Saturday, July 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លៀងខ្យល់កន្ត្រាក់ ប៉ើងដំបូលផ្ទះ១០ខ្នង

ភ្លៀងខ្យល់កន្ត្រាក់ ប៉ើងដំបូលផ្ទះ១០ខ្នង

ខេត្តព្រះវិហារ ៖ ភ្លៀងកក់ខែមួយមេធំ លាយឡំទៅដោយខ្យល់កន្ត្រាក់ផង បានបោកបក់ធ្វើឱ្យប៉ើងរបើកដំបូលផ្ទះប្រជាពលរដ្ឋ ចំនួន១០ខ្នង ព្រមទាំងធ្វើឱ្យខូចខាតបង្គោលភ្លើង ចំនួន២ដើម។

ហេតុការណ៍គ្រោះធម្មជាតិ ខ្យល់កន្ត្រាក់នេះ បានកើតឡើងកាលពីវេលាម៉ោង ៤និង២៥នាទីរសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ នៅចំណុចកែងស្រមោច ស្ថិតក្នុងភូមិសែនតេជះ ឃុំមរកត ស្រុកជាំក្សាន្ត។

តាមរបាយការណ៍របស់រដ្ឋបាលស្រុកជាំក្សាន្ត  បានបញ្ជាក់ឱ្យដឹងថា មុនពេលកើតហេតុ មានភ្លៀងធ្លាក់ ១មេធំ លាយឡំដោយផ្គររន្ទះ និងខ្យល់កន្ទ្រាក់ បណ្តាលបោកបក់មកលើភូមិសាស្ត្រខាងលើ បង្កឱ្យរងការខូចខាតទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិសាធារណៈមួយចំនួន។

របាយការណ៍ដដែល បញ្ជាក់ថា ហេតុការណ៍គ្រោះធម្មជាតិខ្យល់កន្ត្រាក់ខាងលើ បានបង្កឱ្យរបើកដំបូលផ្ទះរបស់ប្រជាពលរដ្ឋ ចំនួន១០ខ្នង បាក់រលំបង្គោលភ្លើងបណ្តាញខ្សែកាប្លិ៍អគ្គិសនីចំនួន២ដើម (ខូចខាតទាំងស្រុង) ទៀតផង។

យ៉ាងណា ករណីខាងលើ មិនបណ្តាលឱ្យមានគ្រោះថ្នាក់ ស្លាប់បាត់បង់ជីវិត ឬរងរបួសដល់អាយុជិតមនុស្ស សត្វនោះឡើយ៕

RELATED ARTICLES