Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ស្រីស្អាតបើកឡានបុ...ករបាំងថ្ម របួ...ស...៤នាក់

 ស្រីស្អាតបើកឡានបុ…ករបាំងថ្ម របួ…ស…៤នាក់

ភ្នំពេញ ៖ នារីម្នាក់ បានបើកបររថយន្ត ១គ្រឿង ក្នុងល្បឿនលឿន រួចជ្រុលទៅបុករបាំងថ្មក្បាលនាគពុះចែកទ្រូងផ្លូវ យ៉ាងពេញទំហឹង បណ្តាលឱ្យបាក់មួយកង់ និងបង្កឱ្យអ្នកជិះក្នុងរថយន្ត ៤នាក់ រងរបួសធ្ងន់-ស្រាល និងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីម៉ោង ១២និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាក Mitsubishi (ចង្កូតស្តាំ) ពណ៌ស ពាក់ស្លាកលេខ PP-3033 បើកបរដោយនារីម្នាក់ និងរួមដំណើរជាមួយនារី ៣នាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ទិសដៅពីត្បូងមកជើង ក្នុងល្បឿនលឿន ខណៈបើកមកដល់ចំណុចកើតហេតុ មិនដឹងថាមានបញ្ហាមកពីរថយន្ត ឬអ្នកបើកបរនោះទេ បានរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បាក់មួយកង់ បណ្តាលឱ្យអ្នកបើកបរនិងអ្នករួមដំណើរ បានរងរបួសធ្ងន់-ស្រាល ត្រូវបានរថយន្តសាមុយ នៃមន្ទីរពេទ្យរដ្ឋ មួយកន្លែង ដឹកទៅសង្គ្រោះបន្ទាន់ភ្លាមៗ។ ចំណែករថយន្តបង្កហេតុ ខ្ទេចមួយកំណាត់មុខស្ទើរទាំងស្រុង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកដល់ធ្វើកំណត់ហេតុ ស្ទូចយករថយន្តបង្កហេតុ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំការដោះស្រាយនៅពេលក្រោយ៕

RELATED ARTICLES