ាកនីសសាន់ ១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ចង្កូតស្តាំ PP-3613 បើកចុះពីលើស្ពានព្រែកសំរោង ពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន លុះដោយសាររថយន្តដឹកធ្ងន់ពេក ទើបធ្វើឱ្យដាច់ហ្វ្រាំង ជ្រុលទៅបុករង្វង់មូល គល់ស្ពានខាងលិច បណ្តាលឱ្យក្រឡាប់ផ្ងារជើង ចាក់ខ្សាច់ចោលពេញផ្លូវ រងខូចខាតបែកខឿន រង្វង់មូល សំ ណាងមិនបណ្តាលឱ្យអ្នកដំណើរ ឬប្រជាពលរដ្ឋរងគ្រោះថ្នាក់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ សម្រួលចរាចរណ៍ និងស្ទូចយករថយន្តទៅរក្សាទុកនៅអធិការដ្ឋានក្រុងតាខ្មៅ រង់ចាំម្ចាស់ចូលខ្លួនដោះស្រាយផលប៉ះពាល់សម្បត្តិរដ្ឋតាមក្រោយ៕

RELATED ARTICLES